Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​ដូ​ហ្វី​ន​ទម្ងន់​ប្រមាណ ២០០​គីឡូក្រាម បាន​ស្លាប់ និង​អណ្តែត​មក​ទើ​នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល​!

spot_img

​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​អាជីវករ​លក់ដូ​ចំណីអាហារ នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល ឬ​តាម​ឆ្នេរ​អតីត​ក្រុមហ៊ុន​អា​រី​ស្តុ​ន នា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅ​ម៉ោងជាង ៩​យប់​ថ្ងៃ​ចន្ទ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ប្រះ​ឃើញ​ត្រី​ដូ​ហ្វី​ន ធំ​មួយ​ក្បាល​បាន​ស្លាប់ និង​រសាត់​មក​ទើ​នៅលើ​ឆ្នេរ​ខាងលើនេះ​។​

​ពួកគេ​មិនដឹងថា ត្រី​ដូ​ហ្វី​ន​មួយ​ក្បាល​នោះ ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នោះទេ​។ ហើយ​ថា ត្រី​ដូ​ហ្វី​ន​នោះ ទំនងជា​អាចមាន​ទម្ងន់​ប្រមាណ​ជិត ២០០​គីឡូក្រាម ដោយបាន​អណ្តែត​ក្នុង​មកដល់​អតីត​ឆ្នេរ​អា​រី​ស្តុ​ន ឬ​ចុង​ឆ្នេរ​អូរ​ឈើ​ទាក ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​យប់មិញ​នេះ​៕ ដោយ​៖ ដែន សីមា​

spot_img
×