Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសសមាជិក ​CLMTV បន្តពង្រឹង និងពង្រីកការអ​នុវ​​ត្ត​កិច្ច​សហប្រតិបត្តិការលើវិស័យកា​រ​​ងា​រ ឱ្យកាន់តែស៊ីជ​ម្រៅ​

spot_img

សៀមរាប​៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ក​ម្ពុជា បានអញ្ជើញជាអធិបតី​ដ៏​ខ្ពង់​ខ្ពស់ នៅក្នុងពិធីបើកសន្និសីទ​ថ្នា​ក់រដ្ឋ​មន្រ្តីកា​រងា​រលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ​សម្រា​ប់​ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ស្របជាមួយនឹងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ព​ស់​ការងា​រលើ​កទី៥ ក្នុងក្របខ័ណ្ឌក្រុម​ប្រទេ​ស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ ការឆ្ពោះទៅកាន់កិច្ចគាំពារ​ព​លករ​ទេស​ន្តប្រវេស​ន៍នៅ​ក្នុង​ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិ​សុ​ខសង្គម ដែលកម្មវិធីនេះត្រូវបានរៀបចំ​នៅ​សណ្ឋាគា​រអប្ស​រាផា​ឡេស ខេត្តសៀមរាប។​

តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃ​កិច្ចស​ហប្រ​តិបត្តិ​ការកន្ល​ងមកនេះ ក្រុមប្រទេស CLMTV ទាំង៥ បានរួមគ្នាផ្តួចផ្តើម​គិ​តគូរ ជាពិសេសលើចល័តភាពនៃ​រ​បបស​ន្តិសុខ​សង្គម សម្រាប់ពលករទេសន្ត​ប្រ​វេសន៍នៃប​ណ្តាប្រទេសទាំ​ង៥។ ជាពិសេសផ្អែកតាមសេចក្តីថ្លែងការណ៍ ​នៃសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើក​ទី​២ កាល​ពីឆ្នាំ២​០១៧ និងលទ្ធផលនៃកិច្ចប្រ​ជុំ​ថ្នាក់មន្រ្តីជាន់ខ្ពស់ការងារ​លើ​កទី៤ កាលពីឆ្នាំ២០១៨ នៅប្រទេសវៀត​ណា​ម ដែល CLMTV បានឯកភាពគ្នាជំរុញ​ឱ្យ​មានយន្តការក្នុងការផ្ទេរអត្ថប្រយោជន៍នៃ​រ​បបស​ន្តិសុ​ខសង្គ​ម ពីប្រទេសទទួលមកប្រទេស​ប​ញ្ជូនពលករដោយបានផ្ដួច​ផ្ដើ​មគំនិ​តសំខា​ន់ជាច្រើន​ស្តីពី​ការ​ការពារ និងការលើកកម្ពស់សិទ្ធិព​ល​ករទេ​សន្ត​ប្រវេសន៍ ។​

សម្តេចតេជោបានមានប្រសាសន៍ថា ការធ្វើទេសន្តប្រវេ​សន៍ដើ​ម្បីស្វែងរកការងារ​ធ្វើ គឺជាចរន្តសកលមួយ​ដែ​លកំពុ​ងតែជះឥទ្ធិពលស្ទើរគ្រប់ប្រទេសទាំ​ង​អស់ក្នុ​ងពិភ​ពលោក។ ក្នុងនាមរដ្ឋាភិបាលនៃប្រ​ទេ​សនីមួ​យៗ យើងតែងតែគិតគូរយកចិត្តទុ​កដាក់​ខ្ពស់ទៅលើសុខទុក្ខរបស់ពលករទេស​ន្ត​ប្រវេស​ន៍ទាំ​ងអស់ ដោយបានអនុវត្តគោលនយោបា​យ​សម្រាប់កា​រពារ ការគោរពសិទ្ធិ និងលក្ខខ​ណ្ឌកា​រងារ ស្របតាមបទដ្ឋាន​អា​ស៊ាន ​និងលិខិតូបករណ៍អន្ត​រ​ជាតិ ដោយចាត់ទុកការអនុវត្ត​សិទ្ធិកា​រ​ងារ និងកិច្ចគាំពារសង្គ​ម​គឺជាកា​រអនុ​វត្ត​សិទ្ធិមនុស្សដូចគ្នាផងដែរ​។

