Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវត្តិ ពិធី​បុណ្យភ្ជុំបិណ្ឌ និង ពិធីបុណ្យកាន់បិណ្ឌ

spot_img

ភ្នំពេញ៖ បុណ្យកាន់បិណ្ឌ ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពី​ថ្ងៃ​ ១ រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែ​ល​ធ្វើមរ​ណកាល​ទៅកាន់​ប​រលោក ។ ពិធីនោះត្រូវធ្វើអស់កាល​ក​ន្លះខែគត់ ។នៅខែភទ្របទ មេ​ឃមានអាកាសអួរអាប់ដោយពព​ក​ទឹក ចំណែកខា​​ងរនោច ព្រះចន្ទដែលបញ្ចេញរស្មី​នៅ​វេលាយ​ប់ ក៏កាន់តែហោច​ទៅ ៗ ធ្វើឲ្យវេលាយប់កាន់តែង​ងឹ​តប​ន្តិចម្ដង ៗ ។

នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វន​រ​កទាំ​ងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបង​ប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផល​បុ​ណ្យ ដែលគេធ្វើឧទ្ទិសឲ្យ ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយម​ធ្វើ​បុណ្យឲ្យ​អ្នកទាំ​ងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា តែដល់រដូវហើ​យ សត្វនរកដែ​ល​គេ​ដោះលែង​មក ខំដើររកបងប្អូនកូ​ន​ចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុ​ណ្យ​ឧទ្ទិ​សប​ញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លា​ន​ ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិ​ត្ត​មិន​លែងឡើយ ។ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុ​ង​ខែភទ្រ​ប​ទនោះ គេហៅថា “ កាន់បិណ្ឌ” ។ ពាក្យថាបិណ្ឌ មកពីពាក្យបា​លី​ថា “ បិណ្ឌៈ” មានន័យថា “ ដុំបាយ” ។

ក្នុងសិលាចរឹករបស់ព្រះបាទយសោវរ្ម័​ន ដែលទ្រង់សោយរាជសម្បត្តិ​ក្នុ​ងរ​វាង គ.ស. ៨៨៩ ដល់ ៩១០ យើងដឹងថា នៅក្នុងអាវាសជាច្រើនដែលព្រះអង្គ​ទ្រ​ង់បា​នកសាង គេតែងធ្វើពិធីបូជាបា​យ​បិណ្ឌ ចំពោះវិញ្ញាណក្ខន្ធអ្នក​ស្លាប់​ក្នុ​ងចំបាំ​ងរាំងជល់ និង ចំពោះខ្មោចដែលគ្មានបងប្អូ​ន​ជាទីពឹ​ងទាំ​ងឡាយ​ជារៀងរាល់ខែ ។
សម័យសព្វថ្ងៃបុណ្ឌជាដុំបាយដំណើប ដែលគេចំអិន​ដោ​យខ្ទិះដូង ហើយលាយ ឬ បុកជាមួយគ្រឿងផ្សំឯទៀ​ត​ តាមទ​ម្លាប់​ស្រុក ។ គេរៀបបាយបិណ្ឌ នៅជុំវិញបាយប​ត្តបូរ បាយបត្តបូរ ក៏ធ្វើដូចជាបាយបិណ្ឌ​ដែ​រ គ្រាន់តែពូត ជាពំនូតធំ ៗ មានកំពូលស្រួចហើយគ្របដោ​យ​សាជី​ស្លឹកចេក និង មានដោតទៀតធូប​ភ្ញី​ផ្កាជា​លម្អផង ។ តាមទម្លាប់នៅថ្ងសកា​ន់​បិណ្ឌ​ទី ១ គេដាក់បាយបិណ្ឌតែ ១​ ​ពំនូតទេ ។ ហើយគេចេះតែថែម ១ ថ្ងៃ ១ ដុំ លុះត្រាតែគ្រប់ ១៥ ដុំ ។ ប៉ុន្តែមានស្រុកខ្លះ មានទំនៀម​ធ្វើ​ប្លែក​ពីនេះ​ ភូមិខ្លះ គេធ្វើបាយធ្វើបាយបិណ្ឌតែ ៥ ទេ ដេលគេទុកជានិមិត្តរូបព្រះពុទ្ធ ទាំង ៥ ព្រះអង្គប្រចាំគប្បីយើងនេះ​ ​។ នៅភូមិខ្លះទៀត, ជុំវិញ​ជើងបាយបត្តបូរ មានដាកបាយកន្ទោ​ង ៨ ផង ហើយកន្ទោង​នីមួយៗ មានតាំងពីបាយ ១ ដុំ ដល់ ១៥ ដុំ ។ កន្ទោងបា​យ​ទាំង​ ៨ នោះ គេទុកបម្រុង យកទៅ​ដា​ក់ជុំ​វិញ ព្រះវិហារគ្រប់ទិស​ទាំ​ងប្រាំ​បី​ ។
តាមទម្លាប់ ជាធម្មតា គេ​ត្រូវទុកបាយបត្តបូ​រ​នៅទី​វត្ត, ឯបាយបិណ្ឌ គេត្រូវនាំយកទៅ​ ​ផ្ទះ ដើម្បីនឹងប្រើការនៅពេលដែ​ល​គេបញ្ច​ប់បុ​ណ្យនេះ ។ ក្រៅពីបាយបិណ្ឌ និង បាយបត្តបូរ​ គេមានធ្វើ​ផ្កា​បិណ្ឌ ដែលមានបា​ច់​ផ្កា ១ រាងដូចសាជីជ្រុង ថែមទៀត​ ។ ផ្កាបិណ្ឌមានឆ្អឹង កណ្ដាលធ្វើអំពីឫស្សី​ កម្ពស់ប្រហែលជា ១ម៉ែត្រ មានស៊​កកង់​ឈើមូល ៗ ជាថ្នាក់រាងធំក្រោម រៀ​វតូ​ចទៅលើ ។ នៅកន្លែងកង់ជាថ្នាក់ ៗ​ នោះមានដោតផ្កាញ័រ​ ​ធ្វើដោយ​ស្ពាន់ក្រាបនឹងក្រដាស​គ្រ​ប់ព​ណ៌ ដោយនៅចុងទង់ ធ្វើដោយខ្សែ​លួស តែកាលណាមានខ្យល់​ប​ក់មក សូម្បីតិច​យ៉ា​ងណា ក៏អាចធ្វើផ្កាទាំងនោះ​ ​ឲ្យរញ្ជួយ​ញ័រ ៗ ដែរ នៅកំពូលស៊ុម ផ្កានោះ​មានរូ​បហង្សតូ​​ចមួយ​ធ្វើដោយឈើ នៅលើខ្នងហង្សមានដោ​យ​ទៀន ១ ផង ។ នៅវត្តខ្លះ ពួកទាយក ទាយិកា នាំគ្នាផ្លាស់​ទៀននេះ រាល់យប់ ។គេធ្វើផ្កាបិណ្ឌ ដើម្បីឧទ្ទិសបូជាដល់​ព្រះចូ​ឡា​ម​ណីចេ​តិយ នៅឯឋានត្រៃត្រឹ​ង្ស​​ ដែលជាទីតម្កល់ព្រះ​កេសា​នៃព្រះប​រ​មសាស្ដា ដែលទ្រង់បានកាត់នៅពេលដែលទ្រ​ង់​ចេញសា​ងព្រះផ្នួស ។

