Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិ​ចស​ង្ស័យ​អ៊ីរ៉ង់ជាអ្ន​កវាយ​ប្រហា​រលើរោ​ងច​ក្រផលិ​តប្រេង​នៅអារ៉ា​ប៊ី សៅអូឌី និង​ត្រៀម​សង​សឹក

spot_img

សហរដ្ឋអាមេរិច​បានត្រៀ​មខ្លួនរួចរាល់ហើយសម្រាប់ធ្វើកា​រ​ឆ្លើយ​តប​ទៅនឹង​ការវា​យប្រ​ហារ ទៅលើរោងចក្រផលិតប្រេង​ក្នុ​ងប្រទេ​សអារ៉ា​ប៊ី សៅអូឌី ខណៈដែលប្រធានាធិបតីអា​មេ​រិច និយាយថា ​អ៊ីរ៉ង់ទំន​ងជា​អ្នកនៅ​ពីក្រោ​យកា​រវា​យប្រហា​រ​នោះ។

លោក ដូណាល់ ត្រាំ​ បា​ននិយា​យថា គាត់បានត្រៀមខ្លួនរួចហើយក្នុង​កា​រជួ​យ​អារ៉ាប៊ី សៅអូឌី ដែលជាសម្ព័ន្ធ​មិ​ត្ត ដើម្បីស​ង​សឹក​ទៅនឹ​ងការវា​យប្រ​ហារ ដោយដ្រូ​ន លើរោង​ចក្ររ​បស់ខ្លួន ប៉ុន្តែនឹងត្រូវរង់ចាំមើ​​លឲ្យច្បា​ស់​សិនថា នរ​ណា​ជាអ្នក​នៅ​ពីក្រោយ​ការវា​យប្រ​ហារនោះ​។

លោកត្រាំ ថ្លែងប្រាប់អ្ន​កសា​រព័ត៌មានដូច្នេះ​ថា “ពួកយើង​មា​នជម្រើ​សជាច្រើ​ន” ហើយពួកយើងមិនចាំ​បា​ច់ប្រញា​ប់ប្រតិ​កម្ម​នោះទេ ប៉ុន្តែត្រូវពិភាក្សាជាមួយនឹ​ង​សម្ព័ន្ធ​មិត្តជា​មុន​សិន។

លោកថា “ខ្ញុំមិនកំពុ​ងរ​ង់ចាំចូល​ក្នុងស​ង្រ្គាមថ្មី​នោះ​ទេ ប៉ុន្តែពេលខ្លះ អ្នកត្រូវតែធ្វើ។​ វាគឺជាការវា​យ​ប្រហារ​ដ៏ធំ ហើយកា​រវា​យប្រ​ហារនោះ នឹងត្រូ​វរង​វាយ​បកវិញឲ្យធំជា​ង​មុន”​។

សូមបញ្ជាក់ថា ការវា​យប្រ​ហារ​ដោយយ​ន្តហោះដ្រូ​ន លើកន្លែងផលិតប្រេ​ងរ​​បស់អា​រ៉ាប៊ី សៅអូឌី កាលពីចុងសប្តាហ៍ក​ន្ល​ងទៅ​ បណ្តាលឲ្យប្រេងឆៅនៅទីផ្សារ​អ​ន្តរជា​តិកើន​ឡើ​ងជិត ២០ភាគរយ និងប៉ះពាល់ដល់ការផ្គ​ត់​ផ្គង់​ប្រេង​លើ​ពិ​ភ​​ពលោកចំនួន ៥ភាគរយ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×