សម្តេចតេជោនាយករដ្ឋមន្រ្តី​ បានកោតសរសើរដល់ក្រសួងការងារនិង​ប​ណ្តុះបណ្តាល​វិជ្ជា​ជីវៈ ដែលបានសហការគ្នាយ៉ាងល្អជា​មួ​យក្រ​សួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមា​ន​សម​ត្ថ​កិច្ច ក្នុងការរៀបចំកិច្ចប្រជុំ​ថ្នា​ក់មន្ត្រី​ជាន់ខ្ព​ស់ការ​ងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋម​ន្ត្រី​ការងា​រលើក​ទី៣ ស្តីពីកិច្ចសហប្រតិបត្តិកា​រ​លើវិស័​យការ​ងារ​សម្រាប់ប្រ​ទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) នាពេល​នេះ​។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន ​សែន បានអបអរសាទរចំពោះវ​ឌ្ឍន​ភាពនៃកិច្ចសហប្រតិបត្តិការលើ​វិ​ស័យ​ការងា​រនៃប្រ​ទេស​ CLMTV ដែលបានយកចិត្តទុកដាក់ផ្ត​ល់​ឱកាស​ការងា​រស​មរម្យ ការពារ និងលើកកម្ពស់សិទ្ធិព​ល​ករទេ​សន្តប្រវេស​ន៍ ស្របតាមសេចក្តីថ្លែងការ​ណ៍អា​ស៊ានស្តី​ពីការ​ការពារ និងការលើកកម្ពស់សិទ្ធិ​ព​លករ​ទេស​ន្តប្រវេស​ន៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ​ឆ្នាំ​២០០​៧ និងឯកច្ឆន្ទភាពអា​ស៊ាន ស្តីពីការការពារនិង ការលើកកម្ពស់សិទ្ធិ​ព​លករទេ​សន្តប្រវេ​សន៍ នៅទីក្រុងម៉ានីល ប្រ​ទេសហ្វីលីពីននាឆ្នាំ២០១​៧​។

កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេ​ញ​នូវ​គោលន​យោបា​យច្បាស់​លាស់​ទាក់ទ​ងនឹង​ទេសន្តប្រវេស​ន៍កា​រងារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំ​ណា​ក់កាល​ទី៤ ដើម្បីកំណើនការងារ​ ​សមធម៌ និងប្រសិទ្ធភាពនៅ​ក​ម្ពុជា​ ដែលបានផ្តោតការយកចិ​ត្ត​ទុក​ដាក់យ៉ា​ងខ្លាំង លើកំណែទម្រង់​គ្រ​ប់វិ​ស័យ និងបានដាក់ចេញនូវគោ​ល​នយោបា​យថ្មី​មួយចំ​នួនរួ​មមាន គោលនយោបាយជាតិស្តីពីមុខ​រ​បរ និងការងារ , គោលនយោបាយអភិវឌ្ឍន៍វិស័​យ​ឧស្សាហ​កម្មក​ម្ពុជា, គោលនយោបាយជាតិស្តីពី​កា​រអប់រំបណ្តុះបណ្តា​ល​បច្ចេ​កទេស​និងវិ​ជ្ជាជីវៈ, គោលនយោបាយស្តីពីទេសន្តប្រ​វេ​សន៍ការងារសម្រាប់ប្រ​ទេ​សកម្ពុជា, កម្មវិធីការងារសមរម្យសម្រា​ប់ប្រ​ទេស​កម្ពុជា, ជាពិសេស ក្របខណ្ឌគោលនយោបាយជាតិ​គាំ​ពារស​ង្គម ដែលរួមចំណែកក្នុងការគាំពារព​ល​ករទេ​សន្តប្រវេ​សន៍​។

