Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បើកកិច្ចប្រ​ជុំម​ន្រ្តីជាន់ខ្ពស់ការងារលើកទី៥ ​ក្នុងក្របខ័ណ្ឌ CLMTV, នៅប្រទេស​ណា ក៏ត្រូវការពលករដែរ​

spot_img

សៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រក​ម្ពុជា​ បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់​មន្រ្តី​ជាន់​ខ្ពស់ ការងារលើកទី៥ ក្នុងក្របខ័ណ្ឌក្រុមប្រ​ទេស CLMTV រួមមាន៖ កម្ពុ​ជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ “ការឆ្ពោះទៅកា​ន់កិច្ចគាំពារពលករ​ទេ​សន្តប្រវេស​ន៍នៅក្នុ​ងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យស​ន្តិ​សុខស​ង្គម” ដែលកម្មវិធីនេះត្រូវបា​ន​រៀបចំនៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។

សម្តេចតេជោ ថ្លែងថា CLMTV អាចពិភាក្សាគ្នា ដើម្បីសម្រួលដល់ពលករដែលកំពុងធ្វើការនៅ​ប​រទេស ហើយផ្លាស់ប្តូរទៅប្រទេសផ្សេងក្នុងក្របខ័ណ្ឌ​នេះ ឬចូលមកកម្ពុជា អាចរក្សាទុកនៅអតីតភាពកា​រ​ងារដ​ដែល ។ សម្ដេច ហ៊ុន សែន បានថ្លែងថា ពេលអ្នកស្រី អោង សាន ស៊ូជី អំពាវនាវឱ្យពលករខ្លួនចេ​ញ​ពីថៃទៅ​ស្រុកវិញ តើរហូត​មក​ដល់ពេ​លនេះ មានពលករមីយ៉ាន់ម៉ាប៉ុ​ន្មា​ន បានត្រឡប់ទៅប្រ​ទេស​ខ្លួនវិ​ញ រឿងនេះបក្សប្រឆាំង​កម្ពុ​ជាបែរជាវាយប្រហារសម្តេច ហើយពលករមីយ៉ាន់ម៉ា មិនបានទៅផ្ទះតាមការអំពាវនាវ​រ​បស់ អ្នកស្រី អោង សានស៊ូជីទេ មានតែទៅធ្វើការនៅប្រទេ​ស​ថៃ កាន់តែច្រើន ដោយសារតែតម្លៃពលកម្មនៅមីយ៉ាន់​ម៉ា​តិចតួច។

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យ CLMTV សិក្សាធ្វើយ៉ាងណាឱ្យពលករនៅ​ក្រៅ​ប្រទេ​ស ទទួលបានរបបសន្តិ​សុ​ខស​ង្គម ដែលពួកគេនៅតែបន្ត​ទ​ទួលបា​ន អតីតភាពកា​រ​ងារ ពេលផ្លាស់ប្តូរទៅប្រទេស​ផ្សេ​ង។ ឥឡូវនេះ ការចល័តពលក​រ មិនមែនធ្វើត្រឹ​ម​អាស៊ាន​ទេ ពលករខ្លះ បានទៅ​ធ្វើការ​ដល់ប្រទេសនៅមជ្ឈបូព៌ាឯណោះ។ នៅប្រទេសណាក៏ត្រូវធ្វើការដែរ​ នៅខ្មែរក៏ត្រូវធ្វើកា​រ​ដែរ ទើបមានបាយហូប​៕ដោយ៖កូឡាប

 

spot_img
×