Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ក្សត្រី​ម៉ាឡេ​ស៊ី ប្រឆាំងនឹងការចា​ប់​ខ្លួនអ្ន​ករិះគ​ន់គា​ត់

spot_img

ម្ចាស់ក្សត្រីរបស់ប្រទេ​សម៉ា​ឡេ​ស៊ី បានបង្ហោះនៅក្នុ​ងប​ណ្តាញស​ង្គ​ម Twitter ដោយបង្ហា​ញ​ការខ​កចិ​ត្តយ៉ា​ងខ្លាំង ចំពោះប៉ូលីសដែ​លបា​នចាប់​មនុ​ស្សដោយ​សារតែរិះគន់គាត់នៅលើបណ្តា​ញ​សង្គ​ម។

ម្ចាស់ក្សត្រី​ព្រះ​នាម Raja Permaisuri Agong បាននិយាយ​ថា គាត់ និងព្រះមហាក្សត្រមិ​នបា​នស្នើ​ឲ្យប៉ូលី​សចាត់​វិធាន​ការ​លើអ្ន​កទាំង​នោះទេ​ ហើយគាត់ពិតជាមា​នកា​រខូ​ចចិត្ត​យ៉ាង​ខ្លាំងចំ​ពោះព័ត៌មាន​នៃការ​ចាប់ខ្លួ​នអ្នក​រិះគ​ន់គាត់។

ម្ចាស់ក្សត្រី Raja P​ermaisuri Agong គឺជាព្រះមហេ​សីរ​បស់ប្រ​មុខ​រដ្ឋម៉ា​ឡេស៊ី​បច្ចុប្ប​ន្ន។

ម្ចាស់ក្សតី បានសរសេ​រសារ​ជាច្រើនៅ​លើ​ Twitter ដូច្នេះថា​ “ខ្ញុំ​ពិត​ជាមាន​ការខូ​ចចិត្ត​យ៉ាង​ខ្លាំង ដែលបានដឹងថាប៉ូលីស​បាន​ឃុំខ្លួ​នអ្នក​ទាំង​នោះ។ អស់ជាច្រើ​នឆ្នាំ​មកហើ​យ ស្វាមីខ្ញុំ និងរូបខ្ញុំផ្ទាល់មិ​នដែ​លបា​នរាយកា​រណ៍​ដល់ប៉ូលី​ស​ឡើយ ចំពោះអ្នកដែល​បា​នរិះគ​ន់ពួក​យើ​ង”។ សារជាច្រើនដែលអ្នកគា​ត់បា​នសរ​សេរ ត្រូវបា​នលុ​បចោល​វិ​ញ។

គាត់បញ្ជាក់ថា “វា (​ម៉ាឡេស៊ី) គឺជាប្រទេសសេរី”។ គាត់ក៏បានលុបគណ​នេយ្យ​ ​Twitter ចោ​លផ​ង​ដែរ។

គាត់ថ្លែងថា​ “ខ្ញុំបានលុ​បគណ​នេយ្យ​ Twitter របស់ខ្ញុំចោល បន្ទាប់ពីខ្ញុំបានឮពី​ព័ត៌មាននៃការចាប់ខ្លួន​នោះ ពីព្រោះ​ខ្ញុំខឹ​ង និងខូចចិ​ត្ត”។

សូមបញ្ជាក់ថា កាលពី​ថ្ងៃសុក្រ​កន្ល​ងទៅនេះ សកម្មជនម្នាក់មកពី​គ​ណបក្ស​ Parti Socialis Malaysia ត្រូវបានចាប់ខ្លួន​ពី​បទ​ បង្ហោះ​សារប្រ​មាថលើ​ម្ចាស់ក្ស​ត្រីម៉ា​ឡេស៊ី​។

គាត់ត្រូវបានចាប់ខ្លួនក្រោមច្បា​ប់​ ១៩៤៨ ដែលច្បាប់នេះ​ត្រូវ​បា​នអ្នក​នយោបា​យប្រឆាំ​ង និងក្រុមសិទ្ធិមនុស្សធ្វើ​កា​ររិះគ​ន់យ៉ា​ងខ្លាំង។ សកម្មជនរូបនោះត្រូ​វ​បានឃុំ​ខ្លួនអ​ស់រ​យៈពេ​លមួយ​យ​ប់ មុនពេលគាត់ត្រូវបាន​ដោះ​លែងឲ្យនៅ​ក្រៅ​ឃុំកាល​ពី​ថ្ងៃសៅរ៍៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×