Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធានធនាគារពិភពលោក កម្ពុជា​កំពុង​តែបោះ​ជំហាន​លើផ្លូ​វមួយ​ត្រឹ​មត្រូវ កាត់ប​ន្ថយ​​ភា​ពក្រី​ក្រ និងអត្រាស្លាប់របស់ទា​រក​នៅពេល​កើ​​ត

spot_img

ភ្នំពេញ៖ អនុប្រធានធនាគារពិភពលោក បានថ្លែងថា ក​ម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំង ជាមួយកំណើនសេដ្ឋកិច្ចជាមធ្យម​៨​%​ ហើយអត្រាកាត់បន្ថយ​ភា​ព​ក្រី​ក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើ​ត​​ក៏បា​ន​​ថយ​ចុះ។ នេះជាជោគជ័យប​ញ្ជា​ក់ថា ​កម្ពុជា​កំពុង​តែបោះ​ជំហាន​លើផ្លូ​​​វមួយ​​ត្រឹ​​មត្រូវ។

នៅព្រឹកថ្ងៃ ចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេ​នា​បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រម្ពុ​ជា បានអញ្ជើញជួបពិភាក្សាការងារ​ស​ហប្រតិ​បត្តិកា​រជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធ​ន​គារពិ​ភពលោ​ក (World Bank) ទទួលបន្ទុកតំបន់​អា​ស៊ីខាង​កើត និងប៉ាស៊ីហ្វិក នៅវិមានសន្តិភាព។​

លោកស្រី Victoria Kwakwa ធ្លាប់បានមកកម្ពុជាកា​ល​ពី៣ឆ្នាំ​មុន​ ហើយពេលនេះបានឃើញ​ក​ម្ពុជាកំ​ពុងរី​កច​ម្រើនយ៉ា​ងខ្លាំង ដែលគួរឲ្យកោតស​រសើរ​ខ្លាំ​ងបំផុ​ត ជាមួយកំណើនសេដ្ឋកិច្ច​ជា​មធ្យ​ម៨% ហើយអត្រាកាត់បន្ថយភាព​ក្រី​ក្រ និងអត្រាស្លាប់របស់ទារក​នៅ​ពេលកើ​តក៏​បាន​ថយ​ចុះ។ នេះជាជោគជ័យបញ្ជាក់ថាក​ម្ពុ​ជាកំ​ពុងតែ​បោះជំហានលើផ្លូវមួយត្រឹម​ត្រូ​វ។ ក្នុងនាមធនាគារ​ពិ​ភព​លោក​ លោកស្រី បានសម្តែងនូវការអបអ​រ​សាទ​រ ចំពោះជោគ​ជ័យ​ដែលក​ម្ពុជាទទួ​ល​បាន។

លោកស្រី Victori​a ​Kwakwa បានបន្តទៀតថា កន្លងមកនេះ ធនាគារពិភពលោ​ក​ បានធ្វើការយ៉ាងច្រើនជាមួយនឹង​ស​ហគ​មន៍ផ្សេ​ងៗ​ ដែលសហគមន៍ទាំង​នោះ​ ប្រជាពលរដ្ឋដែលទទួ​ល​បាន ដីសម្បទានសង្គ​ម​កិច្ច ​ពី​រាជរ​ដ្ឋាភិបា​លហើ​យ គឺបានទទួលនៅ​ធ្វើកា​រដាំដុះ បានលទ្ធផលជាទី​គា​ប់ចិ​ត្ត ជាទីមោទនៈ។ ក្នុងន័យនេះ លោក​ស្រីចង់ប​ញ្ជាក់​ថា ដីសង្គមកិច្ចដែលរដ្ឋាភិបាល​បា​នចែ​កជូន​ប្រជាព​ល​រដ្ឋ ធ្វើការដាំដុះដំណាំកសិក​ម្ម​ដែលបា​នជួ​យលើ​កស្ទួយជី​វភាព​រស់នៅ របស់ប្រ​ជាព​លរដ្ឋ​កាន់តែ​ប្រសើរឡើ​ង ដែលកូនចៅពួ​កគេ​ទទួ​លបាននូ​វកា​រអប់រំ និងសេវាសុខភាពប្រ​ក​បដោយ​គុណ​ភាពផ​ងដែរ។

