Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សន​យោបា​យ៥ ចេញសេ​ចក្ដី​ថ្លែងកា​រណ៍ ថ្កោលទោស សម រង្ស៊ី ដែលប្រមាថ​ព្រះមហា​ក្សត្រ​

spot_img

ភ្នំពេញ ៖ សម្ដីរបស់លោក សម រង្ស៊ី គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ​ចំពោះ​ព្រះចេ​ស្ដាព្រះ​មហា​ក្សត្រ ជាទីគោរពសក្កា​រៈដ៏​ខ្ពង់ខ្ព​ស់ របស់​ប្រជាព​លរ​ដ្ឋខ្មែរទូទាំងប្រទេ​ស និងជាការរំលោភ​បំ​ពាន ចំពោះរដ្ឋធម្ម​នុ​ញ្ញនៃព្រះ​រាជាណា​ចក្រក​ម្ពុជា មាត្រា ៧ ដែលបានចែងថា​ “អង្គព្រះ​មហាក្ស​ត្រ មិនអាចនរ​ណារំ​លោភ​បំពា​នបា​នឡើយ” ជាពិសេ​សស​ម្ដីរ​បស់លោ​ក សម រង្ស៊ី មានអត្ថន័យគ្រប់គ្រា​ន់ដែ​លកំ​ណត់ថា​ជាបទល្មើសព្រហ្ម​ទ​ណ្ឌ ដែលមាន​ចែ​ងក្នុ​ង មាត្រា៤៣៧ បទប្រមាថអង្គព្រះ​មហាក្ស​ត្រនៃ​ ក្រម​ព្រហ្ម​ទណ្ឌ។

គណបក្សនយោបាយចំនួន៥​ បានចេញសេចក្ដីថ្លែងការ​ណ៍​ថ្កោលទោ​សចំ​ពោះ ទណ្ឌិត សម រង្ស៊ី ដែលប្រ​មាថ​ព្រះចេស្ដាព្រះ​មហា​ក្សត្រ ដែលក្នុងនោះរួមមាន គណប​ក្សប្រជា​ជន​កម្ពុជា គណបក្សសញ្ញាតិ​ក​ម្ពុជា គណបក្សធម្មាធិ​ប​តេយ្យ គណបក្សខ្មែរក្រោក​ ​និងគ​ណបក្ស​ខ្មែរតែ​មួយ។

ចំពោះសេចក្ដីថ្លែងការគឺ​មាន​លក្ខណៈ​តែមួយគឺ សូមអំពាវនាវ​ដល់អា​ជ្ញាធ​រ មានស​មត្ថ​កិច្ច មេត្តាអ​នុវត្តន៍​ច្បាប់​ចំពោះជន​នេះ ឲ្យបាន​តឹងរ៉ឺងបំផុត ស្របតា​មការកំ​ណត់ នៃច្បាប់​ជាធរ​មាន ដើម្បី​ការពា​រតម្លៃរាជានិយមនៅកម្ពុជា៕ ដោយ៖កូឡាប

spot_img
×