Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់ នៅតាមដងទន្លេមេគង្គ លិចលង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងដំណាំផ្សេងៗចំនួន៤ស្រុក ស្មើនឹង១៨ឃុំ ៨៤ភូមិ

spot_img

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៥ខែកញ្ញានេះ ស្ថានភាពនៃទឹកជំនន់ នៅតាមដងទន្លេមេគង្គ បានបណ្តាលឲ្យប្រជាពលរដ្ឋ ទទួលរងនូវការលិចលង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងដំណាំផ្សេងៗចំនួន៤ស្រុក ស្មើនឹង១៨ឃុំ ៨៤ភូមិ និងបានជម្លៀសប្រជាជន មកស្នាក់នៅបណ្តោះអាសន្ន លើទីទួលសុវត្ថិភាព សរុប៣២៥៨គ្រួសារ ស្មើនឹង១០.២៩១នាក់ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ ២០១៩ បានផ្សាយថា លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពី​ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាមដងទន្លេមេគង្គ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ប្រភពដដែល បានបន្តថា គិតចាប់ពីដើមខែកញ្ញា រហូតដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពស់ទឹកទន្លេមេគង្គបានកើនឡើង១៥,១៥ម៉ែត្រ បើប្រៀបធៀបនឹងឆ្នាំ២០១៨ កម្ពស់ទឹកខ្ពស់ជាង០,៩២ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ បច្ចុប្បន្នស្ថានភាពនៃទឹកជំនន់ បានបណ្តាលឲ្យប្រជាពលរដ្ឋ ទទួលរងនូវការលិចលង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងដំណាំផ្សេងៗចំនួន៤ស្រុក ស្មើនឹង១៨ឃុំ ៨៤ភូមិ និងបានជម្លៀសប្រជាជន មកស្នាក់នៅបណ្តោះអាសន្ន លើទីទួលសុវត្ថិភាព សរុប៣២៥៨គ្រួសារ ស្មើនឹង១០.២៩១នាក់ ក្នុងនោះ ស្រុកត្បូងឃ្មុំ បានរងនូវការលិចលង់ ដោយទឹកជំនន់ចំនួន៤ឃុំ ស្មើនឹង២៩ភូមិ មានប្រជាពលរដ្ឋ៨៥៤១គ្រួសារ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព បាន៣.១៨៧គ្រួសារ ក្នុងនោះឃុំជីរោទិ៍ទី១ មានប្រជាពលរដ្ឋរងគ្រោះ១.៦០០គ្រួសារ ឃុំទន្លេបិទមាន១.០៣៥គ្រួសារ ឃុំបឹងព្រួលមាន៣៥៣គ្រួសារ ឃុំពាមជីលាំងមាន១៩៩គ្រួសារ និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទំនប់ប្រឡាយជាច្រើនកន្លែង ព្រមទាំងផលដំណាំផ្សេងៗ ជាច្រើនហិកតាទៀត៕ ដោយ៖កូឡាប

spot_img
×