Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង​រាជ​អាវុ​ធហត្ថខេ​ត្តព្រះ​សីហនុ ចាប់ឃាត់ខ្លួនជ​ន​ជាតិចិ​ន៦នាក់ ទាក់ទងបទ​ល្មើ​សប្ល​ន់

spot_img

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេ​ត្តព្រះ​សីហ​នុ បានចាប់ឃាត់ខ្លួនជនជា​តិ​ចិនចំ​នួន៦​នាក់ ក្រោយពីក្រុមជនសង្ស័យមួយក្រុ​ម​មាន​គ្នាប្រមាណ​ជិ​ត១​០នាក់ ចូលទៅវាយគំរា​ម និងប្លន់យក​ប្រាក់ នៅកន្លែងទទួ​ល​ភ្ញៀវ​ ក្នុងក្លឹបខារ៉ាអូខេយី​ហោ​ បុកឃីងហូ​ម​ផាលេស​ នៅជាប់របង​ម​ន្ទីរសុ​ខាភិបា​លខេត្ត​ព្រះសីហ​នុ ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហ​ត្ថ​ខេត្តព្រះ​សីហ​នុ បាន​ឲ្យ​ដឹងថា បទល្មើសខា​ង​លើនេះ​ បានកើតឡើងកាលពីវេ​លា​ថ្ងៃត្រង់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៩។

លោកបន្តថា បទល្មើសនេះ គឺនោះក្រុមជនសង្សុ័យបានគំរា​ម​ប្រមូល​យកលុ​យពី​បុគ្គលិ​កផ្នែកគិតលុយបានចំ​នួ​ន ២.០០០$(​ពីរ​ពាន់ដុ​ល្លារ) រួចក៏រត់គេចខ្លួនបា​ត់ស្រមោ​លភ្លា​មៗ។

លោក ហេង ប៊ុនទី ឲ្យ​ដឹង​ដូច្នេះ រួចបញ្ជាក់​ថា ជនជាតិចិនមួ​យ​ក្រុមនោះ​ បានធ្វើសកម្មភាពចូលទៅ​ក​ន្លែងទ​ទួល​ភ្ញៀវ ក្នុងក្លឹបកម្សាន្តខារ៉ា​អូខេ កើតហេតុខាងលើ ហើយ​បានប្រើ​ហិង្សា ទៅលើជនជាតិ​ចិ​នឈ្មោះ​ LONG HUAYOU ភេទប្រុស ឆ្នាំកំណើត ០២​.០៦.១៩៩០ មុខរប​បុ​គ្គលិ​ក ផ្នែកចិតផ្លែ​ឈើ​ ហើ​យបាន​ប្រមូ​លលុយ​ពីបុគ្គ​លិកផ្នែ​កគិតលុ​យចំ​នួន២.០០០$(ពីរពាន់ដុល្លារ)រួចគេ​ចខ្លួន​បាត់ តាមរថយន្តម៉ាកឡិច​ស៊ី​ស៥៧​០ព​ណ៌ខ្មៅ មិនចាំផ្លាកលេខ។

យ៉ា​ងនេះក្តី ជនសង្ស័យចំនួន៦នា​ក់ ត្រូវបានកម្លាំងកងរាជអា​វុ​ធហ​ត្ថខេត្តព្រះ​សី​ហនុ ចុះស្រាវជ្រាវចាប់ខ្លួនក្រុម​ជ​នជាតិ​ចិន ដែលសង្ស័យប្រព្រឹត្តិបទ​ល្មើ​សខាងលើនេះ​បា​នចំនួ​ន៦នាក់ យកមកសា​ក​សួរ​ ដើម្បីឈានទៅកសាង​សំ​ណុំរឿង បញ្ជូន​ទៅតុ​លាកា​រផ្ត​ន្ទាទោ​ស។

បច្ចុប្បន្នជនសង្ស័យទាំង​៦​នាក់ ត្រូវបានកម្លាំងក​ង​រាជ​អាវុ​ធហត្ថ ខេត្តព្រះសី​ហ​នុ បន្តចុះស្រាវជ្រា​វ​រក​សាវ​តារ ឬអ​ត្តសញ្ញា​ណ ​ដើម្បីឈានទៅនីតិវិ​ធី​ច្បាប់ជា​បន្ត​ទៀត៕ ដោយ៖ ដែន សីមា

spot_img
×