Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេធាវី គី តិច ដាក់ពាក្យ​ប្តឹង​បុគ្គល សម រ​ង្ស៊ី ទៅកាន់​អយ្យការ

spot_img

​ភ្នំពេញ ​៖ ​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុម​មេធាវី​រាជរដ្ឋាភិបាល ដែលមាន​លោក គី តិច ជា​ប្រធាន បានដាក់​ពាក្យ​ប្តឹង​ឈ្មោះ សម រ​ង្ស៉ី ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ស្នើសុំ​ឲ្យ​ពិនិត្យ​សម្រេច​ចោទប្រកាន់ និង​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​។​

​ពាក្យបណ្តឹង​ធ្វើ​នៅ​រសៀល​ថ្ងៃទី​១៣​កញ្ញា​នេះ បាន​បញ្ជាក់ថា «​ប្តឹង​ឈ្មោះ សម រ​ង្ស៉ី ភេទ​ប្រុស ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៩៤៩ សញ្ជាតិ​ខ្មែរ មាន​អ​សយ​ដ្ឋា​ន ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ ក្រុមទី​៣១ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ព្រោះ ទង្វើ​របស់​បុគ្គល សម រ​ង្ស៉ី ក្នុង​គោលបំណង​បរិហាកេរ្តិ៍​ជា​សាធារណៈ​លើស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​បានបង្ហាញ​ពី​អំពី​ចេតនា​ទុច្ចរិត ញុះញង់ បង្ក​ឲ្យ​មាន​ភាពវឹកវរ ចលាចល អសន្តិសុខ​ក្នុងសង្គម ដែលជា​ការបំពាន​លើ មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​បាន​សំណូមពរ​ចំពោះ​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ពិនិត្យ​សម្រេច​ចោទប្រកាន់ និង​ផ្តន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​លើ​បុគ្គល សម រង្ស៊ី​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×