Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនយោ​បាយពី​រ​ប្រភេទ នៅជាមួយពលរ​ដ្ឋ​ដោះស្រាយ​ប​ញ្ហា និងសន្យាដោះស្រាយពេ​ល​បានអំ​ណា​ច​

spot_img

ភ្នំពេញ៖ លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើង តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោកថា លើឆាកនយោបាយ ខ្ញុំពុំដែលមានអារម្មណ៍បន្តិច ថាខ្ញុំខ្លាចគុក ឬ ខ្លាចស្លាប់ ដោយសារខ្ញុំការពារផល ប្រយោជន៍ប្រជាជន ព្រោះតែខ្ញុំហ៊ានដុះក្អែលពួក មន្ត្រីខូចដែលមានសតិអារម្មណ៍សក្តិភូមិអស់នោះម្ដង ណានោះទេ ព្រោះខ្ញុំគិតដក់ជាប់ក្នុងចិត្តថាខ្ញុំបម្រើប្រជាជនរបស់ខ្ញុំ។

លោកវីល្លាម បានបន្តទៀតថា បើខ្ញុំគិតថាធ្វើនយោបាយដើម្បីអំណាចនោះ ប្រហែល ខ្ញុំនឹងខ្លាចជាប់គុកច្រវ៉ាក់ ។ ខ្ញុំអាចសួរតែ២សំណួរទៅប្រជាជន បានហើយ ថាតើបងប្អូនចង់បានអ្នកនយោបាយប្រភេទ នៅជាមួយបងប្អូនដោះស្រាយបញ្ហាបងប្អូនភ្លាម ឬអ្នកនយោបាយដែលរត់ចោលគាត់ហើយសន្យាថា ពេលបានអំណាចនឹងដោះស្រាយបញ្ហាជូនបងប្អូន ។

លោក ​បានថ្លែងថា កុំទាន់និយាយដល់ថាពេលបានអំណាចហ្នឹងដោះ ស្រាយបញ្ហាបានឬមិនបាន សួរត្រឹមថាបើអត់បាយ ថ្ងៃនេះតើប្រជាជនអាចចាំដល់ប៉ុន្មានឆ្នាំដែលគេបាន អំណាច ចាំហូបបាយតើទ្រាំបានឬអត់ ដែលបានន័យ ថាពលរដ្ឋកំពុងរងបញ្ហាអយុត្តិធម៌ថ្ងៃនេះ ត្រូវគ្រាំទ្រូង រង់ចាំលោកបានអំណាចសិនបានមកជួយ ?

គេកំពុង ជិះជាន់យើងថ្ងៃនេះ ទឹកភ្នែកហូរថ្ងៃនេះ តើយើងអាច រង់ចាំអ្នកនយោបាយដែលសន្យាថានឹងដោះស្រាយឲ្យ យើងពេលមានអំណាចបាន ឬអត់ ទាំងយើងកំពុងលំបាក ចំពោះមុខ ។

លោកបានបន្តថា សំណួពេលនេះ ខ្ញុំសូមឲ្យបងប្អូនប្រជាជនជាអ្នកឆ្លើយ ទុកក្នុងចិត្តចុះ ក្នុងនាមខ្ញុំជាអ្នកបម្រើ ពិតជាមិនហ៊ានឆ្លើយ ជំនួសទេ សម្រាប់ខ្ញុំ កុំថាត្រឹមឲ្យពលរដ្ឋទ្រាំ អំណាចទុក មួយប៉ែកខ្ញុំរត់ទៅបម្រើ ការពារ ប្រយោជន៍ចំពោះ មុខរបស់ប្រជាជនសិនហើយព្រោះក្នុងអារម្មណ៍មក ធ្វើនយោបាយដោយសារបុព្វហេតុមួយហ្នឹងហើយ មិនថានៅទីណាកន្លែងណាស្ថានភាពណា ខ្មែរក្រោក គឺនៅជាមួយពលរដ្ឋ បម្រើពលរដ្ឋ ដើម្បីពលរដ្ឋ ជាពិសេសគឺយើងប្រើប្រាស់គ្រប់សមត្ថភាពដែល ខ្លួនមាន ដើម្បីកសាងជាតិនិងពង្រឹងកិត្យានុភាពជាតិ ឲ្យរុងរឿងតទៅមុខ ដោយក្ដីសុខក្រោមដំបូល មាតុភូមិរបស់ខ្ញុំ៕ដោយ៖កូឡាប

spot_img
×