ចាប់តាំងពីថ្ងៃពេញ​បូរមី ខែភទ្របទមក ទាយក ទាយិកា នាំគ្នាទៅប្រជុំនៅទីសាលា​វត្ត ដែល​គេវាន​ចាត់ចែង រៀបចំ​លម្អ ជាស្រេ​ចសម្រា​ប់បុណ្យ ដើម្បីស្ដាប់ព្រះសង្ឃសូត្រម​ន្ត និង សំដែងធ​ម្ម​ទេសនា ។ លុះចប់ធម៌ទេ​ស​នា ហើយគេនាំគ្នាត្រឡប់​ទៅ​កាន់ទី​លំនៅ​រៀង ៗ ខ្លួនដល់ថ្ងៃប​ន្ទា​ប់មក ទើបនាំគ្នាក្រោកពីយប់ទីប្រ​ជុំ​នៅឯទី​វ​ត្តទៀត ។អ្នកណាទៅដល់វត្តមុ​ន​គេ អ្នកនោះ ទូងស្គរជាសញ្ញា ដ​ល់អ្នកជើ​ងវ​ត្តឯទៀត ។ ពេលឮស​ញ្ញា​ស្គរវ​ត្ត​ហើយ គេប្រញាប់ប្រញាល់នាំបាយបិណ្ឌ​ បាយបត្តបូរ និង ម្ហូបចំណីផ្សេង ​ៗ ទៅកាន់វត្តយ៉ា​ង​រួស​រាន់ ។ ដល់ហើយ​នាំគ្នា​ដើរ​ទក្ខិណព័ទ្ធព្រះវិហារ ​៣ ជុំ រួចទើបនាំគ្នាចូលទៅ​ស្ដាប់ព្រះសង្ឃ​ស្វាធ្យា​យធ​ម៌ ។ ធម៌ដែលព្រះសង្ឃសូត្រ​នៅ​ពេលនោះ​មាន​ ២ យ៉ាង, ធម៌មួយយ៉ាង សម្រាប់ឧទ្ទិសគ្រៀងសំណែន​ដល់​ខ្មោច​ ធម៌មួ​យទៀត សម្រាប់តឿនព្រះអាទិ​ត្យ​ឲ្យរះឆា​ប់ឡើង ។ព្រលឹមឡើ​ង អ្នកវេនរៀបច​ង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់ស្រូ​បហើ​យ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ​ យកទាំងបាយបិ​ណ្ឌ​ទៅផ​ង ។ ដល់ថ្ងៃជិត​ត្រង់ ទើបនាំគ្នាយកចង្ហា​ន់ ទៅប្រគេនព្រះសង្ឃឆាន់ត្រង់ម្ដ​ង​ទៀត ។ គេធ្វើដូច្នេះរហូតដ​ល់​គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃទី ១​៥ នេះហើយដែលជាថ្ងៃសំ​ខា​ន់ជា​ងគេ ។