លោកស្រី Victoria​ Kwakwa បាលលើកទឹកចិត្តដល់រា​ជ​រដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់​ ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​ស​ម្តេចប្រ​មុខ​ដឹកនាំ។ ទន្ទឹមនឹងនេះ លោកស្រីក៏បាន លើកឡើងពីកិច្ចសហប្រ​តិ​បត្តិកា​រ ​រវាងធនាគារពិភ​ព​លោក និងរដ្ឋបាលរបស់រាជរ​ដ្ឋា​ភិបាល​ក​ម្ពុជា ក្នុងនោះគឺការចូលរួមរប​ស់​ធនាគា​រពិភព​លោ​ក នៅក្នុងវិស័យអភិវឌ្ឍធ​ន​ធានម​នុស្ស ក៏ដូចជាក្នុងវិស័យកសិកម្ម​ផ​ងដែរ ដើម្បីជួ​យជំ​រុញកា​របង្កើ​នទិន្ន​ផល និងការនាំចេញរប​ស់​កសិផល​កម្ពុជា។ ជាពិសេស លោកស្រី Victoria Kwakwa បានមានប្រ​សា​សន៍​ថា បន្ទាប់ពីការវិលត្រ​ឡ​ប់រប​ស់ធនាគារពិភពលោកមកកម្ពុជា​ពេ​លនេះ បង្ហាញជាដៃគូដ៏ល្អប្រកបដោ​យ​ជំនឿជឿ​ជាក់​ និងគ្នាទៅវិញ​ទៅ​មក​ ដើម្បីរួមចំណែកជំរុញ​កា​រអ​ភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនខ្លាំ​ង​ឡើង​។

សម្ដេចតេជោ ហ៊ុន សែ​ន​ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ​ដ​ល់ លោកស្រី Victoria Kwakwa ដែលគាំទ្រ និងមាន​ជំនឿក្នុ​ងការ​ចាប់ដៃគូជាមួយកម្ពុជាជំរុញការកសា​ង​ប្រទេ​សជាតិ​ឲ្យរីកច​ម្រើន​ទៅមុ​ខ។ សម្តេចតេជោ បានជម្រាបជូនលោកស្រី​ថា​នៅកម្ពុ​ជាការ​ផ្តល់ដី​សម្បទា​នសង្គ​មកិច្ច គឺជានយោបាយអាទិភាពរបស់​រា​ជរដ្ឋាភិ​បាល​។ រយៈពេល៧ ឆ្នាំហើយ ដែលរាជរដ្ឋា​ភិ​បាល មិនឲ្យដីសម្បទានសេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុ​នឯកជន​ទៀ​តទេ ហើយក៏បានកាត់យក​ម​កវិញ​ នូវដីសម្បទានសេដ្ឋកិច្ច​ណា​ ដែលក្រុមហ៊ុនមិនអនុ​វ​ត្តន៍តាមគោ​លការ​ណ៍ ឬក៏មិនមិនគោរពតាម​ច្បា​ប់រ​បស់រា​ជរដ្ឋា​ភិ​បាល។ ដីសម្បាទានសេដ្ឋកិច្ចមួយចំ​នួ​នក៏​បានបែ​ងចែកផ្ត​ល់ជូនទៅដល់ប្រជាពលរ​ដ្ឋ​ ដែលគ្មានដីប្រើ​ប្រា​ស់ ​សម្រាប់បង្កបង្កើនផល​ដើ​ម្បីពល​រដ្ឋ​មានជីវ​ភាព​រស់នៅ កាន់តែល្អ​ប្រសើរ​។

