Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគាមួយនៅបុរីកីឡា ត្រូវបា​នសមត្ថ​កិច្ចចម្រុះវាយកម្ទេច ខណៈពលរដ្ឋ​បុរី​កីឡា​​១៨​​នាក់ ​ត្រូវ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​ព្រៃស្ពឺ​​ និង​​​ឃាត់​ខ្លួន​យ​ក​​ទៅ​​ខណ្ឌ៧មករា

spot_img

ភ្នំពេញ៖ អគាមួយក្នុងបុរីកី​ឡា ត្រូវបានសមត្ថកិច្ច​ច​ម្រុះ​វា​យកម្ទេច​ចោល​នៅថ្ងៃចន្ទ​ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុ​ជា បានសរសេរលើផេកហ្វេសប៊ុកថា “នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ មានគ្រឿងចក្រមួយចំនួន​កំពុងឈូស​ឆាយ​កម្ទេច​អគារចាស់​មួយ នៅបុរី​កីឡា ដែលមានគ្រួសារសេសស​ល់​មួយចំ​នួន ពុំព្រមទទួលយកដំ​ណោះ​ស្រាយ ដែលផ្ត​ល់ឱ្យដោយអាជ្ញាធរ​ កំពុងរស់នៅ​ទី​នោះ។ អ្នកសារព័ត៌មាន និងក្រុមអ្នកឃ្លាំ​មើលសិទិ្ធមនុស្ស​ ត្រូវបានបដិសេ​ធ​ចូលទៅក្នុ​ងប​រិវេណនោះ ដើម្បីយកព័ត៌មាន​ និងថតយក​រូ​បភាព”។

អ្នកមានជម្លោះដីធ្លីនៅក្នុងសហគមន៍​បុ​រីកីឡា អះអាងថា ​ពលរដ្ឋបុរីកី​ឡា​ចំនួន ៦​នាក់​ក្នុង​នោះ​​​មាន​​កុមារ​​ម្នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ចបញ្ជូនទៅមណ្ឌ​ល​​ស្ដារ​​នីតិ​​សម្បទា​ព្រៃស្ពឺ​ ហើយ​ពលរដ្ឋ ១២​នាក់ទៀត ត្រូវបានសមត្ថកិច្ចឃុំខ្លួនសាលាខ​ណ្ឌ ​៧​​មករា។

ពលរដ្ឋ​សហគមន៍​​ ១៨​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​រាជ​​​ធានី​ភ្នំ​ពេញ​ ចាប់​ខ្លួន​កាល​​ពី​​ល្ងាច​ថ្ងៃ​ម្សិល​​មិញ​​នេះ បន្ទាប់ពីពួកគេបា​ននាំគ្នាឡើងទៅនៅលើអគារដែលសម​ត្ថ​កិច្ចចា​ប់​ផ្ដើម​វាយកម្ទេចចោលក្នុ​ង​ថ្ងៃទី១៦កញ្ញានេះ។ អាជ្ញា​ធរខណ្ឌ៧មករា បាន​ចា​ប់​ខ្លួ​ន​ពលរដ្ឋ ១២​នាក់​បន្ថែម​​ទៀត​ ដែល​មិន​ព្រម​ចាក​​​ចេញ​ពី​អគារនោះ​នៅ​ព្រឹកថ្ងៃទី១៦កញ្ញានេះ។

​​កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ ផាន អ៊ីម៉ិច របស់លោកស្រី ស៊ុ​យ សុផាន ទទួលបានសិទ្ធិពីរដ្ឋា​ភិ​បាលធ្វើ​ការអភិវឌ្ឍនៅសហគ​ម​ន៍បុ​រីកីឡា ដោយកាលណោះក្រុមហ៊ុ​ននេះ​ ​សន្យា​សង់​អគារចំនួន ១០ជូន​ពលរ​ដ្ឋវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ​ ​៨អគារក៏ផ្អាកវិ​ញ​ ដោយលើកហេតុផលថា ​ក្ស័​យធន ដែលបណ្តាលឱ្យពល​រដ្ឋ​មួយ​ចំនួន​ដែលមិនទទួលបានសំ​ណ​ង ហើយ​នាំគ្នាទៅស្នាក់នៅបណ្តោះអាស​ន្នលើ​អ​គារចាស់មួ​យ ក្នុងសហគមន៍បុរីកីឡារហូតម​ក​ដល់សព្វ​ថ្ងៃនេះ​។

លិខិតចុះថ្ងៃទី១ ខែសីហា​កន្លង​មក ដែលសាលារាជ​ធានី​ភ្នំពេញ កោះហៅពលរដ្ឋបុរីកីឡាមកដោះស្រាយប​ញ្ច​ប់នោះ​ បានឱ្យដឹ​ងថា នៅសហគមន៍មានព​ល​រដ្ឋ ១៤គ្រួសារទៀត ពុំទាន់ទទួលបាន​សំណង​​​នៅ​ឡើ​យ​​ទេ៕ដោយ៖កូឡាប

spot_img
×