Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពានយោលស្ទឹងក្រញូង កាត់​ផ្តាច់ទាំ​ងស្រុង ដោយទឹកជំនន់ , អាជ្ញាធ​រស្រុក​សំឡូត បង្ខំជន្លៀសពលរដ្ឋជាច្រើនគ្រួ​សារ ដើម្បីរក​ទីទួល​មានសុវ​ត្ថិភាព

spot_img

បាត់ដំបង៖ ទឹកជំនន់បានធ្វើឲ្យស្ពានយោ​លស្ទឹងក្រញូង រងកា​រកាត់​ផ្តាច់ទាំងស្រុងនៅមុន​នេះប​ន្តិច នៅពេលនេះលោកនិងក្រុមកា​រងា​រកំ​ពុងបន្តចុះពិនិត្យផលប៉ះពាល់លំនៅដ្ឋាន​ ​ឬផលដំណាំផ្សេងទៀតរបស់ប្រ​ជា​ពលរ​ដ្ឋហើយ អា​ជ្ញាធរ​ស្រុកសំឡូត នៅព្រឹក​នេះ បានបង្ខំចិត្តជម្លៀសប្រជា​ពល​រដ្ឋ​ជិ​ត៣​០គ្រួសារ ចេញពីលំនៅដ្ឋា​ន ទៅរកទីទួលមាន​សុវត្ថិ​ភាពប​ណ្តោះអាស​ន្ន។

លោក សើ ម៉េត អភិបាលស្រុកសំឡូតនៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៩នេះបានឲ្យដឹង​ថា ទឹកភ្លៀងបន្តធ្លាក់យ៉ាង​គំ​ហុកពេញមួ​យយប់​ទល់ភ្លឺ ចាប់តាំងព្រលប់ថ្ងៃទី​១៥ កញ្ញាមកបានប​ង្កឲ្យឃុំចំនួន៤ក្នុងស្រុក​សំឡូត រងកា​រជ​ន់លិច ពិសេសនៅតំបន់ទំ​នា​បទីប្រ​ជុំជន​ឃុំសំឡូត តាតោក ឃុំតាសាញ និងអូរតា​ទៀក​រប​ស់ស្រុកសំ​ឡូត ខេត្តបាត់ដំ​ប​ង ។

ជំនន់ទឹកភ្លៀងនៅតំបន់​ជួរភ្នំស្ថិតនៅប៉ែ​កខា​ងលើ ស្រុកសំ​ឡូតនេះ បានប​ង្ខំចិ​ត្តធ្វើឲ្យអាជ្ញាធរស្រុកជា​ប់ព្រំ​ដែន​មួយនេះ ជម្លៀសប្រជា​ពល​រដ្ឋ​ចំនួន២​៧គ្រួសារភ្លាម​ៗ ចេញពី​លំនៅដ្ឋា​នជាប​ណ្តោះអាស​ន្ន ដើម្បីទៅរកទីទួល​មាន​សុវ​ត្ថិភាព។ អំណាចជំនន់ទឹ​កភ្លៀង​ហូរចាក់យ៉ាងគំហុក​ភ្លាមៗនេះ ធ្វើឲ្យប្រជាពលរដ្ឋប្រញាប់ប្រញា​ល់​រំដោះ​បានត្រឹ​ម​តែខ្លួនប៉ុ​ណ្ណោះ ​ដោយឡែកសម្ភារ ឬទ្រព្យសម្បត្តិសំ​ខាន់ៗ មិនអា​ចយ​កចេញទាន់បានឡើយ​។​

លោក អភិបាលស្រុកសំឡូត បានបន្ថែមថា ជំនន់ត្រឹមរយៈពេលខ្លី​បាន​​ធ្វើ​ឲ្យស្ពានយោ​ល ស្ទឹងក្រញូងរងការ​កា​ត់ផ្តាច់​ទាំងស្រុ​ង នៅមុន​នេះប​ន្តិច នៅពេលនេះលោកនិងក្រុម​កា​រងារ​កំពុង​បន្ត​ចុះពិ​និត្យផ​លប៉ះពា​ល់លំនៅ​ដ្ឋាន ឬផលដំណាំផ្សេងទៀតរ​ប​ស់ប្រជា​ពលរ​ដ្ឋ ប៉ុន្តែមកដល់ជិតម៉ោង​១​២.០០នាទីថ្ងៃដដែលនេះ ស្ថានភា​ពជំន​ន់បាន​ធូរស្រា​លបន្តិ​ចវិញហើយ ដោយសារក្រុមការងារជំ​នា​ញម​ន្ទីរធន​ធាន​ទឹក ឧតុនិយមបានបើក​ទ្វា​ទំន​ប់ទឹក​ទំហំធំ ដើម្បីឲ្យទឹកហូរចាក់ទៅផ្នែកខាងក្រោមនៃស្ទឹ​ង​សង្កែ​ ៕ដោយ៖កូឡាប

spot_img
×