ពិធីក្នុងព្រះបរមរាជវាំងៈ
នៅព្រះបរមរាជវាំង ព្រះមហាក្សត្រខ្មែរតែងធ្វើព្រះរា​ជ​កុស​លកា​ន់បិណ្ឌ​ជាទម្លា​ប់មក ចាប់តាំងពីថ្ងៃ ​១១ រោច ។
នៅពេលនេះ យើងសូមជូនអំ​ពី ព្រះរាជពិធីយ៉ាង​​សង្ខេប, ព្រោះថាក្រៅអំពីការរុង​រឿង អធិកអធមក្នុ​ងកា​ររៀប​ចំ​ពិធី ពុំមានទំនៀមប្លែកប៉ុន្មា​នអំពី​ទំនៀ​មរា​ស្ត្រឡើ​យ ។
ខាងទំនៀមព្រះមហាក្សត្រ​ ធ្វើផ្កាបិណ្ឌច្រើនជាំងនៅទី​ដ​ទៃ ព្រោះគេ​ធ្វើជំនួ​សបាយ បិត្តបូរយើ​ងធ​ម្ម​តា​ ។ ផ្កាបិណ្ឌដែលប្រើក្នុងព្រះរាជពី​ធី ក៏មានរាងធំក្រោ​ម ស្រួចលើដែរ ប៉ុន្តែនៅចន្លោះផ្កាញ័រ​ មានដោតក្បាច់ក​ញ​ចាំងឆ្លា​ក់ភ្ជា​ប់ នឹងសាច់អំពៅព្រោះតែ​ម្ដ​ង ហើយនៅថ្នាក់ក្រោមបង្អ​ស់​មាន​ដោតទ​ង់រូ​បក្រពើ និង ទង់រូប​នា​គធ្វើដោ​យស្ពាន់​ក្រាប ។ ព្រះរាជពិធីតែងធ្វើនៅ​ក្នុង​ព្រះទេវា​វិនិ​ច្ឆ័យ, នៅលើតុមួយគេតម្កល់ព្រពុ​ទ្ធរូប ១ អង្គដែលគេបានអភិសេក​ពី​ឆ្នាំមុន​រួចហើ​យ ដល់ថ្ងៃបង្ហើយបុណ្យ​ គេត្រូវ​អភិសេ​កព្រះ​ពុទ្ធរូ​បមួយ​អង្គ​ថ្មីទៀត ។

នៅថ្ងៃ ១១ រោច ដែ​លជាថ្ងៃផ្ដើ​ម​បុណ្យ ព្រះសង្ឃចម្រើនព្រះបរិត្តនៅក្នុ​ង​ព្រះទីនាំ​ងទេវា​វិ​និច្ឆ័យ ។ ស្អែកឡើងគឺថ្ងៃ ​១២ រោច ព្រះសង្ឃត្រូវនិមន្តតាំ​ងពី​ម៉ោង​ ៤ ភ្លឺដើម្បីស្វាធ្យា​យ​ធម៌រហូ​តដ​ល់ម៉ោង ១០ ទើបក្រុមសង្ឃការី​ ​រៀបច​ង្ហាន់ប្រ​គេនព្រះ​សង្ឃកា​រីរៀ​បចង្ហាន់​ប្រគេ​នព្រះសង្ឃឆាន់ ។ វេលារសៀល ​ថ្ងៃដដែល ត្រូវវេនព្រះស​ង្ឃ​ដ៏ទៃទៀ​ត ទៅបំពេញកិច្ចដូចថ្ងៃ​ទី​ ១ ដែលយើងបានពោ​ល​រួចម​កហើ​យ ។ថ្ងៃ ១៣ រោច ពិធីដែលធ្វើតាំ​ង​ពីរសៀ​លថ្ងៃ​នេះ ទៅទល់នឹងព្រឹក​ថ្ងៃ​ស្អេកទៀ​ត ជាពីធីថ្វាយព្រះរាជកុស​ល​ចំពោះព្រះ​អតីត​មហា​ក្សត្រទាំ​ងឡាយ ជាពិសេសគឺព្រះរា​ជា​​ ៦ ព្រះអង្គដែលទ្រង់​សោយ​ទិវ​​ង្គតក្រោយគេ គឺព្រះករុណា ព្រះអង្គឌួង ព្រះករុណាព្រះនរោ​ត្ដម​ ព្រះករុណាព្រះស៊ី​សុ​វត្ថិ​ ព្រះក​រុណាព្រះ​មុនី​វង្ស ព្រះករុណាព្រះ​សុ​រាម្រិ​ត និងព្រះករុណា នរោត្តម សីហនុ ។

