Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់ ចាក់​សាក់​លើ​ទ្រូង បងធំ​ពិឃាត ត្រូវ​ចាប់ខ្លួន ករណី​លួចនិង​គ្រឿងញៀន​

spot_img

​កំពង់ស្ពឺ ៖ អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន កាលពី​ថ្ងៃទី​១៦​កញ្ញា បាន​ឲ្យ​ដឹងថា បងធំ​ពិឃាត ចេញពី​គុក​រឿង​លួច បង្កើត​របរ​ថ្មី​ជួញដូរ​គ្រឿងញៀន ត្រូវបាន​នគរបាល​ក្រុង​ច្បារមន​ចាប់ខ្លួន​តាម​ដីការ របស់​តុលាការ ឆែក​ឃើញ​​គ្រឿងញៀន​២១​កញ្ចប់​ថែមទៀត​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​៤៥​នាទី កម្លាំង​ផ្នែក​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន បាន​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់ លោក លាង លី​ហៀ​ង ចៅក្រម ស៊ើបសួរ អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ លេខ​:២៤៦ ចុះ​ថ្ងៃ អង្គា​រ៍ ទី​១៣ ខែសីហា ឆ្នាំ​២០១៩ ឲ្យ​ចាប់ខ្លួន ឈ្មោះ អុន រាសី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

​នគរបាល​ក្រុង​ច្បារមន បាន​បញ្ជាក់ថា បងធំ​ខាងលើនេះ ត្រូវ​ចាប់ខ្លួន​ពីបទ ជួញដូរ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។ ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ ដកហូត​វត្ថុតាង ម្ស៉ៅ​ក្រាម​ស​ថ្លា សង្ស័យ​គ្រឿងញៀន ២១​កញ្ចប់ មធ្យម ១​កញ្ចប់​ ។

​ករណី​ខាងលើ កំពុង​កសាង​សំណុំរឿង តាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​

spot_img
×