Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង​អនុម័ត​បទ​កំណត់​តឹងរឹង អំពី​ការប្រឆាំង​ភេរវកម្ម​

spot_img

​រដ្ឋសភា​បារាំង បានអនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី សំដៅ​បញ្ជាក់​ស្ថានការណ៍​គ្រា​មាន​អាសន្ន​២​ឆ្នាំកន្លងមក នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់ BBC ។​

​ច្បាប់​ថ្មី​នេះ​នឹង​គួបផ្សំ​វិធានការ​មួយចំនួន ត្រូវបាន​អនុញ្ញាត​ឲ្យ​អនុវត្ត​ក្នុង​ក្របខណ្ឌ នៃ​ការប្រកាស​ស្ថានភាព​គ្រា​មាន​អាសន្ន ក្នុងនោះ​រួមទាំង​ការឆែកឆេរ​ផ្ទះសម្បែង ហើយ​កាត់បន្ថយ​បុគ្គល​វិលត្រឡប់​ទៅ​ស្រុកកំណើត​ដោយ​ពុំ​ចាំបាច់​មានការ​យល់ព្រម​របស់​តុលាការ ។​

បារាំង​ដាក់ចេញ​នូវ​បទ​កំណត់​តឹងតែង ជាង​មុន​សំដៅ​ប្រឆាំង​ភេរវកម្ម​

​តាម BBC ដដែល​នោះ ប្រជាជន​បារាំង​ស្ទើ​ទាំងអស់ សុទ្ធសឹង​យល់ព្រម​ជាមួយ​ការកំណត់ នៃ​ច្បាប់​នេះ​ខណៈពេលដែល​ក្រុម​សិទ្ធិមនុស្ស​បែរជា​ស្តីបន្ទោស​ទៅវិញ ។​

​ស្ថានការណ៍​គ្រា​មាន​អាសន្ន​ដំបូង​គេ បាន​ត្រូវ​ដាក់ចេញ​ក្រោយ​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈពេល​ពួក​ភេរ​វករ នៃ​ក្រុម IS បានធ្វើការ​បាញ់រះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​១៣០​នាក់ ដោយ​ប្រើ​កាំភ្លើង និង​គ្រាប់បែក​នៅ Paris ។​

BBC ផ្សាយ​បន្ថែមថា ស្ថានការណ៍​ក្រោយ​អាសន្ន ត្រូវបាន​ពន្យារពេល​៦​លើក ប៉ុន្តែ​មនុស្ស​ជាច្រើន បាន​លើកឡើងថា ការពន្យា​ពេល​គ្មាន​ថេរវេលា​កំណត់​ពី​ស្ថានការណ៍​គ្រា​មាន​អាសន្ន បែបនេះ​វា​អនាធិបតេយ្យ​ទៅវិញ ។​

​ច្បាប់​នេះ​បាន​ត្រូវអនុម័ត​ដោយ​សំឡេង​យល់ព្រម ៤១៥ ប្រឆាំង ១២៧ ហើយនឹង​ក្លាយជា​ច្បាប់​មុនពេល​ការពន្យារពេល​ស្ថានការណ៍ គ្រា​មាន​អាសន្ន​ចុងក្រោយ​បំផុត​នឹង​បញ្ចប់​នៅ​ថ្ងៃទី ១ ខែតុលា ។​

​លោក Gerard Collomb រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង បាន​ថ្លែង​ទៅកាន់​រដ្ឋសភា កាលពី​ថ្ងៃ​អង្គារ (៣/៩)​ថា កម្រិត​នៃ​ការគំរាមកំហែង នៅតែ “​ធ្ងន់ធ្ងរ​” ហើយ “​យើង​កំពុង​ស្ថិតនៅ​ស្ថានការណ៍​មាន​សង្គ្រាម​” ។​

​តាម​នោះ​សមត្ថកិច្ច​ត្រូវបាន​អនុញ្ញាត​ឲ្យ​បង្កើត​ប៉ុស្តិ៍​សន្តិសុខ​ទៅកាន់​តំបន់​ដែល​ចាត់ទុកថា មាន​ហានិភ័យ​ជាអាទិ៍ ព្រលានយន្តហោះ ស្ថានីយ៍​រថភ្លើង​…​។​ល​។​

​ព្រះវិហារ​អ៊ីស្លាម​ឬ​ទី​គោរពបូជា​ដទៃទៀត នឹងត្រូវ​បិទទ្វារ ប្រសិន​គេ​រកឃើញថា កំពុង​ឃោសនា​ពី​មនោគមវិជ្ជា​ជ្រុលនិយម​នោះ ៕​

spot_img
×