Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ផ្សព្វផ្សាយ​សភាពការណ៍​ស​ន្តិ​សុខ និង​សណ្តាប់ធ្នាប់​ នៅ​ក្នុងរដូវ​​​បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

spot_img

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបា​ល​ជាតិ បាន​អញ្ជើញ​ជា​អធិបតីភាព​​​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍​​​ស​ន្តិ​សុខ និង​សណ្តាប់ធ្នាប់​សាធា​រ​ណៈ ។

​កិច្ចប្រជុំ​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​​ក្រ​សួង​មហាផ្ទៃ ដោយមាន​ការចូលរួម​ពី​គ្រប់​​​នាយក​ដ្ឋាន ​ចំណុះ​ក្រោម​អគ្គស្នងការដ្ឋាន​ន​គ​រ​បា​ល​ជាតិ ដែលមាន​សមាជិក​ចូលរួម​ប្រ​មា​ណ​ជិ​ត​១.០០០​នាក់ ។

លោកអគ្គស្នងការ បានថ្លែងថា កិច្ចប្រជុំ​នេះ ក្នុងគោលបំណង គឺ​ដើ​ម្បីផ្សព្វផ្សាយនូវស្ថានការណ៍​​ថ្មីៗមួ​យចំនួន ​ដល់​បណ្តា​​ថ្នាក់ដឹក​នាំអង្គភាពនគរបាលជាតិ​ពា​ក់ព័ន្ធ សម្រាប់បន្តយកទៅផ្សព្វផ្សាយព័ត៌​មាន​ទាំងអស់ ​ទៅ​ដល់​មន្រ្តីក្រោម​ឱ​វា​ទ​​របស់​ខ្លួន ដើម្បីពង្រឹង​សមត្ថភាព គុណភាពដល់កងកម្លាំង​នគរបា​ល​​ទាំង​អស់ ឲ្យយកចិត្តទុក​ដាក់ក្នុងការពង្រឹង​​​សន្តិសុខ និងការពារផលប្រយោជន៍រ​ប​ស់ប្រជាពលរដ្ឋ ក្នុង​ការចូលរួមថែ​រ​ក្សាការពារ សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ពិ​សេសគឺ​យក​​ចិត្តទុក​ដាក់នៅ​ក្នុងរដូវ​​​បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមវត្តអារាម និងទីប្រជុំជននានា ដែលនៅតាមមូល​ដ្ឋានកម្លាំង​ន​គ​របាល និងប៉ុស្តិ៍រដ្ឋបាលត្រូវមានការចាត់ចែង​ផែ​ន​ការឈរជើងដើម្បីធានា​ដោះ​ស្រា​យ អន្តរា​គម​ន៍ទា​ន់ហេតុការណ៍​ប្រសិន​បើមាន​សភាពការណ៍ណាមួយកើតឡើងដោយចៃដន្យ៕ ​​ដោយ៖កូឡាប

spot_img
×