Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកតំ​ណាងរា​ស្ត្រម​ណ្ឌល​ស្វាយរៀង សាក​សួរសុ​ខទុក្ខជាមួយ ពុក ម៉ែ បងប្អូន គ្រួសារអតីតយុ​ទ្ធជ​ន នៅភូមិជីកដី

spot_img

ខេត្តស្វាយរៀង៖ លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង តំ​ណាងលោកស្រីកិត្តិ​ស​ង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ​និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជា​មួយ​រដ្ឋ​សភា ព្រឹទ្ធសភា និងអធិការកិច្ច និងស​ហកា​រី នៅថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាលសា​ក​សួរសុ​ខទុក្ខ និងចែកអំណោយ​ ​ដល់ ពុក ម៉ែ បងប្អូន គ្រួសារអ​តី​តយុ​ទ្ធជន ស្ថិតនៅដីសម្បទានស​ង្គ​មកិច្ច​ក្នុងភូ​មិ​ជីកដី ឃុំអណ្តូងត្រ​បែ​ក ស្រុករមាស​ហែក ខេត្ត​ស្វាយ​រៀង ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រ​ជា​ពលរដ្ឋ នាឱកាសនោះ លោកស្រី ដួង វណ្ណា បានថ្លែងនូវ​ការ​កោតស​រសើរ​ចំពោះ​លោក លោកស្រីជាប្រធាន​ម​ន្ទីរ​អង្គភា​ពនានា ក្នុងខេ​ត្តស្វា​យរៀង ដែលបានយកចិត្ត​ទុ​កដាក់ ក្នុងការចុះសួសុខទុក្ខតា​ម​ខ្នងផ្ទះ​រួម​ទាំង​ការនាំយកនូវកូនឈើ​ហូ​បផ្លែ​ ដែលជាដំណាំផ្សេងៗ​ មកចែកជូននឹងដាំដុះជាមួយ​ប​ងប្អូន​ប្រ​ជាពល​រ​ដ្ឋនៅទីនេះ តាមអ្វីដែលរដ្ឋបាល​ខេ​ត្តបាន​បែង​ចែក ។ តាម​រយៈ លោកស្រីបងប្អូនអតីតយុ​ទ្ធជ​នដែ​លកំពុង​រស់​នៅទីនេះ បានគោរពថ្លែងនូវការ​ដឹង​គុណយ៉ាងជ្រាលជ្រៅ គ្មានថ្ងៃបំភ្លេចបា​នចំ​ពោះសម្តេ​ចតេ​ជោ ហ៊ុន សែន ដែលបានផ្ត​ល់​ដី ផ្តល់ផ្ទះជូនពួ​ក​គា​ត់ ធ្វើឲ្យជីវភាពរបស់​ពួ​កគាត់​ដែលពីមុនមានការខ្វះ​ខាត ឥឡូវបានធូរ​ធារមួយកម្រិត និងសូមអរគុ​ណ សម្តេច ដែលតែងតែឲ្យ​អ​ស់លោក​ លោកស្រី មន្ត្រី ​រាជការតាមន្ទីរ​អ​ង្គភា​ពនានា ចុះសួរសុខទុក្ខ និងដោះស្រាយការលំបាក​ជូ​នពួក​គាត់គ្រប់ពេលវេលា​។

ក្នុងឱកាសនោះដែរ លោកស្រីក៏បាននាំមកនូវអំ​ណោ​យជាគ្រឿ​ង​ឧបភោ​គបរិ​ភោគមួ​យចំនួន ចែកជូនគ្រួសា​រ​យោធិន​ពិ​ការ ចំនួន ៨៥ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ២៥ គីឡូក្រាម មីសួរ ១ គីឡូក្រាម ខ្ទឹមស ១ គីឡូក្រាម កាំបិត ១ ក្រម៉ា ១ សារ៉ុង ១ អាវយឺត ២ មួកសុវត្ថិ​ភាព ១ និងថវិកា ៤០.០០០ រៀល ម្ហូប​មួយ​ស្រាក់ នំអន្សម ១ បាញ់ត្រាង ១ ដុំ ដោយឡែកគ្រួសារ​យោធិ​នពិ​ការ កាយសម្ប​ទា​ ៤០ នាក់ ទទួលបាន​ថ​វិកា ១០០.០០០ រៀល ។ ព្រមទាំងបានធ្វើ​រ​បង ដាំកូនឈើ និងលើកស្លាក គណបក្សប្រ​ជាជនកម្ពុជា ​ក្នុងឃុំនោះផងដែរ ៕ដោយ៖វ៉ៃកូ  

spot_img
×