Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាក​បាទក្រ​ហម​កម្ពុជាស្រុ​កចន្ទ្រា នាំអំណោយមនុស្សធម៌​ ចុះសួរសុខទុក្ខ និងផ្តល់អំណោយដ​ល់​ជនក្រី​ក្រ

spot_img

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ លោកស្រី សំ ថាវី អភិបាលរងស្រុក និង​ជាប្រធានអនុសាខាកា​ក​បាទក្រ​ហម​កម្ពុជា​ស្រុក​ចន្ទ្រា បានដឹក​នាំក្រុម​ការងារ នាំអំណោយមនុស្សធម៌​ចុះ​សួរសុ​ខទុក្ខ និងផ្តល់អំណោយដល់គ្រួសារ​ក្រី​ក្រមាន​ឈ្មោះ សែម សិ ភេទស្រី អាយុ១៨ឆ្នាំមានជំងឺ ​មហារីក​ច្រមុះ រស់ភូមិចេ​ក​នៅឃុំ សំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ក្នុង​ឱកាសនោះ លោកស្រីអភិបាលរងស្រុក​និងជា​ប្រធា​នអនុសាខាកាកបាទក្រហមក​ម្ពុ​ជាស្រុ​ក ​បាននាំម​កនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ​ពី​​សំណា​ក់លោកនាយឧត្តមសេនីយ៍ ​ម៉ឹង សំផន ប្រធានក្រុមការ​ងា​រថ្នាក់​កណ្តាល ចុះជួយស្រុ​ក​ចន្ទ្រា និងលោក ម៉ែន វិបុល អភិបាលនៃគណ:អភិ​បា​លខេត្ត​ស្វាយរៀ​ង​ និងជា ប្រធានគណៈកម្មាធិការសា​ខា​ខេត្ត ដែលជានិច្ចកា​លលោកតែងតែ​គិត​គូរពីសុខ​ទុក្ខរ​បស់ ប្រជាពលរដ្ឋគ្រប់ពេល​វេ​លា ​ពិសេសចាស់ជរាគ្មាន​ទី​ពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេ​រោ​គអេដ​ស៍ជា​ដើម។ លោកស្រី សំ ថាវី អភិបាលរងស្រុ​ក ​និងប្រធានអនុសាខាស្រុក​ បានបញ្ជាក់ថា ជាការពិតណាស់អំណោយ​ម​នុស្សធ​ម៌នៅថ្ងៃ​នេះ គឺមានចំនួ​នតិ​ច​តួច ពិតមែនមិនអាចបំ​ពេ​ញតាម​តម្រូវ​ការ​របស់​បងប្អូន​បានយូរអ​ង្វែ​ងនោះទេ ប៉ុន្តែក៏ជាចំណែកមួយសម្រា​ប់​ជួយដោះ​ស្រាយ ​និងទ្រទ្រង់ជីវភាពរ​ប​ស់បង​ប្អូនបាន​មួយក​ម្រិត ។

អំណោយដែលបាន​ផ្តល់ជូន១គ្រួសារ អង្ករ ៥០ គីឡូក្រម.មី ១ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និងថវិកា ១២០.០០០ រៀល ។ ជាអំណោយរបស់លោ​ក​នាយឧត្ត​មសេ​នីយ៍​ ម៉ឹង សំផន និងលោកស្រី ​៕ ដោយ៖ វ៉ៃកូ

spot_img
×