Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងធំហើយ ​លោក វិល្លាម រកឃើញចៅហ្វាយខេត្តកំព​ង់​ឆ្នាំង កំពុងកាន់កាប់ដី​រ​ដ្ឋ៨​កន្លែង

spot_img

ភ្នំពេញ៖ នៅយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឲ្យដឹងថា ក្រោយ​សមាជិកឧត្តមក្រុមប្រឹក្សាប្រតិ​ភូ​ខ្មែរ​ក្រោក បើកកា​រស៊ើប​អង្កេ​ត២ខែ​កន្លងមក យើងបានពិនិត្យឃើញបញ្ហាស្មោគគ្រោ​ក​ថ្មីៗបន្ថែមទៀត ដែលកំពុង​ស​ម្ងំក្នុង​ខេត្តកំ​ពង់​ឆ្នាំង បន្ទាប់ពីករណីមុនយើងខ្ញុំបានស្រាវ​ជ្រា​វរ​កឃើញ ម្ដងហើយចំពោះភាពមិនប្រក្រតី​នៃ​ការ​យកដីអ​នុ​ក្រឹត្យ របស់រដ្ឋាភិបាលត្រូវប្រទានក​ម្មដ​ល់ព​លរដ្ឋទៅឲ្យក្រុមហ៊ុនឯកជនដោយចេ​ញ​ប្លង់ទាំ​ងខុ​សនី​តិវិធី។ នេះបើតាមការផ្សាយក្នុងផេកហ្វេ​ស​ប៊ុកផ្លូ​វការ របស់លោកវិល្លាម​ ​។

លោកបានឲ្យដឹងទៀតថា ករណី​មុ​នគឺប​ន្ទាប់ពីយើងខ្ញុំរាយការណ៍ផ្ទាល់ជូនសម្ដេចតេ​ជោ​ រាជរដ្ឋាភិបាលក៏ដាក់វិ​ធា​នការ​ចេញ​ សជណ លេខ ១២៩​៦ ឲ្យពិនិត្យសាជាថ្មី ។​

បច្ចុប្បន្នសមាជិកឧត្តមក្រុមប្រឹក្សាគណបក្សខ្មែ​រ​ក្រោក​ បានរ​កឃើញទៀ​តថា មានដីរដ្ឋជាច្រើនកន្លែ​ង​ដែលលោ​ក ឈួរ ច័ន្ទឌឿន បានយកមកធ្វើជាកម្មសិទ្ធិ​ផ្ទា​ល់ខ្លួន ក្នុងនោះមាន ដី៨ទីតាំងជាជាដីអតី​ត​តារាង​បាល់ ដីបន្ទាយទាហាន ​ដែលស្ថិតក្នុងស្រុកទឹកផុសហើយដីទាំ​ង​អស់សុ​ទ្ធសឹ​ងជាដីរប​ស់រដ្ឋ​ ហើយក្នុ​ងចំណោ​មដី ៨ទីតាំង មាន៧ទីតាំងជាដីឃុបឃិ​ត​ធ្វើប្លង់​រឹងរួច និងបានលក់មួយទី​តាំ​ងឲ្យជន​ឈ្មោះ អុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល​ខេ​ត្តកំព​ង់​ឆ្នាំង ក្នុងចំណោមដីមានប្លង់រឹ​ង​ទាំង​៧។ ក្នុងចំណោមដីមានប្លង់​រឹ​ងទាំ​ង៧គឺ​រួម​មាន
1៖ លេខប័ណ្ណ 1776 ទំហំ 3.0058ហិកតា (ដីដូរជាមួយបន្ទាយ​វ​រសេនា​តូចលេ​ខ១ )
2៖ លេខប័ណ្ឌ 566ទំហំ 0.1157 ហិកតា
3៖ លេខប័ណ្ណ 567ទំហំ 0.1490 ហិកតា
4៖ លេខប័ណ្ឌ 1402 ទំហំ 0.7291 ហិកតា (ទីតាំងនេះបច្ចុប្បន្ន​ជួ​លឲ្យក្រុ​មហ៊ុ​ន ធ្វើផ្លូវលេខ​5​3)
5៖ លេខប័ណ្ណ 1414ទំហំ ​0.2642 ហិកតា (ដីនេះជាដីបាសាំងទឹករបស់​ក​ងទ័​ពប​ច្ចុប្ប​ន្នបាន​លក់ឲ្យ​ទៅលោ​ក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពល​ ​ខេត្តកំ​ពង់​ឆ្នាំង បាត់ទៅ​ហើយ ​។
6៖ លេខប័ណ្ណ1399ទំហំ0.1527 ហិកតា ដីនេះជាប់ផ្លូវរថភ្លើង
​7៖ លេខប័ណ្ណ 1384 ទំហំ 12801ម៉ែតការ៉េ ដីអតីតតា​រាបា​ល់​ទាត់។
សរុបដីចំនួន 7 ប័ណ្ណខាងលើ របស់លោកចៅ​ហ្វា​យខេត្ត​គឺមាន ទំហំ 56966ម៉ែត្រការ៉េ ជាង5ហិកតា។ ដោយមិនទាន់គិតមួយប្លង់ជិត​ធា​នាគារ​អេស៊ីលីដា​។

លោកបានបន្តថា យើងខ្ញុំសូមបញ្ជា​ក់​ជូនថា ដី៨ទីតាំងនេះ ដែលជាដីរបស់រដ្ឋនេះគឺ​យើ​ងខ្ញុំ​មាន ឯកសារភ​ស្តុ​តាង គតិយុត្ត គ្រប់គ្រាន់សម្រាប់រៀបចំជា​រ​បា​យការ​ណ៍ប​ញ្ជូន​ទៅប្រមុ​ខរាជ​រ​ដ្ឋាភិបាល ដោយមិនបានបូកប​ញ្ចូ​លជា​មួយដី​២០​ទីតាំងផ្សេងទៀត ​នៅ​តំបន់ព្រៃលិចទឹក តំបន់ត្រីពង និង​ក្នុ​ងទីរួ​មខេត្ត​ដែលជាដីរដ្ឋនោះទេ ​ព្រោះ​ខណៈនេះយើងខ្ញុំកំពុងបន្តស្រាវជ្រាវ​ស៊ើ​បអ​ង្កេតប​ន្ថែមទៀ​ត ។

លោកថា យើងខ្ញុំសង្ឃឹមថា ​បណ្ដាមន្ត្រីទាំងអស់ដែលរាជរ​ដ្ឋា​ភិបា​ល ប្រគល់អំណាចឲ្យធ្វើជាសេ​នា​ធិកា​រ របស់រាជ​រ​ដ្ឋាភិបា​ល ក្នុងការបម្រើពលរដ្ឋ ​សូមមេត្តាចៀសវាងករណី​ដូ​ចនេះ បើមិនដូចនេះថ្ងៃខាង​មុ​ន នឹងដល់វេនអស់លោ​ក​ម្ដ​ងដូច​គ្នា។

ពាក់ព័ន្ធនឹងករណីចោ​ទប្រ​កាន់ខា​ងលើ​នេះ អ្នកសារព័ត៌មាន ពុំអាចទាក់ទង​លោ​កអ​ភិបាល​ខេត្តកំ​ពង់​ឆ្នាំង ដើម្បីសុំការបំភ្លឺបាន​ទេ​ ​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×