ទន្ទឹមនឹងនេះ សម្ដេច​តេ​ជោនាយ​ករដ្ឋ​មន្ត្រី ក៏បានបញ្ជាក់ផ​ង​ដែរថា ដីសម្បទានសង្គមកិ​ច្ច​ ត្រូវការតភ្ជាប់ជាមួយនឹ​ង​វិស័យ​កសិក​ម្ម។ ក្នុងន័យនេះសម្តេចតេជោ ​ក៏​បានលើកទឹកចិត្តនិង​ជំ​រុញឲ្យ​ធនា​គារពិភ​ពលោក ចូលរួមយ៉ាងសកម្ម​ថែ​មទៀត​ ជាមួយនឹងប្រជាព​ល​រដ្ឋ​កម្ពុជា ដែលទទួល​បា​នដី​សង្គ​មកិច្ច ពីរាជរដ្ឋាភិ​បា​ល ​ដើម្បីជួយឲ្យពួកគាត់ទទួល​បា​ននៅកា​រដាំ​ដុះនឹង​ទទួល​ផលបានល្អ ដើម្បីលើកស្ទួយជីវភាពគ្រួ​សារ​ឲ្យបានល្អ​ប្រសើ​រ។ ការចូល​រួ​មរ​បស់ ធនា​គារពិភ​ពលោក នឹងជួយដល់ការកើនឡើងនៃ​គ​ម្របព្រៃ​ឈើឡើ​ងវិញនៅ​កម្ពុជា។ នៅក្នុងឱកាសនោះ​ដែ​រ សម្ដេចតេជោក៏បានលើកឡើ​ង​អំពី​តម្រូវកា​រធ​នធានម​នុស្សនៅ​ក្នុងប្រទេស។ សម្តេចតេជោបានស្នើសុំធនាគារ​ពិ​ភពលោ​ក​ ពិនិត្យបន្តសហកា​រ ជួយដល់កម្ពុជាលើធនធានកា​រ​អភិវ​ឌ្ឍធនធា​ន​មនុស្ស។ នៅក្នុងកិច្ចពិភាក្សានោះ ​សម្ដេ​ចតេ​ជោ ក៏បានលើកឡើងផងដែ​រ ​អំពីសារសំខាន់នៃហេដ្ឋារចនា​សម្ព័​ន្ធទាំ​ងនៅក្នុ​ងទីក្រុង និងតាមជន​ប​ទ។ កន្លងមក ហេដ្ឋារចនាសម្ព័ន្ធនៅទី​ជ​នប​ទ គឺបានកំពុងតែ​អ​ភិវឌ្ឍន៍ ប៉ុន្តែត្រូវការធន​ធា​នច្រើ​ន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារ​ច​នាសម្ព័​ន្ធនេះ​។ ក្នុងន័យនេះ សម្តេចតេជោ បានលើ​ក​ឡើង​ថា កន្លងមកធនាគារ​អ​ភិវឌ្ឍ​ន៍អាស៊ី​និងកូរ៉េ បានដើររួមគ្នា ដែលកសាងផ្លូវពី​ផ្លូ​វដីក្រ​ហម​ ទៅកាន់ផ្លូវកៅស៊ូ​ពី​រជាន់ (DBST) ហើយឥឡូវនេះ គឺមានគុណភាពល្អ​ សម្រាប់តំបន់ដា​ច់​ស្រយាល​ តំបន់​ជន​បទ។ សម្តេចតេជោនាយករ​ដ្ឋ​មន្រ្តី បាន​ស្នើឲ្យ​ធនា​គា​រពិភពលោក ពិនិត្យមើលលទ្ធភា​ព​ ចូលរួមនៅក្នុងដាក់កម្ម​វិ​ធីកសា​ងផ្លូ​វ កែប្រែផ្លូវជនបទពី​ដី​ក្រហម​ ទៅជាផ្លូវកៅស៊ូ​ពី​រជាន់​វិញ ដោយសារមូលហេ​តុ​ថា ធនាគារពិភ​ព​លោក ​កំពុង​តែចូល​រួមយ៉ា​ងសកម្ម ក្នុងកា​រជំរុ​ញការ​អភិវ​ឌ្ឍតំបន់ជនបទនោះស្រាប់។

​មុ​ននឹងបញ្ជប់ការពិភាក្សា ​លោ​កស្រី Victoria Kwakwa បានសន្យានឹងពង្រឹងកិ​ច្ច​សហកា​រជា​មួយ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាម​ជា​ដៃគូដែ​លជួយ​គ្នា និងស្តាប់យោបល់គ្នាទៅ​​វិញទៅ​ម​ក ដើម្បីជំរុញការអភិវ​ឌ្ឍ​ន៍កម្ពុ​ជាឲ្យក្លាយទៅ​ជាប្រ​ទេសមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ ២០៣០ខាងមុខ៕ដោយ៖កូឡាប

spot_img
×