Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​បញ្ចប់​ការងារ​នីតិវិធី​ក្នុង​ការចុះបញ្ជី​ដីធ្លី និង​ដោះស្រាយ​វិវាទ​ដីធ្លី​

spot_img

សៀមរាប​៖ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ណែនាំ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី ពង្រឹង​ប្រសិទ្ធភាព គុណភាព សេវា​សុ​យោ​ដី និង​សំណង់​ជូន​ប្រជាពលរដ្ឋ បញ្ចប់​ការងារ​នីតិវិធី​ក្នុង​ការចុះបញ្ជី​ដីធ្លី ជា​ពិសេស​ជំរុញ​ការដោះស្រាយ​វិវាទ​ដីធ្លី​។​

​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​ខេត្ត​សៀមរាប មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី បាន​បិទ​អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក លី សំរិទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។ លោក លី សំរិទ្ធ អភិបាលរង​ខេត្ត បាន​ថ្លែង​បាន​ជំរុញ ឲ្យ​មន្ដ្រី​ជំនាញ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ឲ្យខិត​ខំ​អនុវត្ត​ធ្វើការ​សម្របសម្រួល​បម្រើ​ប្រជាពលរដ្ឋ ក្នុង​ការចុះបញ្ជី​ដីធ្លី ការដោះស្រាយ​ទំនាស់​ដីធ្លី ដែល​នៅ​សេសសល់ ដោយ​បង្ហាញ​ភាពមិនលំអៀង មាន​តម្លាភាព រួមទាំង​មាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការផ្សព្វផ្សាយ និង​ការផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទូលំទូលាយ​ផងដែរ​។

​លោក​អភិបាលរង​ខេត្ត បាន​ស្នើ​ឲ្យ​អនុវត្ត និង​ពង្រឹង​ប្រសិទ្ធភាព គុណភាព សេវា​សុ​យោ​ដី និង​សំណង់​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​អនុវត្ត​តាម​អភិក្រម​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ធ្វើឲ្យបាន ធ្វើឲ្យ​លឿន ធ្វើឲ្យ​មាន​តម្លាភាព​។ ផ្សព្វផ្សាយ​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​របស់​ក្រសួង​ឲ្យ​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ និង​ក្រសួង​រៀបចំ​កសាង​ប្លង់គោល​ប្រើប្រាស់​ដី ពន្លឿន​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។ លោក​ក៏​បាន​ជំរុញ​បន្ថែមទៀត ដើម្បី​បញ្ចប់​ការងារ​នីតិវិធី​ក្នុង​ការចុះបញ្ជី​ដីធ្លី ការ​ធ្វើ​បច្ចុប្បន្នភាព ការតាំង​ទី​លំនៅ​របស់​គ្រួសារ អ្នក​ទទួល​ដី​ក្នុង​ទីតាំង​ដី​សម្បទា​ដី​សង្គមកិច្ច ជូន​អតីតយុទ្ធជន​និង​គ្រួសារ ការចុះបញ្ជី​ដីធ្លី ការដោះស្រាយ​វិវាទ​ដីធ្លី និង​ការចុះបញ្ជី​ដី​វត្ត​តាម​ក្រុង​-​ស្រុក ក្នុង​ខេត្ត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×