Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ក្រៀល មានតម្លៃ​ជាស​កល​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​

spot_img

ជា​សត្វ​ស្លាប​កំពុង​រងគ្រោះ និង​មានតម្លៃ​ជា​សកល​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) ។​នេះ​បើតាម​ល​៩​កសាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សរសេរ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៣​កញ្ញា​។​

​លោក​បាន​បន្តថា សត្វ​ក្រៀល មាន​បី​ប្រភេទ​ផ្សេងគ្នា​ដែល​រស់នៅក្នុង​ឧបទ្វីប​ឥណ្ឌា អាស៊ីអាគ្នេយ៍ និង​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​។​

​ដោយឡែក​ក្នុងប្រទេស​កម្ពុជា អំបូរ​សត្វ​ក្រៀល​មាន​តែមួយ​ប្រភេទ​ប៉ុណ្ណោះ ដែលមាន​ខ្លួន​ធំ​ហើយ​ខ្ពស់ ពណ៌​ប្រផេះ ក្បាល​ក្រហម​មានបន្ទូល​ក្បាល​ព​ណ៌​ប្រផេះ​គ្មាន​រោម ជើង​ក្រហម​វែង និង​ចំពុះ​ត្រង់​វែង​។ សត្វ​ក្រៀល​រកស៊ី និង​រស់នៅ​ជា​ហ្វូង ហើយ​បន្ត​ពូជ​ញី​មួយ ឈ្មោល​មួយ​ជា​ដៃគូ​តែមួយគត់​ក្នុង​មួយ​វដ្ត​ជីវិត​។ ចំណី​សំខាន់ៗ​របស់​សត្វ​ក្រៀល​រួមមាន ម៉ើ​ម​ផ្លុ​ង ម៉ើ​ម​ព្រលិត កូន​កង្កែប កូនកណ្តុរ ក្តាម ពស់ និង​ស្រូវ ជាដើម​។​

​ក្នុងប្រទេស​កម្ពុជា​សត្វ​ក្រៀល​មាន​សំបុក​ពង​កូន​តែ​នៅក្នុង​តំបន់​ទំនាប​ខាងជើង ដែល​លាតសន្ធឹង​តាម​ដែនជម្រកសត្វព្រៃ​ឆែប ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។​

​រដូវ​បន្ត​ពូជ​របស់​សត្វ​ក្រៀល​គឺ​នៅ​ចន្លោះ​ពី​ខែមិថុនា​ដល់​ខែកញ្ញា​នៅក្នុង​រដូវវស្សា​។ នៅក្នុង​រដូវប្រាំង សត្វ​ក្រៀល​ភាគច្រើន​តែងតែ​ផ្លាស់​ទី​ចេញពី​កន្លែង​បន្ត​ពូជ​ទៅរក​ចំណី​នៅតាម​តំបន់​ផ្សេងៗ ក្នុងប្រទេស​កម្ពុជា រួមមាន តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ខាងលិច ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង ដែនជម្រកសត្វព្រៃ​លំផាត់ ភូមិសាស្ត្រ​ខេត្តរតនគិរី តំបន់ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប ភូមិសាស្ត្រ​ខេត្តកំពង់ធំ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ភូមិសាស្ត្រ​ខេត្តតាកែវ និង​តំបន់ការពារទេសភាព​អន្លង់​ព្រីង ភូមិសាស្ត្រ​ខេត្តកំពត​។​ល​។​

​លោក​បាន​ថ្លែងថា តាម​ជំរឿន​សត្វ​ក្រៀល​ក្នុង​តំបន់ បានបង្ហាញ​ឱ្យឃើញ​ថាស​ត្វ​ក្រៀល​ក្នុងប្រទេស​កម្ពុ​ជាមាន​ចំនួន ២៤២​ក្បាល ក្នុង​ឆ្នាំ​២០១៨៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×