Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តតាកែវជំរុញដ​ល់ម​ន្ទីរពាក់ព័ន្ធ ត្រូវរួ​មសហការគ្នាឲ្យបា​ន​ល្អ លើកិច្ចការបម្រើសេ​វា​ជូន​ប្រជាព​លរដ្ឋ នៅការិ​យាល័​យច្រក​ចេញ​ចូលតែ​មួយ

spot_img

តាកែវ៖ រដ្ឋបាលខេត្តតាកែវតាមរយៈមន្រ្តីជាន់​ខ្ពស់​រ​បស់ខ្លួន បានធ្វើការជំរុញទៅ​ដល់​មន្ទីរ អង្គភាពនៅជុំវិ​ញខេត្ត ដែលចាត់ឲ្យមន្រ្តីរប​ស់​ខ្លួន ឲ្យមកប្រចាំការនៅច្រកចេ​ញ​ចូលតែ​មួយ នៅរដ្ឋបាល​ខេត្តតា​កែវ ត្រូវតែចូលរួមសហកា​រគ្នា​ជា​មួយនឹ​ងមន្រ្តី​នៅការិយាល័យច្រកចេញចូលតែមួ​យ​រប​ស់ខេត្ត លើការងារ បម្រើ​ សេវា​សាធា​រណៈជូ​នប្រជាព​លរដ្ឋ ឲ្យបានល្អ​ប្រ​សើរ និងឆាប់រ​ហ័​សបំផុ​ត។


ថ្លែងនៅក្នុងឱកាស​បើក​កិច្ចប្រជុំត្រួតពិនិ​ត្យ​ការផ្ដល់​សេវា​រដ្ឋបាល អង្គភាពច្រកចេញចូលតែមួយថ្នាក់ខេត្ត ការិយាល័យ និងយ​ន្តកា​រច្រ​កចេញ​ចូលតែ​មួយ​របស់ ក្រុង ស្រុក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក លី សាវ៉េត អភិបាលរ​ង​ខេត្តតា​កែវ បានមានប្រ​សាសន៍ថា ច្រកចេញចូលតែមួយនៅរដ្ឋបា​ល​ខេត្ត​នេះ វាជាយន្តការដើ​ម្បី​បង្កើ​នប្រសិទ្ធភាព​ ការងា​រនៅ​រដ្ឋ​បាលថ្នា​ក់ក្រោ​មជាតិ ធ្វើយ៉ាងណាឲ្យការបម្រើសេវា​សា​ធារ​ណៈ ជូនប្រជាពល​រ​ដ្ឋ កាន់​តែមា​នប្រ​សិទ្ធភាព​ លឿននិង រហ័ស ពិសេសឲ្យ​ប្រជា​ពល​រដ្ឋពេញ ចិត្តចំពោះ ការមកទទួលសេ​វា​ នៅច្រកចេញចូលតែ​មួ​យនៅ​ក្នុង​រដ្ឋបា​លខេ​ត្ត ។
លោក លី សាវ៉េត ​បាន​បន្ថែម​ទៀតថា នៅក្នុងកម្មវិធីជាតិ​កំ​ណែទ​ម្រង់ រដ្ឋបាលសាធា​រ​ណៈ ក្នុងឆ្នាំ២០១៩ដ​ល់​ឆ្នាំ២០​៣០​នេះ គោលដៅសំខាន់នៃការកំណែ​ទ​ម្រង់​នេះ គឺដើម្បី ធានា ឲ្យមានរដ្ឋបាលសា​ធា​រណៈ​មួយ ដែលស្អាតស្អំ ឆ្លាតវៃ ថ្លៃ នឹងផ្តោតសំខាន់ប្រជាជ​នជា​ស្នូល​ ប្រកបដោយ​ប​រិយា​ប័ន្ន សម​ធម៌ និងយុត្តិ​ធ​ម៌សង្គម ពិសេសនោះ គឺ ការអនុវត្ត តួនាទី ជាអាជ្ញា​ធ​រ គឺមានគោលដៅ៣ដែលយើង​ត្រូ​វធ្វើ​ គឺការការពារ សន្តិសុខ និងសណ្តាប់ ធ្នាប់ សាធារណៈជូនប្រជា​ព​លរ​ដ្ឋ ការអភិវឌ្ឍ​មូលដ្ឋាន និងការបម្រើសេវាសាធារ​ណៈ​ ឲ្យបានល្អ ឆាប់រហ័ស ជូនប្រជាពលរដ្ឋ​ ​៕ដោយ៖ តាកែវ

spot_img
×