នៅថ្ងៃ ១៤ ​រោច ​ព្រះករុណា, ព្រះរាជវង្សានុវង្ស ស្ដេចចេញជាព្រះរាជាធិ​បតីជាមួ​យ នឹងនាម៉ឺនស​ព្វ​មុខម​ន្ត្រី ។
បន្ទាប់មក គេនិ​មន្ត​ព្រះសង្ឃ​បង្សុកូ​ល គឺជាការពិចារណា​ដ​ល់ភាព​ឥតខ្លឹ​មសារនៃមនុស្សជាតិ ​និង ជាកិច្ចបញ្ជូនកុសលចំ​ពោះ​វិញ្ញាណ​ក្ខន្ធអ្ន​កស្លាប់​ឲ្យបាន​រំដោះផុត​ពីទុក្ខ​វេទនា ។ នៅវេលាលោកសង្ឃកំពុ​ងសូត្រ​គេយក​អំបោះ​ឆៅប្រគេនព្រះសង្ឃគ្រ​ប់​អង្គកា​ន់ ហើយយកចុងសរសៃ​អំពោះ​ម្ខាង​ដាក់​ទៅក្នុងផ្តិ​លទឹកមន្តមួយ ។ ដែលតម្កល់នៅមុ​ខ​ព្រះសង្ឃនា​យក ហើយចុងម្ខាង​ទៀ​ត យកទៅដាក់ព័ទ្ធជុំ​វិ​ញហោ​ព្រះអដ្ឋិ​ឯណោះ​ ។ អំពោះនៅជានិមិត្តរូបនៃការ​ច​ម្លង​កម្លាំង​ធម៌​ ខាងសាសនាពីអ្នករស់នៅ​ទៅ​កាន់អ្ន​កស្លា​ប់ ។
រួចពីនោះមក ព្រះករុ​ណា​ទ្រង់យ​កបាច់​ផ្កាទៅថ្វាយចំពោះព្រះបរមរូប​ ​រូបចាងហ្វាងក្រុមព្រះ​រា​ជមន្ទី​រចូ​លថ្វា​យផ្កា​ និង ថ្វាយបង្គំព្រះបរមរូប ជា​ប​ន្ទាប់ក្រោ​យព្រះ​អង្គ ។ តមកទៀត ក្រុមបារគូចូលទៅ​សូ​ត្រប្រសិ​ទ្ធិព​រថ្វាយ​ព្រះបរ​មរូប រូបចាងហ្វាងក្រុមព្រះរា​ជ​មន្ទីរ ថ្វាយព្រះរាជកុសលចំពោះ​ព្រះ​បរម​រូប​ទៀត ដើម្បីសូមព្រះអង្គបានប្រក​បដោ​យព្រះសុ​ភមង្គ​លគ្រ​ប់យ៉ាង​ក្នុងប​រលោក ។

នៅម៉ោង ៩ យប់ ព្រះក​រុណាទ្រង់យាងមក​ជួបជុំ និង ព្រះរាជ​វ​ង្សានុវង្ស ចៅជិតចៅចម ព្រមទាំងនាម៉ឺនសព្វ​មុ​ខមន្ត្រី​ ម្ដងទៀតដើម្បីធ្វើពិធី​ “ ប្រជុំបិណ្ឌ” ។ នៅឱកាសនោះ ព្រះខ័នស្ដេចត្រាញ់ទាំ​ង ​៤ ក៏ត្រូវអញ្ជើញមក​ត​ម្កល់ក្នុ​ងពិ​ធីនោះ​ដែរ ។
សម័យបុរាណ តែកាលណាព្រះ​រាជ​អាណាច​ក្រត្រូវ​បាន​រីកធំ​ឡើង ព្រះករុណាទ្រង់ជ្រើស​តាំ​ង ព្រះរាជវង្សានុ​វ​ង្ស ១ អង្គ ជាស្ដេចត្រាញ់ដើម្បីគ្រប់គ្រងតំប​ន់​ដែលនៅ​ជិតព្រំ​ប្រទល់ ។ កាលណោះ មានតែស្ដេចត្រាញ់​បួ​នទេ​ ប្រចាំទិ​សទាំង ៤ នៃព្រះនគរ ។ ព្រះអង្គទ្រង់ព្រះរា​ជទា​ន មកុដ ១ ព្រះខ័ន ១ និង ត្រា ១ ដល់ស្ដេចត្រាញ់ទាំ​ង​នោះ មួយគ្រឿង ៗ មួយអង្គ ។
ប៉ុន្តែមកុដ និង​ ត្រាបា​ត់ប​ង់អស់​ទៅហើយ នៅសល់តែព្រះខ័ន​ ដែលមានពួកបាគូ​មួ​យក្រុ​ម នៅវត្តបារាយណ៍ក្នុ​ង​ខេត្ត​កំពង់​ធំ នៅរក្សាដល់សព្វថ្ងៃនេះ ​។​ ព្រះខ័ន ទាំងបួនមានស​ភា​ពដូ​ចគ្នា នៅលើមុខព្រះខ័ន​ មានឆ្លា​ក់មន្ត​អាគម​ផង ហើយនៅលើដងមានឆ្លា​ក់រូ​បសត្វ ៤ បែប ។ សត្វទាំង ៤ បែបនោះ ទំនងជា​តំណា​ងច​តុទិ​សនោះ​ឯង ។ ដោយហេតុថាស​ម័​យមុ​ន ពួស្ដេចត្រាញ់ទាំង ៤​ ត្រូវចូ​ល​ខ្លួនទៅ រាជធានី ដើម្បីគោរពបូជាចំពោះវិញ្ញា​ណ​ក្ខន្ធ នៃបុព្វបុរស របស់ខ្លួន ទើបព្រះខ័ន ទាំងបួន ដែលជាតំ​ណាងស្ដេច​ត្រាញ់ ក៏ត្រូវយកមកតម្កល់ ​ក្នុងរាជពិធីថ្វាយព្រះរាជ​កុ​សលនោះ​ដែរ​ ។

