Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​បរ​ម៉ូតូមិ​នប្រកាន់ស្ដាំត្រូវរថយន្តមកពីមុ​ខ​បុក​បណ្តា​លឲ្យរង​របួ​សធ្ងន់​ នៅក្រុង​ស្វាយ​រៀ​ង

spot_img

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួ​ស​ដោយ​សារតែ​បើកប​រម៉ូតូ មិនប្រ​កាន់ស្ដាំ ហើយត្រូ​វរ​ថយ​ន្តធ្វើដំ​ណើរប​ញ្ច្រាសទិសគ្នា បុកខ្ទា​តម៉ូ​តូដួលអូសជាង១០ម៉ែត្រ។ ក​រណីគ្រោះថ្នាក់នេះបាន​កើតឡើ​ងកាល​ពីវេលា​ម៉ោង​ ០៧:៤៥ នាទី ​ថ្ងៃ អាទិត្យ ០២ រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ ​០១ ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។

យោងតាម​សម​ត្ថកិច្ច បានឲ្យដឹងថា ៖ នៅមុន​ពេល​កើត​ហេ​តុមាន​រ​ថយ​ន្ដម៉ា​ក ហ៊ីយ៉ាន់ដា​យ ពណ៌ ខៀង ពាក់ផ្លាក​លេខ ភ្នំពេញ ៣D ៩៣០៩ បើកបរពីលិច​ទៅ​កើត ​លុះមកដ​ល់ក​ន្លែងកើ​តហេ​តុខាងលើ​ ក៏មានម៉ូតូមួយគ្រឿង​ ​ម៉ាក ស៊ូមើអ៊ិច ពណ៌ក្រហម ពាក់ផ្លាកលេខ ស្វាយ​រៀង ១L ៨៦០៣ បើកបរដោយឈ្មោះ ​ម៉ែ​ន សាន ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ រោងដំរី ឃុំ ស្វាយចេក ស្រុក រំដួល ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច ដោយមិន​ប្រកា​ន់​ស្តាំប​ណ្តាល​ឲ្យរថ​យន្ត​បុក​ចំចំ​ហៀ​ងខា​ងឆ្វេង បែកក​ង់​មុខ ហើយអ្ន​កបើ​កប​រមិ​នស្គា​ល់អ​ត្តស​ញ្ញាណ បានចុះរ​ត់គេ​ចពី​ក​ន្លែង​កើ​តហេ​តុ បន្សល់​ទុក​រថ​យន្ដនិងម៉ូតូ ខូចខា​តធ្ង​ន់ ។

មធ្យោបាយត្រូវបានសមត្ថកិ​ច្ច​យក​ទៅរក្សា​ទុក នៅអធិកា​រដ្ឋា​ន​នគ​របា​ល​ក្រុង​ស្វាយ​រៀង ដើម្បីចាត់ការ​ប​ន្តទៅ​តាម​ច្បា​ប់។ ចំណែកជនរង​​គ្រោះ​ ​កំពុងសម្រាកព្យា​បា​លនៅ​ម​ន្ទីរ​ពេទ្យ​ខេត្ត​ស្វា​យរៀ​ង ។ មូលហេតុ : អ្នកបើកបរម៉ូតូមិនប្រ​កា​ន់ស្ដាំ ៕ដោយ៖វ៉ៃកូ

spot_img
×