Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកភ្លៀ​ងដែ​លគំ​រាមកំហែង ស្រុកសំ​ឡូតបា​នធូ​រស្រាល

spot_img

បាត់ដំបង៖ ទឹកភ្លៀងដែលបានគ្របដណ្តប់គំរាមកំ​ហែ​ងដ​ល់ស្រុក​សំឡូត បានធូ​រស្រា​លឡើង​វិញហើយ ក្រោយពីអាជ្ញាធរជម្លៀសពលរដ្ឋជាច្រើនគ្រួសា​រ​ចេញពី​លំនៅដ្ឋានរកទីទួលមានសុ​វ​ត្ថិភា​ព។

លោក សើ ម៉េត អភិបាលស្រុកសំឡូតនៅថ្ងៃ​ទី​១៧​ ខែកញ្ញា ឆ្នាំ២០១៩នេះបានឲ្យដឹងថា ទឹកភ្លៀងបន្តធ្លាក់យ៉ាងគំហុកពេញ​មួ​យយប់​ទល់ភ្លឺ ចាប់តាំងព្រលប់ថ្ងៃ​ទី​១៥ កញ្ញា​មក បានបង្កឲ្យឃុំចំនួន៤ ក្នុងស្រុ​កសំឡូ​ត រងកា​រជន់លិច ពិសេសនៅតំបន់ទំនា​ប​ទីប្រជុំ​ជនឃុំ​សំឡូត តាតោក ឃុំតាសាញ ​និងអូរតាទៀករបស់​ស្រុ​កសំឡូត ក្នុងខេត្តបាត់​ដំ​បង ។

ជំនន់ទឹកភ្លៀងនៅតំ​ប​ន់ជួរភ្នំស្ថិតនៅប៉ែកខាងលើស្រុកសំឡូត​នេះ បានបុ​កផ្តាច់ស្ពានយោលស្ទឹងក្រញូងខូ​ច​ខាតទាំ​ងស្រុ​ង និងបង្ខំអោយអាជ្ញាធរស្រុ​ក​ជាប់​ព្រំដែនមួយនេះជម្លៀសប្រ​ជា​ពល​រដ្ឋចំនួន២៧គ្រួសារ​ភ្លាមៗ ចេញពីលំនៅដ្ឋានជាប​ណ្តោះ​អាស​ន្ន ដើម្បីទៅរកទីទួលមា​ន​សុវត្ថិ​ភាព​។ អំណាចជំនន់ទឹកភ្លៀងហូរចា​ក់​យ៉ាងគំហុកភ្លាម​ៗនេះ ធ្វើឲ្យប្រជាពលរដ្ឋត្រូវប្រញាប់ប្រញាល់រំដោះខ្លួ​ន​ចេញ ដោយឡែកសម្ភា​រ ឬ​ទ្រព្យសម្បត្តិសំខាន់ៗផ្សេ​ងៗ មិនអា​ចយកចេញទាន់បា​ន​ឡើ​យ។

លោកអភិបាល​ស្រុ​កសំឡូត​បន្តថា មកដល់ព្រឹកថ្ងៃទី១៧ ​ខែកញ្ញានេះមេឃរាំងមិ​ន​បង្អុរទឹ​កភ្លៀង បានធ្វើឲ្យផ្នែកជាច្រើនដូចជាកំណាត់​ផ្លូ​វ ស្ពាន ក៏ដូចលំនៅដ្ឋានរបស់ប្រ​ជា​ពល​រដ្ឋទឹកបាន​ស្រក និងធ្វើដំណើរឆ្លងកាត់បានមួយ​ចំ​នួនវិ​ញហើ​យ ។ គ្រោះធម្មជាតិនេះមិនបណ្តាល​ឲ្យមានកា​រប៉ះពា​ល់ដល់​អាយុ​ជីវិត​​មនុស្ស សត្វឡើយរាប់ទាំងការជួ​យ​សង្គ្រោះធា​នាសុ​វត្ថិភាពដល់ព្រះសង្ឃ ​និងប្រជាពលរដ្ឋចំនួន​៣៦នាក់ ដែលជាប់នៅលើទីទួល​មួ​យក​ន្លែងស្ថិតនៅក្នុង​ភូមិដូ​នព្រឹក។

ជំនន់ដែលហ​ក់​ឡើងយ៉ាងគំហុកខាងលើ​នេះ បានជោរជនបន្ទាប់ពីនៅ​ទូទាំ​ងស្រុ​កសំឡូ​ត ពិសេសនៅតំបន់ភ្នំបាន​គ្រ​បដណ្ត​ប់ ទៅដោយភ្លៀងធ្លាក់យ៉ាង​ជោ​គជាំ​ចាប់​តាំងព្រ​លប់ថ្ងៃ​ទី១៥ រហូតដល់រសៀលម៉ោង២​.​០០នា​ទីរសៀ​លថ្ងៃទី​១៦ ខែកញ្ញា ទើបស្រកចុះបណ្តើរៗទៅ​វិ​ញ ដោយសា​រមន្ត្រី​ជំនាញ​មន្ទីរធ​ន​ធានទឹក និងឧតុនិយមខេត្ត​បា​ត់ដំបង​បើកទ្វាទំនប់ទឹកពហុបំ​ណងសេកស​ក ដើម្បីបញ្ចៀសទឹកឲ្យហូរ​​ចូលក្នុ​ងស្ទឹង​សង្កែ​ចុះទៅផ្នែកខាងក្រោ​ម​៕ដោយ៖កូឡាប

spot_img
×