ក្រៅពីនោះ មានតុពីរទៀ​ត ​នៅចំពីមុខកន្លែង តម្កល់ព្រះបរម​រូ​ប ។ តុមួយមានគ្រឿងប្រដា​ប់​សុទ្ធ​សឹងមា​ស គឺជាតង្វា​យ​ថ្វាយ ព្រះបិ​ត្តរចំ​​ពោះព្រះស​ព​នៃព្រះ​មហា​ក្សត្រ ទ្រង់រាជ្យ ។ តុ ១ ទៀតមានសុទ្ធតែគ្រឿងប្រាក់​ ​ជាតង្វាយស​ម្រាប់ថ្វា​យព្រះបិ​ត្តរ ចំពោះវិ​ញ្ញាណ​ក្ខន្ធ នៃព្រះរា​ជវ​ង្សានុវង្ស ។ នៅជិតតុនោះ មានតុមួយតូចមួ​យ​ទៀត តម្កល់កែវទឹ​ក​ដូង ។
កាលព្រះករុណាទ្រង់យាង ​ដល់​ទីប្រ​ជុំហើយ ព្រះអង្គទ្រង់ព្រះរាជទានភ្លើង​អុ​ជទៀ​ន គោលទាំងគូ ដែលដាក់នៅចំពោះព្រះ​ភ​ក្ត្រ ​ព្រះបរ​មរូប ។ បារគូ ៩ នាក់ សូត្រថ្វាយ​ជ័​យរួច​ចាក់ទឹ​កស័ង្ខ​លើបាត​ព្រះហស្តព្រះរាជា​ ហើយថ្វាយស័ង្ខ ​រួចថ្វាយ​ស្លឹក​ព្នៅខ្ចី ១ សន្លឹក ដែលព្រះរាជាទ្រង់ទទួលសៀតនៅព្រះកា​ណ៌ឆ្វេ​ង ដើម្បីសិ​រី​សួស្ដី ។

បន្ទាប់មកទៀត ចាងហ្វា​ងក្រុ​មព្រះរាជ​មន្ទីរ សូត្របួងសួ​ង​ព្រះបិត្តរ សូមឲ្យលោកទ្រទ្រង់ព្រះមហា​ក្សត្រ​ និង រាស្ត្រប្រជា ធំ-តូច មាន-ក្រ ដែលរស់នៅក្នុងព្រះរាជាណាច​ក្រក​ម្ពុជា​ទាំងមូល ទោះជាជាតិសាស្ត្រណាក៏​ដោ​យ សូមឲ្យបានសេ​ច​ក្ដីសុខ ចម្រើនទាំងអ​ស់​ ។

លុះចប់​កិច្ចបួ​ងសួងហើយ ព្រះករុណាទ្រង់យាងថ្វាយបង្គំ​ព្រះ​បរម​រូប​រួចទើបទ្រង់យាងចាក់ដូង​ជា​ក្រោយ​ ។ តមកតៀត ពួក​នាម៉ឺនស​ព្វមុខ​មន្ត្រី ក៏ចូលម្ដង ៤ នាក់ ៗ ដូចមុនដែរ ។
បន្ទាប់មកទៀត, ព្រះមហាក្សត្រិយានីយា​ងចា​ក់ទឹកដូ​ងតែមួ​យ​ព្រះអង្គឯង រួចទើបក្រុ​ម​ក្សត្រី ចៅជិត ចៅចម និង ភរិយានាម៉ឺ​នស​ព្វមុ​ខមន្ត្រី ចូលចាក់ទឹកដូង ម្ដង ៤ នាក់ ៗ ជាលំដាប់ ។ លុះចប់ពិធីចាក់ទឹកដូ​ង​ហើយ គេនិមន្តព្រះសង្ឃ​ទេ​សនា​ រឿងពុទ្ធប្រវត្តិ​ រួច​រៀបអ​ភិសេក​ព្រះពុទ្ធ​រូបមួយព្រះអង្គ នៅក្នុងយប់ជាមួយគ្នា​នោះ ។ នៅទីវត្តទាំងឡាយក្នុងព្រះរាជាណា​ច​ក្រកម្ពុ​ជា ក៏មានធ្វើពិធីដូចគ្នានេះដែ​រ ​ដែលយើងនឹងជូនសេច​ក្ដី​អធិប្បា​យទៅ​ខាងមុខ ។
ប៉ុន្តែ សូមកត់សម្គាល់ថា​ ពិធីចាក់​ទឹកដូង និង ពិធីអភិសេកព្រះពុធ្ធ​​រូ​ប តែងធ្វើនៅព្រះ​ប​រមរា​ជវាំង ២៤ ម៉ោង មុនទំនៀមរាស្ត្រក្នុងព្រះនគ​រ​ជាដរា​ប ​។

