Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ល្មោភកាម ឃើញ​ឱកាសល្អ ស្ទុះ​ទៅ​ចាប់រំលោភ​កុមារី​ម្នាក់ នៅក្នុង​បន្ទប់ទឹក​

spot_img

​ស្រុក​ពញាក្រែក​: នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក បានធ្វើ​ការចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់​ក្នុងករណី រំលោភ​សេព​ន្ថ​វៈ លើ​កុមារី​រងគ្រោះ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រហែល​១១:០០​នាទី​នៅ​ចំណុច​ភូមិ ថ្នល់​ថ្មី ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ករណី​រំលោភ​សេព​ន្ថ​វៈ លើ​កុមារី​រងគ្រោះ ខណៈពេល កុមារី​រងគ្រោះ ឈ្មោះ ទស​ម ភេទ​ស្រី អាយុ ៩​ឆ្នាំ កំពុង​នៅផ្ទះ​ម្នាក់ឯង ហើយ​ជន​ល្មោភកាម​រូបនោះ ឃើញ​មាន​ឱកាសល្អ ជន​ឈ្មោះ ញ៉ឹ​ប វាស្នា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ បានធ្វើ​សកម្មភាព ចាប់រំលោភ​កុមារី​រងគ្រោះ​នៅក្នុង​បន្ទប់ទឹក​។​

​បច្ចុប្បន្ន​មុខសញ្ញា​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​កសាង សំណុំរឿង តាម​នីតិវិធី​៕​ដោយ​៖​កូ​ឡាប​

spot_img
×