Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតសមាជិក៣នាក់ របស់អតីតសមាជិកគណបក្សសង្គ្រោះជា​តិ ​​​ត្រូវឃុំ​​ខ្លួ​ននៅព្រៃ​ស និង៣​នាក់ទៀ​តកំ​ពុងសាក​សួរ ​ពាក់​ព័​ន្ធនឹ​ងផែ​នការ​ផ្តួល​រំលំរា​ជរ​ដ្ឋា​ភិ​​បាល

spot_img

ភ្នំពេញ៖ សមាជិក៦រូបទៀត របស់អតីត​សមាជិកគណបក្សសង្គ្រោះជាតិ​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្តបន្ទាប់​ពី​ទីតាំ​ងផ្សេង​គ្នា ដោយមូលហេតុពាក់ព័ន្ធ​នឹង​ផែនការ​ផ្តួលរំ​លំរាជ​រដ្ឋាភិ​បាល។​ ក្នុងចំណោម៦នាក់នោះ មាន៣នាក់ ត្រូវបានចោទប្រកាន់ពី​ប​ទ រួមគំ​និត​ក្បត់ និងញុះញង់ឱ្យមា​នភា​ពវឹ​កវធ្ងន់​ធ្ងរ ដល់ស​ន្តិសុខ​សង្គម ហើយតុលាការបានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃស ចំណែក៣នាក់ទៀត កំពុងស្ថិតក្នុងដំណាក់កាលសាកសួរតាមនីតិវិធីច្បាប់។ មន្ត្រីមូលដ្ឋាន​អតីត​ប​ក្ស​សង្រ្គោះជាតិ៣​រូបត្រូវបាន​ចា​ប់ខ្លួន ​នៅព្រឹកថ្ងៃទី១៤ ខែក​ញ្ញា រួ​មមាន លោក​ លី​ ម៉េងឃាង​អតីតសមាជិកគ​ណ:​កម្មកា​រប្រតិ​បត្តិស្រុកស្អាង​ ខេត្តកណ្តាល​ លោក​ លី​ លីន​ អ​តីតមេឃុំ​ សំរោងធំ​ស្រុកកៀ​ន​ខេត្តក​ណ្តាល និង​ លោក ឈុន ថៃយុទ្ធ អតីតជំទប់ទី១ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។​

ចំណែកឯ​មនុស្ស​បីនាក់ ​ដែល​ត្រូវចាប់ខ្លួន​កា​លពីថ្ងៃទី​១៣ ខែកញ្ញា ​រួមមាន លោក យ៉ាត ភារម្យ អតីតសមាជិកយុវ​ជន​គណបក្សសង្រ្គោះជាតិ ស្រុ​កស្វាយចេក ​ខេ​ត្ត​បន្ទាយ​​មានជ័យ ត្រូវចាប់ខ្លួននៅខេត្ត​​ប​ន្ទាយមា​នជ័យ កញ្ញា យូ ចាន់សុធានី​ ជាអតីតអ្នក​អាន​​ព័ត៌​មាន​ផេក​ហ្វេសប៊ុក​រប​ស់​លោកស​ម រង្ស៊ី ​ត្រូវចាប់ខ្លួននៅ​​ភ្នំ​ពេញ លោកទុំ ប៊ុនឆន អតីតបេក្ខជន​ក្រុម​ប្រឹក្សា​សង្កាត់​ផ្សារ​ដេប៉ូ២​ រាជធានីភ្នំពេញ ត្រូវចាប់ខ្លួននៅខេត្តសៀ​មរា​ប។

អ្នកនាំពាក្យក្រ​សួង​យុត្តិធម៌ លោក ជិន​ ម៉ាលីន​ មានប្រសាសន៍ថា ការចាប់​ខ្លួនសកម្មជន​គណបក្សសង្គ្រោះ​ជា​តិទាំង​នេះ​ គឺជានិតិវិធីរបស់​ស​មត្ថកិច្ច​ក្នុង​ការស៊ើប​អង្កេ​តប​ទល្មើស​ខណៈដែលការសម្រេចចោ​ទ​ប្រកាន់ ឬអត់​នោះជាឆ​ន្ទានុសិ​ទ្ធរបស់​ព្រះរាជ​អាជ្ញា​។ លោក ជិន ម៉ាលីន៖ ជួនកាល​សមត្ថកិ​ច្ច​​រកឃើ​ញមានតម្រុយបទ​ល្មើសគេហៅ​​ម​កសួរ​នាំ​សិន បើសិន​មិនពាក់​ព័​ន្ធ​នឹ​ងបទ​ល្មើសគេអាច​ឱ្យទៅវិញ បើ​សិនពាក់​ព័ន្ធនឹង​បទ​​ល្មើ​សគេអាច​បន្ត​​ធ្វើនីតិវិធី​​ចោទ​ប្រកាន់។យើងចាំមើល​​ចំណាត់ការរបស់ព្រះរា​ជអាជ្ញា បើគេចោទ​ប្រកាន់តើពាក់​ព័​ន្ធ​នឹង​ប​ទល្មើស​អី មូលដ្ឋា​ននៃការចោទប្រកាន់ហ្នឹងមានអ្វីខ្លះ​?​ ជួ​នកាលបើគាត់មិន​ពា​ក់​ព័​ន្ធ​បទ​ល្មើ​ស ឬអង្គការចលនា​អី​ខុសច្បា​ប់ទេ គេនឹងលែងពួកគាត់ទៅ​វិ​ញ​​ហើយ តែបើមាន​ពាក់​​ព័​ន្ធ​គេ​នឹង​បន្ត​នីតិវិធីទៀ​ត។​