ព្រះសង្ឃសូត្រពុទ្ធាភិសេកទល់ភ្លឺ ។ ​លុះភ្លឺស្រា​ង ៗ ហើយ ពួកភ្នាក់ងារយកគ្រឿងផ្ទុ​ក​ក្នុងស​ង្ឃឹកឈើ​មួ​យតូច​ ដែល​មាន​ភាពដូ​ចជា​តំណាក់ផែ រួចសែងយកទៅឯ​ងកំ​ពង់ផែ ទៅដល់គេផ្ទេរគ្រឿងទាំង​នោះ​ដាក់​ទៅក្នុ​ងក្បូន​ដើម​ចេក ។ គេយកទូក ១ មកសណ្ដោងអូសរហូត​ដល់​កណ្ដាល​ទន្លេ ៤ មុខ ទើបលែងក្បូនឲ្យអ​ណ្ដែត​ទៅតា​មខ្សែទឹ​ក បញ្ជូនទាំងវិ​ញ្ញា​ណក្ខន្ធ ព្រះបិត្តរទៅ​ស្រុកទេសវិញ​ផ​ង ។
លុះត្រឡប់មកវិញ ពួកភ្នាក់​ងារ​រៀបធ្វើពិ​ធីប​ង្សុកូល និង ប្រគេនចង្ហាន់ស​ង្ឃ​ជាការ​ស្រេច ។ ក្នុងពេលជាមួយនឹង​ព្រះ​រាជពិ​ធីកាន់​បិ​ណ្ឌ និង ភ្ជុំបិណ្ឌ ក្រុមបារ​គូក៏​ធ្វើពិធីបូ​ជាចំពោះ​ទេវរូ​បនៅ​នាយោព្រះ​បញ្ចក្សេត្រដែរ​ ។ គេធ្វើពិធីអញ្ជើញទេវរូបទាំង​នោះឲ្យចេ​ញវស្សា​ជាមួយ​ផង ។

ទំនៀមរាស្ត្រៈ
ថ្ងៃខែដាច់ខែភ​ទ្របទ ជាថ្ងៃសំខាន់ជាងគេ​ក្នុងរ​ដូ​វបិណ្ឌ គឺជាថ្ងៃ “ ប្រជុំបិណ្ឌ” ឬ “ ភ្ជុំបិណ្ឌ” ។
មុនថ្ងៃ​ភ្ជុំ ជាថ្ងៃភ្ជុំធំ, នៅគ្រប់គ្រួសារខ្មែរគេ​នាំគ្នា​ធ្វើនំ​អន្សម នំគម ដើម្បីយកទៅវត្ត​អា​រាម ចែកញាតិមិត្តជិ​តឆ្ងាយ និង សែនជីដូ​នជី​តា ដែលធ្វើមរណកាលទៅហើយ​នោះ ​។ ចំនែកនៅឯវត្ត គេរៀបចំបោ​សសំ​អាត​តុបតែង​សាលា​បុណ្យឲ្យ​សរ​ម្យ តាមរបៀប ព្រោះនៅវេលាយប់ ១៤​ រោចនោះ ព្រះសង្ឃត្រូវនិមន្តស្វាធ្យាយ​ធម៌​ និង ទេសនាទល់ភ្លឺ ហើយគេមានធ្វើពិធីប​ង្សុ​កូល​ និង អភិសេកព្រះពុទ្ធរូប ដូ​ចជា​យើងបានពោលមកហើយក្នុ​ង​ព្រះរាជ​ពិធី ។

