Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​បរិស្ថាន​លើកកម្ពស់​សមត្ថភាព​មន្ត្រី​វ័យក្មេង​តាមរយៈ​កសាង​ចំណេះដឹង​ជំនាញ និង​លទ្ធភាព បំពេញការងារ​

spot_img

ការលើកកម្ពស់​នូវ​ចំណេះដឹង ជំនាញ​បន្ថែម​ដល់​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន ជា​ពិសេស​មន្ត្រី​វ័យក្មេង ក្រសួង​បរិស្ថាន គឺជា​កាតព្វកិច្ច​សំខាន់​របស់​ស្ថាប័ន នៅក្នុង​ការធ្វើ​ទំនើបកម្ម​ក្រសួង ដើម្បី​ឆ្លើយតប​ទៅនឹង កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ​។​

​ក្នុង​គោលបំណង​លើកកម្ពស់ សមត្ថភាព​មន្ត្រី​វ័យក្មេង​ក្រសួង តាម រយៈ​កសាង​ចំណេះដឹង ជំនាញ និង​លទ្ធភាព​បំពេញការងារ ការផ្លាស់ប្តូរ​នូវ​អាកប្បកិរិយា ផ្នត់គំនិត និង​ឥរិយាបថ អោយ​ក្លាយខ្លួន​ជា​អ្នកទទួលខុសត្រូវ និង​ជា​អ្នកគ្រប់គ្រង​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធ ផល​ដល់​ស្ថាប័ន នេះ​ជា​ប្រសាសន៍​លើក​ឡើង របស់លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួង បរិស្ថាន នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី ជំនាញ​បរិស្ថាន សម្រាប់​មន្ត្រីរាជកា​រវ័យ​ក្មេង​មកពី​រាជធានី​ភ្នំពេញ និង​មក​ពី​ខេត្ត​នានា​នា​រសៀល​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។​

​លោក សឹម យ៉ា​រ៉ែម អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បញ្ជាក់ថា ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ជំនាញ​បរិស្ថាន ដែល​មាន​រយៈពេល​១២​ម៉ោង នឹង​មាន​ចំនួន​២០​មុខវិជ្ជា ទាក់ទង​វិស័យ​បរិស្ថាន ការធ្វើ​គោលការណ៍ ការលើក​ផែនការ កិច្ចការរដ្ឋបាល ដល់​មន្ត្រី​វ័យក្មេង​ចំនួន ១២០​រូប មកពី​បណ្តា​នាយកដ្ឋាន ចំណុះ​ក្រសួង​បរិស្ថាន និង​មក​ពី​បណ្តា​មន្ទីរ​បរិស្ថាន​ទាំង​២៥​រាជធានី​-​ខេត្ត ដើម្បី​ទទួលបាន​នូវ​ចំណេះ​ជំនាញ​បន្ថែម​ដល់​មន្ត្រី​យកទៅអនុវត្ត​អោយ​ត្រូវ​គោលដៅ និង​អនុវត្ត​ការ ងារ​បរិស្ថាន យក​ទៅ​បំរើ​នៅតាម​អង្គភាព​អោយ​មាន​និរន្តរភាព​។​

​គូស​បញ្ជាក់ដែរថា ក្នុង​ក្របខ័ណ្ឌ​នៃ​ការជំរុញ​ការអនុវត្ត​កំណែទម្រង់រដ្ឋបាល​សាធារណៈ នៃ​រាជរដ្ឋាភិបាល កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​តិ​៣​ដោយ​ក្នុង​នោះ មាន ការកសាង​រដ្ឋបាល​សាធារណៈ​ឱ្យ​មាន​ភាពឆ្លើយតប​ទៅ​នឹង​ប្រសិទ្ធភាព ប្រសិទ្ធ​ផល ជំនឿ​ទុកចិត្ត ឆន្ទៈ ម្ចាស់ការ​របស់​មន្ត្រីរាជកា​រ ដូច្នេះ​ដើម្បី​អនុវត្ត​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រសួង​បរិស្ថាន បាន​បើក​វគ្គ​បណ្តុះបណ្តាល ក៏ដូចជា​បញ្ជូន​មន្ត្រី​ទៅ​ចូល​រៀន និង​វគ្គ​បណ្តុះបណ្តាល​នៅតាម​គ្រិះស្ថាន នានា​ជាច្រើន ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី ជា​ពិសេស​មន្ត្រី​វ័យក្មេង​អោយ​កាន់តែ​មាន សម្ថ​ភាព​គ្រប់គ្រាន់​ឆ្លើយតប​ទៅនឹង​តំរូវការ​ជាក់ស្តែង និង​ប្រើប្រាស់​អោយ​ចំ​គោលដៅ​ក្នុង​ដែន​សមត្ថកិច្ច តាម​អង្គភាព​រៀងៗ​ខ្លួន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×