Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការខេ​ត្តបា​ត់ដំប​ងឃុំ​ខ្លួនបុ​រសម្នាក់ ករណីបន្លំឯកសារពន្ធរ​ថ​យន្តយ​កទៅ​បញ្ចាំខ្ទ​ង់​ម៉ឺនដុ​ល្លារ

spot_img

បាត់ដំបង៖ ក្រោយពីចៅក្រមស៊ើបសួរសាលាដំបូងខេ​ត្ត​បាត់​ដំបង សម្រេចឃុំខ្លួនកាលពីពេលថ្មីៗ​ពាក់ព័​ន្ធករណី ឆបោក និងប្រើប្រាស់ឯកសារសាធារ​ណៈ​ក្លែងនោះ នៅពេលនេះ ជនត្រូវចោទឈ្មោះ ពៅ រ៉ា​ឌី កំពុងមានអ្នករត់ការអន្ត​រា​គមន៍ឲ្យសាលាឧទ្ធរណ៍ដោះលែងឲ្យមានសេ​​រីភាព​វិញ។

ជនត្រូវចោទឈ្មោះ ពៅ រ៉ា​ឌី អាយុ៣០ឆ្នាំ ត្រូវបានសាច់ញាតិ ​និងមន្រ្តីមួយចំនួនចង់ស្វែងរ​ក​ច្រកអ​ន្តរា​គមន៍ ដើម្បីត្រូវបានដោះលែង ឲ្យមានសេរីភា​ព។

ក្រោយពីលោក ឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរសាលាដំបូងខេ​ត្ត​បាត់​ដំបង សម្រេចឃុំខ្លួន​កា​លពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ពីបទ ឆបោក និងប្រើប្រាស់ឯកសារសាធា​រ​ណៈក្លែង ជនត្រូវ​ចោទ​ឈ្មោះ ពៅ រ៉ាឌី បានព្យាយាមសុំនៅក្រៅឃុំ​ ​ប៉ុន្តែមិនបានសម្រេ​ច ទើបជនត្រូវចោទ​រូ​បនេះ ព្យាយាមរកច្រកចេញពីពន្ធនាគា​រ​នៅដំ​ណាក់កា​លតុលា​ការសាលាឧទ្ធរណ៍ ​តាមរយៈការជួយអន្តរាគមន៍ពីមន្ត្រីមួ​យ​ចំនួន និងសាច់ញា​តិ​រ​បស់ខ្លួន។

សូមបញ្ជាក់ថា ជនជាប់ចោទ ត្រូវ​បានក​ម្លាំងនគរបាលនាយកដ្ឋានព្រហ្ម​ទ​ណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅក្នុងហាង​ ​The Mordle តាមបណ្តោយផ្លូវ២៨៧ ​ក្បែរអ​ង់តែន​ទួលគោក កាលព្រឹកថ្ងៃទី៣ ​ខែកញ្ញា ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរ​ប​ស់​លោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអម​សា​លាដំបូ​ងខេត្ត​បាត់ដំបង។

យោងតាមដីកាបញ្ជាឲ្យចូល​ខ្លួន លេខ៣៦/២០១៩ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ របស់លោក នួន សាន បានបញ្ជាឲ្យ​ឈ្មោះ​ ​ពៅ រ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ ចូលខ្លួនបំភ្លឺពាក់​ព័​ន្ធ បទល្មើស ឆបោក និងប្រើប្រាស់ឯកសារ​សា​ធារ​ណៈក្លែង ប្រព្រឹត្តកាលពីថ្ងៃទី២០ និង​ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិអណ្តូ​ង​ព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។

បើតាមសមត្ថកិច្ចបានលួចបង្ហើបថា ជ​នសង្ស័យឈ្មោះ ពៅ រ៉ាឌី ពេលនាំយកទៅសួរនាំ​នៅ​ក្រសួ​ងម​ហផ្ទៃនោះ មានមន្ត្រីមានបុណ្យស័ក្តិមួ​យ​ចំនួន ព្យាយាមអន្ត​រា​គមន៍ តាំងពីដំណា​ក់​តុ​លាការ ចេញដីការ រហូតដល់ត្រូវ​ឃា​ត់ខ្លួ​នបាន ដោយមានបំណងឲ្យមានការដោះ​លែ​ងជន​ឆបោ​កនេះវិញ ប៉ុន្តែមិនបា​ន​សម្រេ​ចនោះ​ទេ ។

សមត្ថកិច្ចបន្ថែមថា រឿង​រ៉ាវដែ​លឈាន​ដល់​ការប្តឹងឲ្យចាប់ខ្លួនជន​ស​ង្ស័យ​ខា​ងលើ ផ្តើមចេញពីអំពើ ​ឆបោកប្រា​ក់ពី​ជ​នរងគ្រោះ ក្រោមរូបភាពយករថយន្តទំនើបៗគ្មា​ន​ពន្ធ​នាំចូល (ជនសង្ស័យក្លែងឯកសា​រ​បន្លំជ​នរ​ងគ្រោះថា មានពន្ធត្រឹមត្រូវ​)​ ចំនួន ២គ្រឿង រួមមាន ម៉ាកឡង់គ្រីស័រប្រា​ដូ​​ និងឡិចស៊ី​ស400 ទៅដាក់បញ្ចាំជាច្រើ​ន​ម៉ឺនដុ​ល្លារ។

ក្រោយមក ជនរងគ្រោះបានឲ្យសមត្ថកិច្ច​ជំ​នាញ ពិនិត្យមើលទើប​ដឹ​ងថា ឯកសាររថយន្ត​ទាំ​ង ២គ្រឿង សុទ្ធតែក្លែងក្លាយទាំង​អ​ស់ ​ក៏ហៅជនសង្ស័យឲ្យចូល​ខ្លួ​នដោះស្រា​យ តែជនសង្ស័យ បានគេចខ្លូ​ន​បាត់ ទើបជនរងគ្រោះសម្រេច​ដា​ក់ពាក្យ​ប្តឹង​ចូល​អយ្យកា​រអម​សាលាដំ​បូងខេត្តបាត់ដំ​បង ដើម្បីឲ្យជួយរកយុត្តិធម៌តែម្តង​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×