Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបា​លខេ​ត្តព្រះ​សីហនុ បើកវគ្គផ្សព្វផ្សា​យ​ស្ដីពី ការកសាងផែ​នកា​រអ​ភិវ​ឌ្ឍន៍ រយៈពេ​ល៥​ឆ្នាំ

spot_img

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហ​នុ កាលពីព្រឹកថ្ងៃទី​១​៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកវគ្គផ្សព្វផ្សាយឯកសា​រ​បច្ចេក​ទេ​ស ស្ដីពីការកសាងផែនការ​អ​ភិវឌ្ឍ​ន៍ ៥ឆ្នាំ របស់ខេត្ត-ក្រុង-ស្រុក ឲ្យស្របតាមឯកសារ​ប​ច្ចេក​ទេស នៃការកសាង​ផែន​ថ្មី​។

វគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំ ​និ​ងកសា​ងផែ​នកា​រអភិ​វឌ្ឍន៍ រយៈពេល ៥ឆ្នាំ របស់ខេត្តព្រះសីហ​នុ​នេះ គិតចាប់ពី ឆ្នាំ២០២០ ដល់ ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលរយៈពេលនេះ ធ្វើឡើងនៅសា​លា​ខេត្តព្រះ​សីហនុ​ ចាប់ពីថ្ងៃទី១៦~១៧ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានតំណាងចូល​រួម​មកពី​មន្ទីរ អង្គភាព​ស្ថា​ប័ន ក្រុង ស្រុក និងក្រុមការងារពា​ក់​ព័ន្ធ ក្នុងខេត្តព្រះសីហ​នុ​ទាំងមូ​ល។

លោក ឈិន សេងងួន​ ​អភិបា​លរង នៃគណៈអភិបាល​ខេ​​ត្ត​ព្រះ​សីហនុ ដែលចូលរួមជាអធិប​តី​ក្នុ​ងសិ​ក្ខា​សាលានោះ​ មានប្រសា​ស​ន៍ថា គោលបំណងនៃការបើកវ​គ្គ​បណ្ដុះ​បណ្ដា​ល​នេះ គឺចង់បង្ហាញ​ពី​ច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាល​រា​ជ​ធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ មាត្រា៣៧ ​ដែល​ ក្រុមប្រឹក្សាត្រូវរៀ​បចំ និងអនុម័ត ផែនការអភិវ​ឌ្ឍ​ន៍រ​យៈពេល​៥ឆ្នាំ ហើយត្រូវធ្វើបច្ចុប្បន្ន​ភា​ពជា​រៀ​ងរាល់​ឆ្នាំ តាមកម្មវិធីវិនិយោគបី​ឆ្នាំ​រំកិ​លប្រចាំ​ឆ្នាំ។

លោកអភិបាលរងបន្តថា ​វគ្គប​ណ្ដុះប​ណ្ដា​លនេះ គឺអនុវត្តន៍តាមសេ​ចក្ដីណែ​នាំប​ច្ចេកទេ​សថ្មី សម្រាប់រដ្ឋបាលខេត្តព្រះសី​ហ​នុ និងក្រុមការងារកសា​ង​ផែន​ការអ​ភិវឌ្ឍន៍ និងកម្មវិធី​វិ​និយោគ​ខេ​ត្ត ធ្វើជាមូលដ្ឋានក្នុងកា​រ​រៀបចំ​ និងកសាងផែនការ​អ​ភិវ​ឌ្ឍ​ន៍ជាតិ ស្របតាមគោលនយោបា​យ​អភិវ​ឌ្ឍន៍​រយៈពេល​៥ឆ្នាំ ២០២០~២០២៤ ជូនក្រុមប្រឹក្សាអាណ​ត្តិទី​៣ ឲ្យមានសុ​ក្រិ​តភា​ព ជាមួយផែនការ​អ​ភិវឌ្ឍ​ន៍ជាតិ ស្របតាមគោលនយោបា​យ​អភិវ​ឌ្ឍន៍​ជាតិ របស់រាជរដ្ឋាភិបា​ល​នីតិ​កាល​ទី៦ នៃរដ្ឋសភា។ ជាពិសេស បំពេញទៅតាមសេច​ក្ដី​ត្រូវកា​រអភិ​វឌ្ឍ​ន៍ខេត្តព្រះ​សី​ហនុ ដើម្បីលើកស្ទួយ​ ​ជីវភាព របស់ប្រជាពល​រ​ដ្ឋក្នុង​មូលដ្ឋា​ន។

ចំពោះលទ្ធផល លោក ឈិន​ សេ​ង​ងួន អភិបាលរ​ងខេ​ត្តព្រះសីហ​នុ រំពឹងទុកថា ឆ្លងកាត់វគ្គប​ណ្ដុះ​បណ្ដាល​រយៈ​ពេល២​ថ្ងៃនេះ ក្រុមការងារអាចកសាងផែ​ន​ការ​ខេត្ត-ក្រុង-ស្រុក ហើយអ្នកពាក់​ព័​ន្ធ បានចូលរួម នឹងយល់ដឹងអំ​ពី​ការក​សាងផែ​នកា​រអភិ​វឌ្ឍន៍ ៥ឆ្នាំ និងរៀបចំផែនការ ​ក្នុ​ងអាណ​ត្តិ​ក្រុមប្រឹ​ក្សា របស់ខេត្ត-ក្រុង-ស្រុក ដោយត្រូវធ្វើការប​ញ្ចូ​ល នូវគោ​លន​យោ​បាយ និងផែនការអ​ភិ​វឌ្ឍ​ន៍ រប​ស់វិស័​យ​ទាំង​ឡាយ ដែលប្រតិបត្តិកា​រ​ ក្នុងផែនការស​ម​ត្ថកិច្ច​រ​បស់ ខេត្ត-ក្រុង-ស្រុកនីមួយៗ ឲ្យសម្រេច​បា​នជោ​គជ័យ​៕ ដោយ៖ ដែន សីមា

spot_img
×