Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង រង​ការចោទប្រកាន់​បន្ថែម​ពីបទ ទទួល​សំណូក​យ៉ាងច្រើន​

spot_img

ការិយាល័យ​អយ្យការ​សង្កាត់​កណ្តាល ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃ​ទី ៤/១ បាន​ធ្វើ​ការចោទប្រកាន់​បន្ថែម​នូវ​បទល្មើស​ទទួល​សំណូក​ចំពោះ​អ្នកស្រី Park Geun-hye ។ តាម​ស្ថាប័ន​នេះ អតីត​នាយក​ស្ថាប័ន​ចារកម្ម​ជាតិ (NIS) ៣​រូប បាន​សារភាព​ថា អ្នកស្រី Park បាន​ទទួល​លុយ​របស់ NIS ២០០​លាន​វ៉ុន ក្នុង​១​ខែ​។ សរុប​ទឹកប្រាក់​ដែល​អ្នកស្រី Park ទទួល​របស់ NIS អំឡុង​ពេល​កាន់តំណែង ពី​ខែ ៥/២០១៣ ដល់​ខែ ៩/២០១៦ មាន​ចំនួន 3,65​ពាន់​លាន​វ៉ុន ស្មើ 3,43 លាន​ដុល្លារ​។​

​អយ្យការ​បន្ថែម​ឲ្យដឹង​បន្ថែមថា អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង Park បាន​ប្រើ​លុយ​នេះ​បំណង​បម្រើឲ្យ​តម្រូវការ​ឯកជន​។​

​បច្ចុប្បន្ន​បណ្តា​អយ្យការ​សង្ស័យថា ចំនួន​លុយ​ទាំងនេះ កំពុង​ត្រូវ​លាក់ទុក​នៅ​កន្លែង​សម្ងាត់​ណាមួយ ក្នុង​ការិយាល័យ​លោក Lee Jae-man លេខា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​ទទួលបន្ទុក​បណ្តា​បញ្ហា​រួម ក្នុងអំឡុងពេល​អ្នកស្រី Park កាន់តំណែង​។​

​គួរ​រំលឹក​ឡើងវិញ​ថា អ្នកស្រី Park បាន​ត្រូវ​កាត់ទោស​ចំពោះ​បទល្មើស​ចំនួន ១៨ ក្នុង​រឿង​អាស្រូវ​ពុករលួយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នកស្រី​ត្រូវ​ដកហូត​មុខ​តំណែង​ប្រធានាធិបតី​កាលពី​ខែ ៥/២០១៧​។ អ្នកស្រី Park ក៏​ជា​អតីត​ប្រធានាធិបតី​ទី ៨ របស់​កូរ៉េ​ខាងត្បូង ដែល​ត្រូវ​បង្ហាញមុខ​នៅ​ក្រចកសេះ​ក្រោម​បទចោទប្រកាន់​ពុករលួយ​។ មុន​នោះ​អតី​ប្រធានាធិបតី Chun Doo-hwan និង Roh Tae-woo ត្រូវបាន​កាត់ទោស​នៅ​បណ្តា​ឆ្នាំ ១៩៩៦ និង ១៩៩៧៕ ចន្ទ្រា​

spot_img
×