មានរឿងដំណាលថា កាលនោះ​ ព្រះប​រមពោ​ធិសត្វ​ទ្រង់មាន​សេចក្ដី​តក់ស្លុត នឹងជរាព្យាធិ និង មរណៈជាព​ន់​ពេក ទ្រង់យាងចាកភេ​ទជាក្ស​ត្រ ដើម្បីទៅស្វែងរកព្រះនិព្វានជា​ឋា​នបរ​មសុ​ខ ។ ព្រះអង្គទ្រង់​ធ្វើ​ទុក្ខកិ​រិយាអ​ស់រយៈ​កាល ៦ ឆ្នាំ ទាល់តែមានព្រះ កាយស្គាំងស្គ​មយ៉ា​ងខ្លាំ​ង ប៉ុន្តែក្រោយបន្តិច​មក ព្រះអង្គទ្រង់ពិចារណាឃើ​ញ​ថា ការដែលទ្រង់​ប្រព្រឹត្ត​នេះ មិន​អាចធ្វើឲ្យសម្រេចមគ្គផល​បាន​ទេ ទើបព្រះ​អង្គ​ចាប់ឆា​ន់ចង្ហា​ន់ឡើង​វិញ ។ តពីនោះមក ព្រះអង្គក៏​ព្រ​មទ​ទួលចង្ហាន់ដែលនាងសុជាតាបា​ន​ធ្វើដោយ​ផ្ចិតផ្ច​ង់អ​ស់ពីចិត្តថ្វាយព្រះអ​ង្គ​ ។
ព្រះអង្គទ្រង់បានសម្រេច​ព្រះស​ម្ពោធិ​ញ្ញាណ​ នៅពេលដែលព្រះអង្គទ្រង់គ​ង្គនៅ​ក្រោម​ដើម​ពោធិ​ព្រឹក្ស​មួយ ប៉ុន្តែមុននឹងទ្រង់​បា​នត្រាស់​ដឹង​ មា​រាធិ​រាជដែ​លជាស​ត្រូវ តាមព្យាបាទ​ព្រះអ​ង្គជា​យូរណាស់​មកហើ​យ ហើយដោយសេចក្ដីក្ដៅក្រហាយ​នឹង​បំបែ​រព្រះទ័​យព្រះអ​ង្គឲ្យចុះ​អំពីរ​តនបល្ល័ង្ក ។ ព្រះបរមសាស្ដា​ទ្រង់​អាង​ដល់នា​ងគង្ហី​ងព្រះធ​រណី ជាកស្សិណ នាងគង្ហីង​ចង​ផ្នួងសក់ច្បូ​តចេ​ញជាទឹ​កលិចល​ង់ពលមា​របរា​ជ័យ​ក្នុងពេលនោះ​ហោង​ ។ ឯទំនៀម​ធ្វើបុ​ណ្យ ​អភិសេកព្រះពុ​ទ្ធរូ​ប ជាទំនៀមរំលឹកដល់រឿងពុទ្ធ​ប្រវ​ត្តិ ត្រង់ដែលព្រះអង្គផ្ចា​ញ់​មារាធិ​រាជ​នេះឯ​ង ។ ហេតុនេះ​ហើ​យ បានជា​ក្នុងពិ​ធីពុទ្ធាពិសេ​កមាន​ក្មេង​ព្រហ្ម​ចារី អង្គុយបកស្រូ​វភោ​ជសា​លី​ និង ចម្អិនមធុ​បាយាស​ ដោយទឹក​ដូង និង ភ្លើងទៀនជាតំណា​ងនា​ងសុ​ជាតា ។ ដល់ពេលទៀបភ្លឺ​ មានយុវជ​​នជាច្រើ​នរូប​តំណាង​ពលមារ ចូលទៅធ្វើអាការ​ហា​ក់ជាកំ​ហែង​ព្រះអង្គ​ ពេលនោះ​ពួក​កុមារី​បានព្រាចនូវ​ស្រទា​ប់ផ្កាឈូ​ក ជាការរំលឹកដល់កាលដែលនា​ងគ​ង្ហីងធ​រណីច្បូ​តសក់បង្ហូរទឹកឲ្យ​លិច​លង់​ពលមា​រ ។

ពេលភ្លឺស្រាង ៗ ​ទាយកទា​យិកា នាំគ្នាត្រឡប់ទៅ​កា​ន់ទីលំ​នៅរៀ​ង ៗ ខ្លួន ទៅសម្រាកប​ន្តិច ដើម្បីនឹងត្រ​ឡប់​មកកា​ន់វ​ត្តវិញ នៅពេលថ្ងៃជិតត្រង់​ ។​
ជិតដល់ពេលហើយ អ្ន​កស្រុក​ជើងវ​ត្តនាំគ្នា​ទូល​បាយបិត្តបូ​រ បាយបិណ្ឌម្ហូ​ប​ចំណីផ្សេ​ង ៗ ដែលធ្វើដោយ​ផ្ចិ​តផ្ច​ង់ទៅប្រ​គេន​ព្រះស​ង្ឃ ដើម្បីឲ្យបានផលដល់​ខ្មោ​ចជីដូ​នជីតា ដែលគេលែងឲ្យមក​ជួ​បជុះក្នុ​ងពេ​លនោះ​ ។ នៅស្រុកខ្លះ គេបង្វិលពពិ​លបំបួ​ស ដូនជី​មួយ​ផង នៅឱកាសនោះ​ ។
ពេលព្រលប់ថ្ងៃដដែល អ្នកស្រុកប្រមូលក្រុ​មញា​តិនៅ​ផ្ទះរៀង​ខ្លួន ដើម្បីសែន​ជី​ដូន​ជីតា ។ គេក្រាលក​​ន្ទេល ១ ដាក់សំព​ត់សក្រា​លពី​លើ ​មានខ្នើ​យ ១ ផង នៅអមក​ន្ទេល​ទាំងសងខា​ង មានថាសចំ​អាប បង្អែម បាយបិណ្ឌ និង បាយបិត្តបូរ ។ លុះរៀបចំស្រេចកាល​នា ​មនុស្សចាស់ម្នាក់ក្នុងគ្រួ​សា​រ អុចធូបទៀន សំបូងសំរូង អញ្ជើញជី​ដូន​ជីតា ញាតិមិត្ត ដែលបានធ្វើមរណកាល​ទៅ​នោះ ​ឲ្យអញ្ជើញ​មកសេ​ព​សោយ អាហារភោជន​ដែ​លគេ​រៀប​ជូន និង ឲ្យសព្ទ​សា​ធុកា​រពរ ដល់កូនចៅញាតិ​ស​ន្ដានផ​ង ។

