Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានតែកងកម្លាំងប្រដាប់អាវុ​ធ ដែលអាចការពាររាជ​រ​ដ្ឋាភិបាល ការពារបូរណភាពទឹកដីរ​បស់កម្ពុជា

spot_img

ឧត្តរមានជ័យ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែ​ងថា មានតែនាយទា​ហា​ន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធទាំងអ​ស់​ ដែលអាចការ​ពា​ររា​ជ​រដ្ឋាភិ​បាល​ ការពារបូរណភាពទឹកដី​ របស់ប្រទេសកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន បានថ្លែងយ៉ាងដូច្នេះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែល​លោកបា​នដឹក​នាំគណៈប្រតិភូ ចុះជួបសំណេះសំណាល និងសួរសុខ​ទុក្ខ ដល់នាយទាហាន នាយទាហានរង និ​ងពលទាហាន នៅទីបញ្ជាការកងការពា​រ​ព្រំដែន​គោក​លេខ ៤០២ យុទ្ធភូមិភាគទី៤ (អូរស្មាច់) ស្រុកសំរោង និងទីបញ្ជាការកងការពារ​ព្រំ​ដែនគោក​លេ​ខ ៤០៣ នៅស្រុកអន្ល​ង់វែង ខេត្តឧត្តរមានជ័​យ​។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន តែងតែបានអំពាវនាវឱ្យ​ក​ងកម្លាំ​ងទាំង​អស់ ជាពិសេសកងកម្លាំងនៅតាមខ្សែបន្ទាត់​ព្រំដែ​ន ត្រូវតែធ្វើយ៉ាងណាការពារឱ្យបាន​នូ​វសុ​ខសន្តិភា​ពជូ​នជាតិ និងការពាររាជរដ្ឋាភិបាលស្រ​បច្បាប់ ដែលបានឆ្លងកាត់ការ​បោះ​ឆ្នោត ពីប្រជាពលរដ្ឋដ៏ត្រឹម​ត្រូ​វ ដាច់ខាតកុំឱ្យមានពួ​ក​ប្រឆាំ​ង ដែលមានបំណងចង់ផ្តួ​ល​រំលំរា​ជរ​ដ្ឋាភិបាល សម្រេចបំណងឲ្យសោះ​ ដូចនេះហើយមានតែនាយទាហា​ន​ ពលទាហាន និងកងកម្លាំងប្រដាប់អា​វុ​ធទេ ដែលអាចការពារ​ រាជរដ្ឋាភិបាលស្រ​ប​ច្បាប់ ការពារបូរណភាពទឹកដីរ​ប​ស់ប្រទេ​ស​កម្ពុជាបា​ន។

លោកទេសរដ្ឋមន្ត្រីបានប​ញ្ជា​ក់ថា ក្រសួងសារធារណការ និងដឹកជញ្ជូន គឺមានតួនាទីក្នុងកា​រ​កសាង​ហេដ្ឋារ​ចនាស​ម្ព័ន្ធដឹ​កជញ្ជូន ផ្លូវថ្នល់ ស្ពាន ដើម្បីចូល​រួ​មកសាងជាតិមាតុភូមិរបស់​យើ​ងផ​ងដែរ ក៏ប៉ុន្តែការកសាងនេះ​មិ​នអា​ចកើត​ឡើង​បានទេ បើប្រទេសជាតិមិនមានសុខ​ស​ន្តិភា​ពនោះ ដូចនេះហើយកត្តាសុខស​ន្តិ​ភាព​នេះ គឺពិតជាមាន​សារសំខាន់​ណា​ស់​ ដើម្បីកសាងប្រទេសជាតិ ឱ្យមានការរី​ក​ចម្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា បើមានសុខសន្តិភាព ​គឺយើងមានឱកាសទាក់ទាញវិនិយោ​គម​កដា​ក់ទុ​ន ក្នុងប្រ​ទេស​យើង ដើម្បីបង្កើតការងារជូនប្រជា​ព​លរដ្ឋ​ធ្វើ ហើយកត្តាសន្តិភាពនេះ ក៏​អាចទាក់ទាញភ្ញៀវ​ទេ​សចរ មកលេងប្រទេសយើងកា​ន់​តែច្រើ​ន មានឱកាសបានកសា​ង​ផ្លូវ​ថ្នល់ សាលារៀន មន្ទីរពេ​ទ្យ និងអ្វីៗផ្សេងទៀតជាច្រើន​ផ​ងដែរ ដូចនេះហើយសុខស​ន្តិ​ភា​ពនេះ គឺពិតជាមានសា​រសំខា​ន់ណាស់​ មិនអាចរកអ្វីម​ក​ប្រៀបបា​ននោះ​ទេ។

លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល ក៏បានថ្លែងអំណរគុណដល់កងកម្លាំងប្រដា​ប់​អាវុ​ធទាំ​ងអស់ ដែលបានខិត​ខំ​ត​ស៊ូ ជួយជ្រោមជ្រែងអស់ពីកម្លាំ​ង​កាយ​ចិត្ត ដើម្បីចូលរួមជួយការពារសុខ​ស​ន្តិភា​ព កសាងប្រ​ទេ​សជាតិ ជាមួយរាជរដ្ឋា​ភិ​បាល​ បើគ្មានសុខសន្តិភាពនោះ​ទេ​ គឺមិនអាចមានអ្វីៗ​ទាំ​ងអស់៕ដោយ៖បញ្ញាស័ក្តិ

spot_img
×