Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ា​ន់នឹង​បិទ​ស្ថានទូត និងហៅអ្នកការទូត​ត្រ​ឡប់ម​កវិញ ក្រោយពេលកោះសូលូ​មុន​ផ្តា​ច់ទំនា​ក់ទំ​នងជា​មួយតៃ​ប៉ិ

spot_img

កោះតៃវ៉ាន់ នៅថ្ងៃច័ន្ទម្សិលមិញនេះបាន​ចោទ​ប្រកាន់ចិនថាព្យាយាមជ្រៀត​ជ្រែ​ក ចូលក្នុងកិច្ចការបោះឆ្នោ​ត​របស់​ខ្លួន ក្រោយពេលកោះ​សូលូ​មុ​ន (Solomon) បានកាត់ផ្តាច់ទំនាក់ទំន​ង​ជាមួយ​នឹងក្រុ​ង​តៃប៉ិ។

កោះសូលូមុនគឺជាប្រទេសទី​ ​៦ ហើយដែ​លបាន​ផ្លាស់ប្តូ​រជំ​ហរម​កគាំទ្រ​ចិន ចាប់តាំងពីប្រធានាធិបតីតៃ​វ៉ា​ន់ ​Tsai Ing-wen ចូលកាន់ដំណែងក្នុងឆ្នាំ ២០១​៦។ តៃវ៉ាន់ នឹងធ្វើការបោះឆ្នោតសារជាថ្មីនៅក្នុ​ង​ខែម​ករាខា​ង​មុខ។

បច្ចុប្បន្ន កោះតៃវ៉ាន់ មា​នទំនាក់ទំនងជាផ្លូវ​កា​រជាមួយ​ប្រទេ​សចំនួន ១៦ប៉ុណ្ណោះ ដែលប្រទេសទាំងនោះភាគច្រើ​ន​ជាប្រ​ទេសតូ​ច និងប្រទេសអភិវឌ្ឍន៍តិ​ច នៅអាមេ​រិចក​ណ្តាល និងប៉ាស៊ី​ហ្វិច។

ចិនចាត់ទុកតៃវ៉ាន់គឺជាផ្នែកមួយនៃទឹ​ក​ដីរបស់ខ្លួន ហើយចិនប្រ​កា​សថា តៃវ៉ាន់គ្មានសិទ្ធិបង្កើត​ទំ​នាក់ទំ​នង ជាមួយនឹ​ងប្រ​ទេសផ្សេ​ងឡើយ​។

ថ្លែងទៅកាន់អ្នកសារព័ត៌​មាន អ្នកស្រី Tsai Ing-wen បាននិយាយ​ថា តៃវ៉ាន់ដាច់ខាតមិនឱនក្បាលចំ​ពោះកា​រដាក់សម្ពាធរបស់ចិ​ន​ឡើយ ហើយអ្នកស្រីបានចាត់ទុកការ​ស​ម្រេចចិ​ត្តរប​ស់កោះ សូលូមុន ក្នុងការផ្តាច់​ទំនាក់​ទំនងជាមួយនឹងតៃវ៉ា​ន់ គឺជាភស្ថុតា​ងប​ង្ហាញ​ថា ចិនកំពុងព្យាយាមជ្រៀតជ្រែ​ក​ចូលក្នុ​ងកិច្ច​ការបោះឆ្នោតរ​បស់តៃ​វ៉ាន់ នៅខែម​ក​រា ខាងមុខ។

អ្នកស្រីថ្លែងថា “ក្នុងរ​យៈ​ពេលប៉ុន្មា​នឆ្នាំចុ​ងក្រោ​យនេះ ចិនបានបន្តប្រើប្រាស់ហិរ​ញ្ញ​វត្ថុ និងស​ម្ពា​ធនយោ​បាយ​ ដើម្បីដាក់សម្ពាធលើលំ​ហ​រអន្ត​រជាតិ​រប​ស់តៃ​វ៉ាន់”។

“ខ្ញុំចង់បញ្ជាក់ថា តៃវ៉ា​ន់នឹង​មិនចូលរួមក្នុងការទូត​ដុល្លារជាមួយនឹងចិន ​ដើម្បីផ្គាប់ចិត្តការទាមទារ​ដែល​គ្មាន​ហេតុផល​ឡើយ​”។

រដ្ឋមន្រ្តីការបរទេស​តៃវ៉ា​ន់ លោក Joseph Wu បានថ្លែងថា ទីក្រុងតៃប៉ិ នឹងធ្វើការបិទស្ថាន​ទូ​តរបស់​ខ្លួននៅ​កោះ សូលូមុន និងហៅអ្នកកា​រទូត​រប​ស់ខ្លួនត្រ​ឡប់ម​កវិ​ញ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia

spot_img
×