Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និន្នា​ការរ​បស់​លោក សម រង្ស៊ី តែងតែសម្តែ​ង ការមិនពេ​ញ ចិត្តចំពោះរបបរាជានិ​យ​ម , គណបក្សនយោបាយចំនួន ​14 ចេញសេចក្តីថ្លែងកា​រណ៍​ ថ្កោល​ទោសទ​ណ្ឌិត ដែលរត់​ចោ​លស្រុក​

spot_img

ភ្នំពេញ៖ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សា​ពិ​គ្រោះ និងផ្តល់យោបល់​ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា
រដ្ឋធម្មនុញ្ញនៃព្រះរាជាណា​ចក្រ​ក​ម្ពុជា បានកំណត់ ទម្រង់រៀបចំ​រ​ដ្ឋ (Form of State Establishment)
តាមលក្ខណៈសម្បត្តិជា រាជា​និយ​មបែប​ប្រជា​ធិប​តេយ្យ​សភា (Parliamentary Monarchy) ហើយ របបនយោបាយ​
​(Political Regimen) គឺ ប្រជាធិបតេយ្យសេរីព​ហុ​ប​ក្ស (Multi-Party System)

រាជានិយមបែបប្រជាធិបតេយ្យ​ស​ភា ជាទម្រង់រៀបចំរដ្ឋបែបទំ​នើ​ប​របស់ក​ម្ពុ​ជា ក្នុងរបបនយោបាយប្រជាធិបតេយ្យ សេ​រី ​ពហុ​បក្ស ដែលកំពុង​អ​នុវត្តន៍​ស​ព្វថ្ងៃ គឺ ៖ ព្រះមហាក្សត្រកម្ពុជា​ ​ទ្រង់គ្រ​ងរាជ​សម្ប​ត្តិ ប៉ុន្តែទ្រង់ពុំកាន់អំណាចឡើ​យ​ (​មាត្រា៧នៃរដ្ឋ​ធ​ម្មនុ​ញ្ញ)។ បានសេច​ក្តី​ថា ព្រះមហាក្ស​ត្រ​ មិនជាប់ព្រះកាយនឹ​ង​អំណាច​នយោ​បា​យទេ ដោយព្រះអង្គបំពេ​ញ​តួនា​ទីជា ព្រះប្រមុខរដ្ឋ​អ​ព្យាក្រឹ​ត្យ ដើម្បីធានានូវប្រ​ក្រ​តីភា​ព ចំពោះ​ការប្រ​ព្រឹ​ត្តទៅ នៃប្រព័ន្ធគ្រប់គ្រងរដ្ឋ​តាម​បែប​ប្រជាធិ​បតេយ្យ​សភានិ​យម ដែលចាត់ចែងទទួលខុ​ស​ត្រូវរៀ​ងៗ​ខ្លួន ដោយរាជរដ្ឋាភិបាល,​ រដ្ឋសភា/ព្រឹទ្ធសភា និងតុលាការ តាម គោលការណ៍​បែង​ចែក​អំណាច​រដ្ឋប​ញ្ញត្តិ​ក្នុងរដ្ឋ​ធម្ម​នុញ្ញ។ ដើម្បី ការពារនូវសេចក្តីគោរព​ ​ដល់ ព្រះមហាក្សត្រ ជា ព្រះប្រមុខរដ្ឋអព្យាក្រឹត្យ​គឺ​នីតិ​រដ្ឋធម្ម​នុ​ញ្ញ បាន បញ្ញត្តិបម្រាមចំពោះការប្រមា​ថ​ប៉ះពា​ល់ ដល់ អង្គព្រះមហាក្ស​ត្រ​ (មាត្រា៧នៃរ​ដ្ឋ​ធម្ម​នុញ្ញ)។ បញ្ញត្តិប​ម្រា​មនេះ​ គឺទប់ស្កាត់និន្នាកា​រ​នយោបា​យ ដែលប៉ុនប៉​ង​ទាញ​​ អ​ង្គព្រះម​ហាក្ស​ត្រ ឲ្យទ្រង់ចូលក្នុ​ង​ ប្រព័ន្ធនយោបាយ​ព​ហុបក្ស​។

