Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ធ្វើ​សកម្មភាព​ប្លន់ ជន​ជាតិចិន​ដូចគ្នា កក្រើក​ខេត្ត​ព្រះសីហនុ​ទៀតហើយ​..!

spot_img

​ខេត្ត​ព្រះសីហនុ ​៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​ម៉ោង ១១ និង​៥៧​នាទី ថ្ងែ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ មាន​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​ករណី បាន​កើតឡើង​នៅក្នុង​ក្លឹប​កម្សាន្ត ខារ៉ាអូខេ មានឈ្មោះ “​បុក​ឃី​ង​ហូ​ម​ផា​លី​ស​” មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ គឺ​ជាប់​របង​មន្ទីរ​សុខាភិបាល​ថ្មី​។​

​សមត្ថកិច្ច​បន្តថា បទល្មើស​ខាងលើនេះ បង្កឡើង​ដោយ​ជនជាតិ​ចិន​មាន​គ្នា​ប្រហែល​ចន្លោះ​ចាប់ពី ៧​នាក់ ទៅ​១០​នាក់ បាន​ចូលមក​កន្លែង​ទទួលភ្ញៀវ ហើយ​បាន​ប្រើ​ហិង្សា​ទៅលើ​ជនជាតិ​ចិន​ឈ្មោះ LONG HUAYOU ភេទ​ប្រុស ឆ្នាំ​កំណើត ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​១៩៩០ កាន់​លិខិតឆ្លងដែន EE២២៩៣១៣៨ មុខរប​បុគ្គលិក​ផ្នែក​ចិត​ផ្លែឈើ នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ពេលធ្វើ​សកម្មភាព ជនសង្ស័យ​ទាំងនោះ ក៏បាន​ប្រមូល​យកលុយ​ពី​បុគ្គលិក​ផ្នែក​គិតលុយ​អស់​ចំនួន ២.០០០$(​ពីរពាន់​ដុល្លារ​) រួច​គេចខ្លួនបាត់​តាម​រថយន្ត​ម៉ាក​លុ​ច្ស​សុី​ស ៥៧០​ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​មួយគ្រឿង ដោយ​បើក​ចេញ​បាត់​ដោយ​សុវត្ថិភាព​។​

​បច្ចុប្បន្ននេះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង​មន្ទីរជំនាញ នៃ​ទី​បញ្ជារ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​ស្រាវជ្រាវ​វែក​រកមុខ​សញ្ញា​ជនល្មើស ដើម្បី​នាំខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​។​
​ទាក់ទិន​បញ្ហា​អ​សុវត្ថិភាព​នេះ ដែរ សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅ​ក្រុងព្រះសីហនុ ថ្លែង​រិះគន់​ចំពោះ​ភាព​ធូរ​លុង ឬ​ភាពកម្សោយ របស់​ថ្នាក់ដឹកនាំ​ស្ថាប័ន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​មិនមាន​លទ្ធភាព ដាក់ពង្រាយ​កម្លាំង​ចុះជួយ​ការពារ​សុវត្ថិភាព ជូន​អ្នកវិនិយោគទុន និង​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​នៅឡើយ​។ ព្រោះថា ជា​បន្តបន្ទាប់​មកនេះ មាន​បទល្មើស​ធំៗ​ជាច្រើន​មានដូចជា​៖ ប្លន់​ប្រដាប់អាវុធ និង​ចាប់ជំរិត​មនុស្ស​ជាដើម តែង​បាន​កើតមាន​ជារឿយៗ មិន​ថា​ពេលយប់ ឬ​ពេល​ថ្ងៃ​នោះទេ ដែល​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​, ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ជាពិសេស​អ្នកវិនិយោគទុន​ទាំង​ក្នុង និង​ក្រៅប្រទេស​៕ ដោយ​៖ ដែន សីមា​

spot_img
×