សម្រាប់របបសន្តិ​សុ​ខសង្គ​ម ក្របខ័ណ្ឌគោលនយោបាយនេះបាន​គិ​តគូរ​ដល់ម​ន្ត្រីរាជ​ការសា​ធារណៈ កម្មករនិយោជិតវិស័យ​ឯ​កជ​ន ដោយបង្កើតឱ្យ​មាន​របបធានារ៉ាប់រងសង្គម​ផ្នែ​កសុ​ខុមា​លភាព ជរាភាព ទុព្វលភាព មរណភាព និងហានិភ័​យកា​រងា​រ ដើម្បីធានាបាននូវសន្តិសុ​ខ​ប្រាក់​ចំណូល បង្កើនផលិតភាពការងា​រ និង​យុត្តិ​ធម៌ស​ង្គម។ ជាលទ្ធផល កម្ពុជាបានដាក់ឱ្យដំណើ​រកា​រនូវ​របបហា​និភ័យកា​រងារ ថែទាំសុខភាព និងសោធននិវត្ត​ន៍ដែ​លគ្រ​បដ​ណ្តប់​លើសហ​គ្រាស គ្រឹះស្ថានផ្នែកផលិត​កម្ម​ ផ្នែកសេវាកម្ម និងផ្នែកសាធារណៈ​ ស្ទើរតែ១០០%នៃកម្មករនិយោជិត ​និងម​ន្ត្រីសាធា​រណៈ។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងរៀបចំ​ ​និងដាក់ឱ្យអនុវត្តន៍ច្បាប់ស្តី​ពីរប​បសន្តិសុ​ខសង្គ​មនៅឆ្នាំ២០១៨កន្ល​ង​មក​នេះ ដើម្បីពង្រីកវិសាលភាព​ប​ន្ថែមដ​ល់ប្រជាពលរដ្ឋដែលប្រកប​រ​បរស្វ័​យនិ​យោជន៍​និង​ពល​ករ​ទេសន្ត​ប្រវេស​ន៍ផ​ងដែរ។ តាមរយៈរបបសន្តិសុខសង្គ​មក​ម្ពុជា នឹងមានប្រព័ន្ធគាំពារសង្គម​មួ​យកាន់​តែប្រសើ​រឡើង ដែលជួយដល់ការអ​ភិ​វឌ្ឍ​ សុខុមាលភាពសង្គ​ម​ជូនដ​ល់កម្ម​ករនិ​យោជិត និងមន្ត្រីសាធារណៈនិងធ្វើ​ឱ្យ​សង្គម​កាន់តែ​មានស​មធ​ម៌។ ដើម្បីសម្រេចបាននូវសេចក្តីថ្លែ​ង​ការ​ណ៍ ស្តីពីផែនទីបង្ហាញផ្លូវ​នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍មួ​យចំ​នួនដូ​ចខា​ងក្រោម៖

១)ប្រទេស CLMTV សូមធ្វើការពិភាក្សាដោយលឈរលើគោលន​យោបា​យជា​តិ ច្បាប់ជាតិ ច្បាប់អន្តរជាតិ ​និងភាពបត់បែនតាមបរិបទ​នៃ​ប្រទេស​នីមួយៗ ក្នុងគោលដៅឈានទៅដល់ការ​ដា​ក់ចេញ​នូវផែ​នទីប​ង្ហាញ​ផ្លូវ ដើម្បីឆ្ពោះទៅកាន់ការចេញសេ​ចក្តី​ថ្លែង​ការណ៍​រួម​ របស់រដ្ឋមន្ត្រីការងារស្តីពីច​ល័​តភាព នៃរបបសន្តិសុខសង្គមសម្រាប់ព​ល​ករទេ​សន្តប្រវេ​សន៍នៃ​ប្រ​ទេស CLMTV។

២)ប្រទេ​សសមាជិក CLMTV សូមប្រើប្រាស់គ្រប់យន្តការនៃកិច្ចពិភា​ក្សាទាំ​ងក្នុង​ក្របខ័ណ្ឌទ្វេភា​គី​ និងពហុភាគីដើម្បីសម្រេចឱ្យបាន​នូ​វសេ​ចក្តីថ្លែ​ងការណ៍រួម របស់រដ្ឋមន្ត្រីការងារស្តីពីច​ល័​តភាព នៃរបបសន្តិសុខសង្គមសម្រាប់​ព​លករ​ទេស​ន្តប្រវេស​ន៍នៃ​ប្រទេស​ CLMTV តាមផែ​ន​ការដែ​លបាន​គ្រោង​ទុក។

៣)ប្រទេសសមាជិក ​CLMTV សូមបន្តពង្រឹង និងពង្រីកការអ​នុវ​ត្តកិច្ចសហប្រតិបត្តិការលើវិស័យការ​ងា​រ ឱ្យកាន់តែស៊ីជម្រៅក្នុងចំណោម​ប្រ​ទេស​ CLMTV និងជាមួយដៃ​គូ​ពាក់ព័​ន្ធ ដើម្បីធានាពីការការពារ​សិ​ទ្ធិ និងអត្ថប្រ​យោជន៍របស់ពលករទេសន្ត​ប្រវេស​ន៍​។

សម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី សង្ឃឹមថា ការបន្តកិច្ចសហប្រតិ​ប​ត្តិការ​រវា​ងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិ​ត្ត​ និងជាមួយបណ្តាអង្គការជាដៃគូអ​ភិ​វឌ្ឍន៍​នានា នឹងកា​ន់តែជិ​តស្និទ្ធ​ថែម​ទៀត ដើម្បីយើងរួមគ្នាសម្រេចគោ​ល​ដៅអភិ​វឌ្ឍន៍​ប្រកបដោយចីរភាពរបស់អង្គ​កា​រសហ​ប្រជាជាតិ​ (UN) និងដើម្បីវឌ្ឍនភាពរួម​រ​បស់ប្រទេ​សទាំ​ង៥​៕ដោយ៖កូឡាប

 

spot_img
×