Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឈឿន ចាន់ថន ​អតីត​មេ​អ​ង្គ​រ​ក្ស​​សម្តេច​​ជាស៊ីម ​ ត្រូវតែងតាំងជាសមាជិកក្រុមកា​រងា​​​រថ្នាក់ក​ណ្តា​ល ចុះជួយខេត្តត្បូ​ង​​ឃ្មុំ​

spot_img

ភ្នំពេញ៖ សម្តេច សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជា​ជ​ន​កម្ពុជា បានចេញ​លិខិត​តែងតាំងលោក​ ឈឿន ចាន់ថន ហៅ ម៉ៅ ជា​អតីត​មេ​អង្គ​រក្ស​សម្តេច​ជាស៊ីម ​ជា​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេ​ត្ត​ត្បូ​ងឃ្មុំ​។ សេច​ក្តីសម្រេ​ច​នេះ បានធ្វើ​ឡើង យោងតាម​ចំណារ​យល់ព្រម​​ដ៏​​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។​

លោក ឈឿន ចាន់ថន ហៅម៉ៅ អតីតមេអង្គរក្ស សម្តេច ជា ស៊ីម ធ្លាប់ត្រូវបា​នតុលាការយោធាផ្តន្ទាទោសរយៈពេល១៥ឆ្នាំ​ ពា​ក់ព័ន្ធបទល្មើសរំលោភលើទំនុក​ចិត្ត បំផ្លិចបំផ្លាញដោយចេ​តនា និងគៃបំបាត់ដោយទុច្ច​រិត លក់ដូរ និងចែកចាយអាវុ​ធ បំផ្លិចបំផ្លាញសម្ភារៈយោធាសម្រាប់បម្រើការប្រយុទ្ធ និង​ខ្វះការទ​ទួលខុ​សត្រូវ ក្នុងការដឹកនាំគ្រប់គ្រង​អ​ង្គភាព ។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ លើកលែងទោសដល់ទណ្ឌិត ​ឈឿន ចាន់ថន ហើយត្រូវបានដោះលែងចេញពីពន្ធនា​គា​រ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×