Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​របស់​អូស្ត្រាលី កំពុងមាន​ការកែប្រែ​យ៉ាង​វិជ្ជមាន​ទាំង​ទម្លាប់ កម្រិតជីវភាព កំណើន​ចំណូល និង​សេដ្ឋកិច្ច​គ្រួសារ

spot_img

ភ្នំពេញ​៖​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឲ្យ​លោក Luke Arnold ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ចូលជួប​ដើម្បី​៖ ទី​១. ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ស្តីពី “​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​” ទី​២. ស្វែងរក​ទស្សន​និង​ទិ​ដៅ​យុទ្ធសាស្ត្រ និង​គំ​ត​ថ្មីៗ​ដើម្បី​តម្រង់ទិស​ក្នុងការ​អនុវត្ត​គម្រោង​នេះ ទី​៣. ស្នើសុំ​មតិ និង​យោបល់​ពាក់ព័ន​នឹង​កិច្ចសន្ទនា​ត្រីភាគី​រវាង កម្ពុជា​-​អូស្ត្រាលី​-​ចិន និង​ទី​៤. ធ្វើការ​ពិភាក្សា​លើ​ទិសដៅ​អនាគត​សម្រាប់​កម្មវិធី​ជំនួយ​នៅ​កម្ពុជា​។

​ជា​កិច្ច​ស្វាគមន៍ តាមរយ​:​លោក Luke Arnold លោក​រដ្ឋមន្ត្រី​បាន​សម្តែង​អំណរ​អរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​ដែល​បាន និង​បន្ត​ជួយឧបត្ថម្ភ គាំទ្រ​លើ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ចំពោះ​វិស័យ​កសិកម្ម រដ្ឋាភិបាល​អូស្ត្រាលី​ក៏បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សំខាន់​ផងដែរ តាមរយៈ​ការអនុវត្ត​គម្រោង​ជាច្រើន​ជាពិសេស​គម្រោង​ស្តីពី កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា (CAVAC) ដែល​គម្រោង​នេះ​បាននិងកំពុង​ចូលរួម​អនុវត្តន៍​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​ក្រសួង​យ៉ាង​មាន​ប្រសិទ្ធភាព​។ លោក​បាន​បន្តថា គម្រោង​ទាំងអស់នេះ ពិត​បាន​ចូលរួម​ប្រើប្រាស់​ធនធាន និង​សក្ដានុពល ដែលមាន​ស្រាប់​សំដៅ​លើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម ដើម្បី​បង្កើត​ការងារ ធានា​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ និង​បង្កើន​ការនាំចេញ​កសិផល ដើម្បី​លើកកម្ពស់​កម្រិតជីវភាព កាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក ពិសេស​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ស្ថិតក្នុង​បរិបទ​នេះ ក្រសួង​បាន​ខិតខំ​ស្វែងរក​ដៃគូ​ជាតិ និង​អន្តរជាតិ ដើម្បី​ចូលរួម​សហការ​លើ​ការងារ​ពិសោធន៍​ស្រាវជ្រាវ ផ្សព្វផ្សាយ​បច្ចេកទេស​ដាំ​ដុះ ចិញ្ចឹមសត្វ ត្រី ការជ្រើសរើស បង្កាត់ ផ្លាស់ប្តូរ និង​ប្រើប្រាស់​ពូជ​សត្វ និង​ដំណាំ ការប្រើប្រាស់​ធាតុ​ចូល​ឲ្យ​មាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ​ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ​ក្នុងទិសដៅ​នាំចេញ​កសិផល​កម្ពុ​ជានា​ពេលអនាគត​។

​ជាការ​ឆ្លើយតប លោក Luke Arnold បាន​ឯកភាព និង​យល់​ស្របតាម​អ្វីដែល​លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ខាងលើ ព្រោះ​ជាក់ស្តែង​ប្រជាកសិករ ដែល​ស្ថិតក្នុង​គោលដៅ​របស់​គម្រោង បាននិងកំពុង​មានកា​រ​កែប្រែ​យ៉ាង​វិជ្ជមាន​ទាំង​ទម្លាប់ កម្រិតជីវភាព កំណើន​ចំណូល និង​សេដ្ឋកិច្ច​គ្រួសារ ស្តែងចេញ​ឲ្យ​ឃើញ​តាមរយ​:​ពួកគាត់​មាន​របរ​រឹងមាំ ក្មេងៗ​បាន​ទៅ​សិក្សា​រៀនសូត្រ និយាយ​រួម ស្ថានភាព​រស់នៅក្នុង​សង្គម​គ្រួសារ​ត្រូវបាន​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​។ ម្យ៉ាងវិញទៀត អ្វីដែល​ឯក​ឧ​ត្ត​រដ្ឋមន្ត្រី​បានលើកឡើង​ពាក់ព័ន្ធ​និង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម គឺ​ពិតជា​ស្របតាម​ផែនការ​យុទ្ធ​ស្រាយ​នៃ​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ថ្មី ដែល​ផែនការ​នេះ​ផ្តោតជាសំខាន់​លើ​ការបង្កើន​ភាព​ប្រកួតប្រជែង និង​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ដោយ​សំដៅលើ​ការធ្វើ​ពិពិធ​ភាវូបនីយកម្ម​កសិកម្ម ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម បង្កើន​ផលិតភាព ការកែច្នៃ ស្តង់ដារ​គុណភាព ជារួម​បង្កើន​ខ្សែសង្វាក់​ផលិតកម្ម និង​តម្លៃ​។

​លោក​រដ្ឋមន្ត្រី​បាន​ឆ្លើយតប​យ៉ាង​មោទន​ថា នេះ​គឺ​អ្វីដែល​រូបលោក និង​ក្រសួង​ចង់បាន ហើយក៏​កំពុង​ជំរុញ និង​អនុវត្ត​ផងដែរ​តាមរយៈ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការធ្វើ​ពិពិធ​កម្ម​កសិកម្ម និង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។ ទាំងអស់នេះ ទាមទារ​ឲ្យ​មាន​កិច្ចសហការ​ពេញលេញ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​គឺ រដ្ឋ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ សហគមន៍​កសិកម្ម ដោយ​ត្រូវធ្វើ​យ៉ាងណា​បង្កើន​ផលិតភាព ជាមួយ​ការប្រកួតប្រជែង និង​កាត់បន្ថយ​ថ្លៃដើម​។ លោក​សង្ឃឹម និង​ជឿជាក់ថា ភាគី​អូស្ត្រាលី​នឹង​បន្ត​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​នេះ​មក​ភាគី​កម្ពុជា ជា​ប្រយោជន៍​ដល់​វិស័យ​កសិកម្ម​ទាំងមូល និង​ប្រជាកសិករ​យើង​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×