Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេង​ឡើ​ង​ថ្លៃ​​ជិត ២០​ភាគ​រយ ក្រោយ​ពេល​រោង​ចក្រ​ផលិត​ប្រេង​​រ​បស់​​ប្រទេស​​អា​រ៉ា​ប៊ី សៅ​អូ​ឌី រង​ការ​វាយ​ប្រ​ហា​រ​

spot_img

តម្លៃប្រេងបានឡើងខ្ពស់ខ្លាំងបំផុតក្នុ​ងរយៈ​ពេល ៤ខែចុងក្រោយនេះ​ បន្ទាប់ពីមានការ​វា​យប្រហា​រ​ចំនួន ២ដងទៅលើរោងច​ក្រ​ផលិត​ប្រេង ក្នុងប្រទេសអា​រ៉ា​ប៊ី សៅអូឌីកាល​ពី​ថ្ងៃសៅរិ៍ ចុងសប្តាហ៍នេះ។ កា​រវាយប្រហារនោះបណ្តាលឲ្យប៉ះ​ពា​ល់ដ​ល់កា​រផ្គត់​ផ្គង់ប្រេងទូទាំង​ពិភពលោ​ក​ចំនួន ៥ភាគរយ។

បន្ទាប់ពី​មានការវាយប្រហារ តម្លៃប្រេងឆៅប្រ​ភេ​ទ Brent បានហ​ក់​ឡើងដ​ល់ ១៩ភាគរយ ដោយមាន​ត​ម្លៃ ៧១​,៩៥​ដុល្លារក្នុងមួ​យធុង ខណៈតម្លៃប្រេង​ឆៅ​ប្រភេ​ទ West Texas ក៏បានកើ​នឡើង ១៥ភាគរយផង​ដែរ ដោយមានត​ម្លៃ​ ៦៣​,៣៤ដុ​ល្លារក្នុងមួ​យធុ​ង។

ទោះយ៉ាងណា តម្លៃប្រេងក៏បានធ្លាប់​ចុះប​ន្តិ​ចវិញ ក្រោយពេលប្រធានាធិបតីអាមេរិ​ច​ ដូណា​ល់ ត្រាំ បានអនុញ្ញាតិឲ្យមានការប​ញ្ចេ​ញប្រេង​បម្រុងអាមេ​រិច។

វាប្រហែលជាត្រូវកា​រពេ​លជាច្រើ​នស​ប្តាហ៍ សម្រាប់រោងចក្រ​រ​បស់អា​រ៉ាប៊ី សៅអូឌីអាច​ធ្វើ​ការផ​លិត​ប្រេង​ដូចធម្ម​តាវិ​ញបាន។

សូមបញ្ជាក់ថា កាលពីថ្ងៃ​សៅរ៍ក​ន្លងទៅនេះ មានការវាយប្រហារដោ​យយ​ន្ត​ហោះដ្រូន​ ទៅលើរោងចក្រផលិត​ប្រេង​ដ៏សំ​ខាន់រប​ស់អារ៉ាប៊ី សៅអូឌី ។

រដ្ឋមន្រ្តីការបរ​ទេស​អា​មេរិច លោក Mike Pompeo បាននិយាយថា​ ប្រទេសអ៊ីរ៉ង់គឺជាអ្ន​ក​នៅ​ពីក្រោយកា​រវា​យប្រហា​រនោះ។ ចំណែកអ៊ីរ៉ង់វិញ បាន​ចោទ​អាមេ​រិ​ចវិញថា​បោក​ប្រាស់​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×