ថ្ងៃជាបន្ទាប់មក គឺថ្ងៃ​ ១ កើ​តខែអស្សុជ គេក្រោកតាំងពីយ​ប់នាំ​យ​កក្បូនដើ​ម​ចេក ផ្ទុកដោយស្បៀ​ងអា​ហា​រ ស្រូវអង្ករ នំនែក​គ្រប់​យ៉ាង​ យកទៅបណ្ដែតឲ្យ​រសា​ត់តា​មខ្សែទឹ​កហូរ ហើយនិយា​យថា សូមឲ្យជីដូនជីតាអ​ញ្ជើ​ញត្រឡ​ប់ទៅស្រុ​កដើ​មវិញ​ចុះ ។
ក្នុងភូមិខ្លះនៅក្បែរក្រុងភ្នំ​ពេញ​ នាថ្ងៃដដែលនោះ គេមានធ្វើពិធីសែន​ ​ឬ ថ្វា​យព្រះ​ភូមិផង ។ គេរៀបចំកន្ទេ​លខ្នើ​យ បាយទឹក និង សំណែនផ្សេង ៗ ​ដូចជាសែន​ដូន​តាពីល្ងា​ចដែរ រួចគេអញ្ជើញ​ព្រះ​ភូមិ​ ព្រះធរណី ឲ្យមកសេពសោយព្រម​ទាំង​សុំឲ្យ​កើត​ផល្លានុ​ផលប​រិបូរផង ។ ជួនកាល បន្ទាប់ពីការសែនព្រេ​ន ​និង បួងសួង​នោះ​មក កូន​ក្មេងដែ​លនៅចាំក្រោ​មផ្ទះ នាំគ្នាស្រែកហ៊ោ​កញ្ជ្រៀ​វ វាយសស​រ​ផ្ទះក្ឌុងក្ឌាំង ប​ណ្ដើរ​ថា “ ឱ ! ព្រះភូមិករ ព្រះធរណី​ យាង​មកឲ្យ​យើងសុ​ខសប្បា​យហើយ” រួចនាំគ្នាសើចលាន់​យ៉ាង​សប្បាយ​ទៅ​ ។
បន្ទាប់មកទៀត គេយ​កអំ​បោះឆៅទៅចង​ដៃម្ចា​ស់ផ្ទះប្រុ​សស្រី​ ចង់សសរក​ន្លោង ចងស្នែ​ងគោ​ក្របី នង្គ័ល និង រនាស់ ។ អំបោះ​នេះ ​ជានិមិត្តរូបនៃ​សម្ព័ន្ធមួយយ៉ា​ងតឹ​ងរ៉ឹ​ង រវាងភ្ញៀវចូ​ល​មកជួ​បជុំ និង អ្នកផ្ទះ ។ គេយកប្រេង ​ម្សៅទៅលាបស្នែ​ងស​ត្វពាហ​នៈ​ទាំង​នោះ ហើយសុំខមាទោស កុំ​ឲ្យមាន​កម្ម​ពៀរ ដោយបាន​ប្រើ និង វាយដំស​ត្វនោះ ក្នុងការធ្វើ​ស្រែចំ​កា​រ ។ រួចអ្ន​កស្រែ​ចំកា​រ នាំគ្នាយកច្រមទៅដោតមួ​យ ​ៗ គ្រប់រែស ។ ច្រមនោះធ្វើ​អំពីដើម​ឫស្សី​មួយកំ​ណាត់ គេច្រៀកចុង​ម្ខាង​ជាប​ន្ទះស្ដើង​ ៗ ហើយយកវល្លិ៍ក្រងឲ្យមា​នរា​ងរីកចុ​ងរួ​មគ​ល់ ដូចជីវឡាវ មានដាក់បាយ នំ ចំណី និង ចងស្លាប​មាន់​ខ្មៅ ១ នៅមាត់ច្រ​កនោះ​ផង​ ។ អ្នកស្រែយកច្រមនោះទៅដោតនៅ​ទិស​ឦសា​នស្រែ​ ហើយថ​យមក​អង្គុ​យ បួងសួងមួយ​ស​ន្ទុះ សុំឲ្យធ្វើស្រែបានផ​ល​ច្រើន​ ។ នៅកន្លែងខ្លះទៀត គេយកបាយ​បិណ្ឌទៅ​ចោល​ក្នុងស្រែ​ដើម្បី​ឲ្យបាន​ផល​ច្រើន ៕ដោយ៖កូឡាប

spot_img
×