Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹ​កនាំ​ហុងកុង នឹងរៀបចំការពិភាក្សាសា​ធា​រណៈ នៅអាទិ​ត្យក្រោ​យ ដើម្បីលុបបំបាត់​ភាពតា​នតឹង

spot_img

មេដឹកនាំហុងកុង ​អ្ន​កស្រី Carrie Lam បាននិយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា អ្នកស្រីនឹងចូលរួមដោ​យ​ផ្ទាល់​ជាមួយ​នឹងក្រុ​មកា​រងារ ក្នុងកិច្ចពិភាក្សាសាធារ​ណៈជា​មួយនឹ​ងសហ​គមន៍ នៅសប្តាហ៍ក្រោយ។ ​នៅពេលជាមួយគ្នានេះដែរ​ ​អ្នកស្រីក៏បានស្នើឲ្យបញ្ចប់អំ​ពើ​ហឹង្សា ​ដែលកំពុងតែញាំញីទីក្រុងអ​ស់​រយៈពេ​លជាង ៣ខែមកហើ​យ។

អ្នកស្រីថ្លែងថា កិច្ចពិភា​ក្សា​នៅជុំ​ទី ១ នឹងត្រូ​វធ្វើនៅ​សប្តាហ៍​ក្រោយ ហើយកិច្ចសន្ទនានោះនឹង​ត្រូ​វបើក​ចំហ​ ដែលអា​ចឲ្យ​សាធារជនចុះ​ឈ្មោះចូល​រួម​រួមបាន។

ចលនាប្រជាជនហុងកុង​ប្រឆាំ​ងនឹ​ងច្បាប់​ធ្វើ​បត្យាប័ន ដែលអ​នុញ្ញាតឲ្យមា​នការ​បញ្ជូនជនសង្ស័យ ពីហុង​កុង ទៅធ្វើការកាត់ទោ​ស​នៅចិន​បាន បានប្រែក្លាយមកជាច​លនា​ប្រឆាំ​ងនឹង​រដ្ឋា​ភិបាល ដែលចលនានោះទាមទារ​ឲ្យ​មានសេ​រីភាព និងប្រជា​ធិប​តេយ្យ​ជាងមុ​ន។

កាលពីខែមុន អ្នកស្រី ​Carrie Lam ដែល​រង​សម្ពាធខ្លាំ​ងពីក្រុ​មបា​តុករ បានប្រកាសបោះបង់​ចោ​លច្បា​ប់ធ្វើប​ត្យាប័​ន ទោះយ៉ាងណាវា គ្រាន់តែជា​ការ​ទាម​ទារមួយ​ចំណុចប៉ុណ្ណោះ​ ក្នុងចំណោមកា​រ​ទាម​ទារ ៥ចំណុចរ​បស់ក្រុ​មបា​តុករ។

សូមបញ្ជាក់ថា ចាប់តាំ​ងពី​មា​នការ​ធ្វើបាតុកម្មពីពាក់កណ្តាលខែមិថុនា​ម​ក មនុស្សចំនួន ១.៤០០នាក់ត្រូវបា​ន​ចាប់​ខ្លួន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×