Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុមោ​ទនា​បុណ្យ​កាន់បិ​ណ្ឌ , ភ្ជុំបិណ្ឌ

spot_img

ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១​៤ខែកញ្ញា​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ បានសរសេរសាផ្ញើជូនដ​ល់ជ​​ន​​រួមជា​​តិ​ថា ថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យកាន់បិ​ណ្ឌ​ ​ដែលជាពិធីបុណ្យប្រពៃណីជាតិរ​ប​ស់ខ្មែរ​យើង ដែលមា​នតាំ​ងពីបុ​រាណកា​លមក​ម្លេះ។


សម្តេចតេជោ បានថ្លែងថា នេះជាពេលវេលាមួយដែ​លបង​ប្អូនប្រ​ជាព​លរដ្ឋ ប្រជាពុ​ទ្ធ​បរ​ស័ទ មានឱកាសក្នុងកា​រ​ធ្វើបុណ្យ​ ធ្វើ​ទានស​ន្សំកុស​ល និងការជួបជុំសាច់​ញា​តិបង​ប្អូន​នៅតាម​ទីកន្លែ​ង​ផ្សេងៗ ជាពិសេសតា​ម​ទីអារា​មនា​នា។

ពិធីបុណ្យកាន់បិណ្ឌ ​ភ្ជុំបិ​ណ្ឌឆ្នាំ​២០១៩នេះ ប្រព្រឹត្តទៅចាប់​ពី​ថ្ងៃ១​រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៧ ខែ​កញ្ញា ​ឆ្នាំ២០១៩។ សូមអាជ្ញាធរគ្រ​ប់​លំដាប់​ថ្នាក់ បង្កើនកិច្ចការពា​រ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នា​ប់​សាធារ​ណៈ​ របៀបរៀបរ​យ និងសម្រួលចរាច​រ​ណ៍ឱ្យបា​នល្អប្រ​សើ​រ ដើម្បីបង្កលក្ខណៈងាយស្រួ​ល​ជូនប្រ​ជាព​លរដ្ឋបានចូលរួម​ក្នុ​ងពិធី​បុណ្យ​នេះ ។

ជូនពរបងប្អូ​នជ​នរួម​ជាតិទាំ​ងក្នុង និងក្រៅប្រទេសសូម​ជួ​បតែសេ​ចក្តីសុខ សេចក្តី​ចម្រើ​នគ្រ​ប់ៗគ្នា៕ដោយ៖កូឡាប

spot_img
×