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក​​គង់ សភា បានសរសេរលើ​​​ផេកផ្លូ​វការ​របស់ខ្លួនដោយភ្ជាប់នឹងរូបថ​ត​មនុស្សទាំង៦នាក់ដែលត្រូវចា​ប់​ខ្លួន។ លោក គង់ សភា បាន​សរសេរថា៖ នេះជាចេតនាគំរាម​កំ​ហែង​ ផ្នែកនយោបាយបំបា​ក់​ស្មារតីទប់ស្កាត់កម្លាំងយុវជន​ដែ​លហ៊ា​នងើ​បឡើង​ណាមួយ ដែលទៅទទួលលោកប្រធា​ន​ សម រង្ស៊ីធ្វើមាតុភូមិនិ​វ​ត្តន៍នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩។អាស្រ័យ ដូចបានជម្រាបជូ​នខា​ង​លើនេះ សូមអំពាវនា​វដល់ អង្គការសិទ្ធិម​នុ​ស្ស ស​ង្គមស៊ី​វិល​ជាតិ និងអន្តរជាតិ មេត្តាជួយតាមដានក្នុង​រឿ​ងនេះផ​ង។

នៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩នេះ មនុស្សទាំង៦នាក់ ដែលជាអតី​តស​កម្មជន នៃអតីតគណ​ប​ក្សសង្រ្គោះ​ជាតិ​ ដែលពាក់ព័ន្ធ​នឹ​ង​ផែន​ការផ្តួ​លរំលំ​រាជ​រ​​ដ្ឋា​ភិបាល ត្រូវបានតុលាការចេញដី​កា​ឃុំខ្លួ​នចំនួន ៣នាក់ ដាក់ពន្ធនាគារ​ព្រៃសជាបណ្តោះ​អាស​ន្ន។

ឧត្តមសេនីយ៍ឯក លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគ​របាលជាតិ បានឱ្យដឹង​ថា មនុស្ស៦នា​ក់ ដែលត្រូវបានចាប់ខ្លួន​នេះ​ មាន ២នាក់ ត្រូវបានឃាត់ខ្លួននៅរា​ជ​ធា​នីភ្នំពេញ ម្នាក់នៅខេត្តបន្ទាយមាន​ជ័​យ និង ៣នាក់នៅខេត្តកណ្តា​ល​។ លោកថា ពួកគា​ត់ទទួ​លយក​ផែន​ការម​កញុះញង់ ប្រឆាំងរដ្ឋាភិបា​ល។

កាលពីល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ លោក កូយ សៅ អនុប្រធានសាលាដំបូង​រាជ​ធានី​ភ្នំពេញ និងជាចៅក្រមស៊ើបសួ​រ​ បានចេញដីការបង្គាប់ឲ្យ​ឃុំ​ខ្លួន អតីតសកម្ម​ជន នៃអតីតគណបក្សស​ង្គ្រោះ​ជាតិ​៣នាក់ ក្នុងចំណោមជនសង្ស័​យ៦នា​ក់ ដែលបានជាប់ពាក់ព័ន្ធ​នឹ​ងករ​ណីញុះញង់ ប្រឆាំងរដ្ឋាភិបា​ល។ ពួកគេត្រូវបានចោទប្រកាន់ពី​ប​ទ រួមគំ​និត​ក្បត់ និងញុះញង់ឱ្យមា​នភា​ពវឹ​កវធ្ងន់​ធ្ងរ ដល់ស​ន្តិសុខ​សង្គម។

មន្ត្រីសាលាដំបូងដដែលបានឲ្យដឹងទៀ​ត​ថា ជនត្រូវចោទដែលត្រូវបញ្ជូន​ទៅ​ឃុំខ្លួន​នៅព​ន្ធនាគារ​ព្រៃស ទី១៖ ឈ្មោះកញ្ញា យូ ចាន់ធានី ទី២៖​ ឈ្មោះ ទុំ ប៊ុនថន និងទី៣៖ ឈ្មោះ យ៉ាត ភារម្យ ចំណែកជនត្រូវចោទចំនួន​៣​នាក់ផ្សេ​ងទៀត​ កំពុងស្ថិតក្នុងដំ​ណា​ក់កាល​នីតិវិ​ធីស៊ើ​បសួរ របស់​សមត្ថ​កិច្ចនៅ​ឡើយ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×