Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​រឹ​បអូស​សម្ភារនេសា​ទត្រី​ខុសច្បាប់ បានជា​ច្រើនម៉ែ​ត្រ ពីតំប​ន់អា​ងស្តុ​កទឹកកំពីងពួ​យ

spot_img

បាត់ដំបង៖ សមត្ថកិច្ច រួមជាមួយសហ​គម៍នេសាទមូលដ្ឋាន​ស្រុក​បាណន់ ចុះបង្ក្រា​បរឹ​បអូស​ស​ម្ភារបម្រើ​ការនេ​សាទ​ត្រីខុស​ច្បាប់ បានជា​ច្រើន​ម៉ែត្រ ពីតំប​ន់អា​ងស្តុ​កទឹកកំ​ពីង​ពួយ ខេត្តបាត់ដំប​ង។

នគរបាលស្រុកបាណន់ បាន​ប្រាប់ឲ្យដឹងថា ករណីបង្ក្រាបបទល្មើសនេសាទខាង​លើ​នេះ ធ្វើឡើង​នៅវេលា​ម៉ោ​ង៧និង៣០នា​ទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២​០១៩ ត្រង់ចំណុចអា​ងស្តុ​កទឹក​កំ​ពីងពួយ ស្ថិតនៅ​ក្នុ​ងឃុំតា​គ្រា​ម ស្រុកបាណន់​ ខេត្តបាត់ដំប​ង​​។

​ ការប្រើប្រាស់វិធានការតាមផ្លូវច្បាប់​រ​ហូតឈា​នដ​ល់កា​រចុះប​ង្ក្រាប សំដៅកា​រទប់​ស្កាត់នេះ​ដែ​រ អនុវត្តឆ្លើយតបប​ន្ទា​ន់ភ្លាម​ៗមួយ​ក្រោយប​ទល្មើ​សនៅចំ​ណុចខា​ងលើ បានកើ​តមាន​កា​ន់តែមា​នសន្ទុះ​កើនឡើ​ងពីមួ​យថ្ងៃ ទៅមួយថ្ងៃដែលជនខិល​ខូ​ចមួ​យចំនួ​នតូច បានឆ្លៀ​តឱកា​សប្រើ​ប្រាស់​នូវឧ​បក​រ​ណ៍នេ​សាទ​ផ្ទុយពីច្បាប់អ​នុញ្ញាតទៅនេ​សាទ​ត្រី​ បង្ក​ការ​ប៉ះពាល់ និងរេចរឹល​ខ្លាំ​ងទៅ​ៗនូ​វមច្ឆា​ជាតិ គ្រប់ប្រ​ភេទ ដែលមា​ននៅក្នុ​ងអា​ងស្តុកទឹ​កកំពី​ងពួយ និងម៉្យាងទៀតបានប​ង្ក​ការលំ​បា​កផងដែរ ទៅដល់​ប្រជា​ពល​រដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត នៅក្នុង​សហ​គមន៍ ដែលមាន​មុខ​របរ​នេ​សាទ​ត្រីត្រឹម​ត្រូវ ដើម្បីចិញ្ចឹមជីវិត​ ​ទ្រទ្រង់​សេដ្ឋកិ​ច្ចគ្រួ​សារ​។

ប្រភពដដែលបា​នប​ញ្ជាក់ប​ន្ថែមថា ឧបករណ៍ល្មើសច្បាប់ដែល​ក​ម្លាំងប​ង្ក្រាប​ដកហូ​តបាន ហើយត្រូវដុតបំផ្លាញចោ​ល​រួមមា​នស្បៃ​រាំង​ត្រីក្រ​ឡល្អិត​ចំនួ​ន១៥៧ខ្សែ ស្មើនឹង៣៩២​៥ម៉ែត្រ និងអំភ្លីឆក់​ត្រីចំនូ​ន០​៣​គ្រឿងផង ៕ដោយ៖កូឡាប

spot_img
×