Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​បា​ឡុង​នៅអេ​ហ្ស៊ី​ប បណ្តាល​ឲ្យ​អ្នកទេសចរ​ម្នាក់​ស្លាប់

spot_img

បា​ឡុង​មួយ​ដែល​មាន​អ្នកជិះ​ចំនួន ២០​នាក់​បាន​ធ្លាក់ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ នៅ​ទីក្រុង Luxor ប្រទេស​អេ​ហ្សី​ប បណ្តាល​ឲ្យ​អ្នកទេសចរ​ម្នាក់​ស្លាប់ និង​ជា​ច្រើន​អ្នក​ទៀត​រងរបួស​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​អាកាសចរណ៏​ស៊ីវិល និង​ក្រុមហ៊ុន​បា​ឡុង ហើយ​ត្រូវ​ចុះ​ផ្សាយ​ដោយ CNN នៅ​ថ្ងៃ​សៅ​រិ៍នេះ​។​

​បើ​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុនបា​ឡុង​ឈ្មោះ Sindbad បាន​បញ្ជ​ក់ថា អ្នកទេសចរ​ម្នាក់​ដែល​ស្លាប់​ក្នុង​ហេតុ​ការណ៏​ធ្លាក់បា​ឡុង​នោះ​ជា​ជនជាតិ​អូស្ត្រាលី ភេទ​ប្រុស​។​

​លោក Hany Al-Sayyed អ្នក​គ្រប់គ្រង​របស់​ក្រុមហ៊ុន បាន​និយាយថា បា​ឡុង​បាន​ត្រៀម​ខ្លួន​ចុះចត​រួចរាល់​នៅ​ម៉ោង ៦ និង ៣០​នាទី​ព្រឹក ប៉ុន្តែ​ភ្លាមៗ​នោះ​មាន​ខ្យល់​ខ្លាំង បណ្តាល​ឲ្យ​ការ​ចុះចត​មាន​បញ្ហា​។​

​អ្នកគ្រប់គ្រង​ដដែល​បន្ថែមថា ជនរងគ្រោះ​ជា​ជនជាតិ​អូស្ត្រាលី​មាន​ដើមកំណើត​អាហ្វ្រិច​ខាងត្បូង​។ ក្បាល​របស់​គាត់​មាន​ការប៉ះទង្គិច​ក្នុងកំឡុងពេល​ចុះចត​រដិបរដុប​។ ចំនែក​អ្នកទេសចរ​ផ្សេងទៀត​គ្រាន់តែ​រងរបួស​បន្តិច​បន្តួច​ប៉ុណ្ណោះ​។​

​ចំនែក​អ្នក​បញ្ជា​បា​ឡុង ត្រូវបាន​ប៉ូលីស​នាំយក​ទៅ​សាកសួរ​៕ សុភ័ក្ត្រ​

 

spot_img
×