Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​៣នា​ក់បាន​រង​របួសធ្ង​ន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរនៅស្រុក​ស្វាយ​ទាប

spot_img

ខេត្តស្វាយរៀងៈ មនុស្ស៣នាក់បានរងរ​បួសធ្ងន់ និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាង ម៉ូតូ និង អ្នកថ្មើរជើង លើផ្លូវក្រាលកៅស៊ូលេខ៣១៧ កាលពីវេលាម៉ោង​ ​១៩និង១៥នាទីយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតក្នុងភូមិ ក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

ប្រភពដដែលបានឱ្យដឹងទៀតថាៈ ម៉ូ​តូបង្កម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ ខ្មៅពាក់ផ្លាកលេខ ស្វ.រ ១M ១៦១១ បើកបរដោយ ឈ្មោះ វង សារ៉ា ភេទប្រុសអាយុ ២៣ ឆ្នាំ មុខរប​រក​ម្មករ​រោងចក្រ រស់នៅភូមិសាម៉រ ឃុំស្វាយ​រំពារ ស្រុកស្វាយទាប ខេត្ត ស្វាយ​រៀង រងរបួសស្រាល (មិនពាក់មួកសុវ​ត្ថិ​ភាព) មានអ្នករួមដំណើរមួយនាក់​ឈ្មោះ​ ទិ​ត្យ សុភ័ត្រ្តា អាយុ១៩ឆ្នាំ មុខរបរកម្ម​ករ​រោង​ចក្រ រស់នៅភូមិឃុំជាមួយ​គ្នា រងរបួសស្រាល (មិនពាក់មួ​កសុវ​ត្ថិភាព) ទិសដៅពី​ត្បូងទៅជើងមកដល់កន្លែងកើតហេតុខាង​លើ​ ក៏បើក​ម៉ូតូជ្រុលទៅបុកអ្នកថ្មើរជើង ដែលកំពុងដើរអែបចិញ្ចើម​ផ្លូវខាង​លិច​ពីត្បូងទៅជើងឈ្មោះ ស ប៊ុនធឿន ភេទប្រុស អា​យុ៣៩ឆ្នាំ មុខរបរកម្មករ​រោ​ងចក្រ រស់នៅភូមិក្រញូង​ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ ។

ប្រភពខាងលើបានបន្ថែមទៀតថាៈ ករណីនេះអ្នករងរបួស​ទាំងបីនាក់ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ខេត្ត​ស្វាយរៀ​ង។ ចំណែកឯម៉ូតូរក្សាទុ​កនៅប៉ុ​ស្តិ៍នគរបាលរដ្ឋបាលឃុំរមាំងថ្កោ​ល (ម៉ូតូ​ខូច​ខាត​ស្រាល)។ មូលហេតុ គឺអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿ​ន​លឿន ហើយមិនប្រកាន់ស្តាំ៕ ដោយ៖វ៉ៃកូ

spot_img
×