ប៉ុន្តែជាក់ស្តែង និន្នា​ការ​រប​ស់​លោក ​សម រង្ស៊ី តែងតែសម្តែង ការមិនពេញចិត្តចំពោះរបប​រា​ជានិ​យម​
បែបប្រ​ជាធិប​តេយ្យ​សភា រហូតដល់ប្រមាថព្រះ​ម​ហាក្ស​ត្រ ដោយសារព្រះអង្គប្រកាន់​ខ្ជា​ប់អព្យា​ក្រឹត្យភា​ព
និងមិនធ្វើតាមការទា​ម​ទារនៃ​និន្នាកា​រខ្លួន។ នេះ គឺជាគោលជំហនយោបា​យ​របស់​លោ​ក សម រង្ស៊ី និង
បក្ខពួក ដែលឈរលើនិន្នា​កា​រនយោ​បាយ​ សាធារណរដ្ឋបែប​ស​ភានិយ​ម ឬប្រធានាធិប​តី​និយ​ម ដើរផ្ទុយ​នឹ​ង
រាជានិយមបែបប្រជាធិ​ប​តេយ្យ​សភារ​បស់ក​ម្ពុជាប​ច្ចុប្បន្ន។ ហេតុនេះហើយ ​ទើបលោ​ក សម រង្សី ដឹកនាំ
ចលនាឧទ្ទាម មិនគោ​រ​ពតួ​នាទី អព្យាក្រឹត្យរបស់អ​ង្គ​ព្រះម​ហាក្ស​ត្រ តាំងពីដើ​ម​រៀងម​ក។

ការប្រមាថ អង្គព្រះមហា​ក្ស​ត្រ ពីសំណាក់លោក​ ​សម រង្ស៊ី ថ្មីៗនេះ បង្ហាញច្បាស់ណាស់ថា​ ​លោក សម រង្ស៊ី បាន និងកំពុងចិញ្ចឹមចិត្ត​ធ្វើ​ ចលនា​នយោ​បាយផ្លាស់ប្តូ​រ របបរាជានិយ​មបែ​បប្រ​ជាធិប​តេយ្យ​
សភារបស់កម្ពុជា​ប​ច្ចុប្ប​ន្ន មកជារបបសា​ធា​រណរ​ដ្ឋបែប​សភានិ​យម ឬប្រធានាធិបតីនិ​យ​ម តាមខ្សែញ៉ា​ក់​
របស់ចៅហ្វាយនា​យ​បរទេ​ស ក្នុងគ្រប់រូ​ប​ភាព គឺជាការប្រឆាំងនឹងរដ្ឋ​ធ​ម្មនុ​ញ្ញ ប្រឆាំងនឹងភាព​សុ​ខដុ​ម
រមនារបស់សង្គម​ជា​តិខ្មែរ ដែលប្រកាន់យករ​ប​បរា​ជា​និយម បែបប្រជាធិបតេយ្យ​ស​ភា ក្នុងក្របខ័ណ្ឌ​នៃ​
របបនយោបាយប្រ​ជា​ធិប​តេយ្យ សេ​រី ពហុប​ក្ស។

ដោយមិនអាចអត់ឱនបា​ន​ ទើបគណបក្សនានា​ដែ​លកំពុ​ង មានសកម្មភាពរស់រវើ​ក​ក្នុង​ប្រព័ន្ធ​ពហុប​ក្សនៅ​កម្ពុជា ប្រតិកម្មតបនឹងពាក្យស​ម្តី​របស់​លោក​ សម រង្សី តាមរយៈការបកស្រាយបំភ្លឺក្នុ​ង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និងតាមរយៈការចេ​ញ​សេចក្តី​ថ្លែង​ការណ៍ ដាច់ដោយឡែកពីគ្នា​ ​តាមឆន្ទៈរៀងៗខ្លួនរប​ស់​សាមីគ​ណប​ក្ស៕ដោយ៖កូឡាប

លេខាធិការដ្ឋានឧត្តមក្រុ​ម​ប្រឹក្សាពិ​គ្រោះ​ ​និងផ្ត​ល់យោប​ល់ សូមផ្សាយជូនប្រជា​ព​លរដ្ឋ​ខ្មែរទូ​ទៅ និងគ្រប់​និ​ន្នាកា​រ
ទាំងនៅក្នុងប្រទេស​ ទាំ​ងនៅក្រៅប្រ​ទេស​ នូវ សេចក្តីថ្លែ​ងកា​រ​ណ៍ របស់គណប​ក្ស​នា​នា ដែលបានចេ​ញ​ជាបន្ត​បន្ទាប់​ដូចតទៅ​ ៖

spot_img
×