Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីកផ្លូវកប់​បណ្ដា​ញខ្សែកា​ប្លិ៍អ​គ្គិសនី លើគម្រោងដាក់ខ្សែកាប្លិ៍អ​គ្គិស​នីក​ប់ដីថ្មី ចេញពីតំបន់ភ្លើង​ OP ០៨ ចូលទៅតំបន់ភ្លើ​ង ​S៨១១

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បា​នចេញ​សេចក្តី​ជូន​ដំណឹង ស្តីពីការជីកផ្លូវកប់បណ្តាញ​ខ្សែ​កាប្ដិ៍អ​គ្គិសនី លើគម្រោងដាក់ខ្សែកាប្ដិ៍អគ្គិសនីកប់​ដី​ថ្មី​ចេញ​ពីតំ​បន់ភ្លើង OP ០៨ ចូលទៅតំបន់ភ្លើង S​ ៨១១ ក្នុងរាជធានីភ្នំពេញ។​

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ប​ង​ប្អូនប្រ​ជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ​​ទាំ​ងអស់ ឱ្យបានជ្រាបថា​ ​ដោយសារកំណើន នៃការអភិវ​​​ឌ្ឍក្នុង​​រាជធា​​នីភ្នំពេញ និងដោយមានតម្រូវការ​ចាំ​​បា​ច់
នៃការប្រើប្រាស់ថាមព​ល​អ​​គ្គិសនី កើនឡើងយ៉ាងខ្លាំង​នោះ​ រដ្ឋបាលរាជធានីភ្នំ​ពេ​ញ​ បានអនុញ្ញាតជូន​អ​គ្គិសនី​​ក​​ម្ពុជា​
ធ្វើការជីកផ្លូវកប់បណ្តាញខ្សែ​កា​ប្ដិ៍អគ្គិ​សនីតា​មចិញ្ចើមផ្លូវលេ​ខ ២២២​ ២៣២ និងផ្លូវលេខ ១១១ និងឆ្លងផ្លូ​វលេខ
​១១១ ផ្លូវសុកហុក និ​ងផ្លូវ​ឧកញ៉ា នូ កន (ផ្លូវលេខ ១០៥) ដូចមានបង្ហាញជូនក្នុងឧ​ប​សម្ព័​ន្ធ​​តម្រា​យ​ផ្លូវ និងផែនទីផ្លូ​វ
ដែ​លមានស្រាប់ ។

កា​រអនុវត្តគម្រោង នឹងត្រូវចាប់ផ្តើមពីថ្ងៃជូនដំ​ណឹងនេះ ដូ​ច្នេះដើម្បីរក្សាបាននូវស​ណ្តា​ប់ធ្នា​ប់របៀ​​ប​រៀបរយ កាត់បន្ថយជា​អ​តិ​បរមានូ​វគ្រោះថ្នា​ក់​ជាយថា​ហេតុ​ និងប​ញ្ចៀសការកកស្ទះចរា​ច​រ​​ណ៍ក្នុង​​តំបន់​ការដ្ឋាននោះ ​រដ្ឋបាលរាជធានី​​​ភ្នំពេ​ញ ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ​ជា​​ម្ចា​​ស់លំនៅ​ឋាន ម្ចាស់អាជីវក​ម្ម​ ក្រុមហ៊ុន អង្គភាពរដ្ឋ
និង​អ្នកពា​ក់ព័​ន្ធទាំង​អស់ ដែលស្ថិតនៅសងខាងតម្រាយផ្លូ​វ​​ជី​​កបណ្តា​ញ ចូលរួមសហការបង្ក​ល​​​ក្ខណៈងា​​យ​ស្រួល​
ដល់ក្រុមការងារ ​ដើ​ម្បី​ឱ្យការ​អនុ​វត្ត​គ​ម្រោងនេះ ប្រព្រឹត្តទៅដោយរលូន និ​ង​ទទួលបានលទ្ធផលតា​ម​​កា​រ​គ្រោ​ងទុ​ក។

រដ្ឋបាលរាជធានីភ្នំពេ​ញ​ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ​អ​ង្គភា​ពរដ្ឋ បណ្តាក្រុ​​ម​ហ៊ុ​​ន​ឯ​កជន
ក៏ដូចជាអ្នកពាក់ព័ន្ធទាំ​​​ងអ​ស់ផ្ត​ល់ការ​​អ​ធ្យា​ស្រ័យ និងចូលរួមសហការ​អ​នុ​វត្ត​ឱ្យបា​នម៉ឺង​ម៉ាត់តាម​ខ្លឹ​មសា​រខាង​លើនេះ
​ប្រ​កបដោយស្មារតីទទួ​ល​ខុសត្រូ​វខ្ព​ស់ ៕ដោយ៖កូឡាប

spot_img
×