Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយខ្នោះបុរសជនជាតិព្នងម្នាក់​ ប្រើកាំ​ភ្លើ​ងអាកាបាញ់សម្លា​ប់ស​ត្វខ្ទីង និងម្នាក់ទៀត រត់បាត់

spot_img

ខេត្តមណ្ឌលគិ​រី ៖កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វ​ព្រៃភ្នំ​ព្រេច សហការជាមួយប៉ុស្តិ៍នគរបាលរ​ដ្ឋ​បាលឃុំ​មេម៉ង់ បានវាយខ្នោះបុរសម្នាក់ ព្រោះតែជននេះប្រើកាំភ្លើ​ងអាកាបាញ់សម្លា​ប់ស​ត្វខ្ទីងយកមកធ្វើម្ហូប ។ ការចាប់ខ្លួននេះ នៅព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ​ស្ថិតក្នុងភូ​មិពូ​ងោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិ​រី ។

ជនសង្ស័យដែលឃា​ត់ខ្លួ​ន ឈ្មោះ ចប់ ហាញ ជាជនជាតិព្នង មានទីលំនៅបច្ចុប្បន្នភូ​មិពូងោល ឃុំមេម៉ង់ ស្រុកកែវសីមា ​ខេត្តម​ណ្ឌល​គិរី ជាឪពុកក្មេក​រប​ស់ជន​ដៃដល់ ខណៈជនដៃដល់បា​​​ន​​រត់​គេ​ចខ្លួ​នបាត់។

ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន ៖ ១. អាវុធអាកាស្វ័យ​ប​ត់ចំនួ​ន១ដើម និងគ្រា​ប់ចំ​នួន៩គ្រា​ប់។​ ២. សាច់សត្វខ្ទីងស្រ​ស់ចំ​នួន៣០​គីឡូក្រា​ម ៣. សាច់ខ្ទីងចម្អិ​នឆ្អិ​នចំ​នួន១ឆ្នាំង​ធំ និង៤.អាវុ​ធកែ​ច្នៃ (កាំភ្លើងខ្យល់) ចំនួន២ដើម ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×