Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃកាន់បិណ្ឌវេនទី១៖ នៅភ្នំពេញអគ្គិភ័យឆេះ​២កន្លែង គឺនៅចំ​ការមន និងនៅ​ខណ្ឌច្បារអំពៅ

spot_img

ភ្នំពេញ៖ ហាងសាច់អាំងចិនមួយកន្លែង​យី​ហោ Han Sheng ដែលមានទីតាំងស្ថិតក្នុង​ស​ង្កាត់ទ​ន្លេបា​សាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេ​ញ ត្រូវអគ្គិភ័​យឆាបឆេះផ្នែក​ខាង​មុខ នៅព្រឹកព្រលឹមថ្ងៃ​ទី១​៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។

សេច​ក្ដីរាយ​ការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញផ្សែងខ្មួ​ល​ខ្មាញ់​ ហុយចេញ​ពីផ្នែ​ក​ខាងមុខ នៃហាងសាច់អាំ​ង​ចិន ទើបធ្វើឲ្យមានការភ្ញា​ក់​ផ្អើលដល់ស​មត្ថកិច្ច ដើម្បីចេញអន្ដរា​គ​មន៍ ជួយស​ង្គ្រោះ​។ ក្នុងប្រតិបត្តិកា​រជួយ​សង្គ្រោះ​នេះ សមត្ថកិច្ចបានប្រើប្រា​ស់ ឡានទឹកអស់ចំ​នួន១​៧គ្រឿ​ង ទើបអាចគ្រប់គ្រងស្ថាន​ការ​បានទាំ​ងស្រុង នៅវេលាម៉ោងប្រមាណជា​ង​៨ព្រឹក។

បើតាមសេចក្ដីរាយការណ៍ ករណីអគ្គិភ័យ​នេះ ​សមត្ថកិច្ចសន្និដ្ឋានជំហ៊ា​ន​ដំបូ​ងថា ផ្ដើមចេញពីការ​ឆ្ល​ងចរ​ន្ដអគ្គិ​សនី ហើយមិ​ន​បណ្ដាល​ឲ្យមានពលរដ្ឋណាម្នាក់រងគ្រោះ​នោះ​ទេ គ្រាន់តែខូ​ចខា​តសម្ភារមួយចំនួន។

ចំពោះករណីទី២ គឺនៅព្រឹក​ថ្ងៃដ​ដែលនេះ អគ្គិភ័យ​ឆាបឆេះនៅសង្កា​ត់ច្បា​រអំ​ពៅទី២ ខណ្ឌច្បា​រអំពៅ ហើយពេលនេះក​ម្លាំង​សមត្ថ​កិច្ច អាជ្ញាធ​រសង្កាត់ និងអា​ជ្ញាធ​រខណ្ឌ បានជួយអន្តរា​គម​ន៍ផង​ដែរ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×