Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា​សូត្រមន្ត​កាន់បិណ្ឌ​បង្សុកូល ឧទ្ទិស​កុស​ល្យ​ផល​បុណ្យ​ដល់​ព្រលឹង​អ្នកស្លាប់​នៅ​សារមន្ទីរ ប្រល័យពូជសាសន៍​ទួលស្លែង

spot_img

​ភ្នំពេញ លោកស្រី កិ​ត្ដិ​យស​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧ​ប​នាយ​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​សូត្រមន្ត​កាន់បិណ្ឌ​
​បង្សុកូល​ឧទ្ទិស​កុស​ល្យ​ផល​បុណ្យ​ដល់​ព្រលឹង​អ្នកស្លាប់ រាបម៉ឺន​នាក់​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ទួលស្លែង
​នៅ​រសៀល​ថ្ងៃ​អង្គារ ០៤​រោច ខែភទ្របទ ឆ្នាំកុរ​ឯកស័ក​ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៧ កញ្ញា ឆ្នាំ​២០១៩ ។​


ដូច​អ្វីដែល​បាន​ធ្វើជា​រៀងរាល់ឆ្នាំ អស់​រយៈពេល​ជាង ១២​ឆ្នាំ​មក ហើយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ឡើង​តាម​សំណូមពរ និង​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ ទៅតាម​គន្លង​ព្រះ​ពុ​ទ្ឋ​សាសនា ដើម្បី​ឧទ្ទិស​ផល្លា​មហាកុសល ដែល​កើតឡើង​ពី​ការ ប្រគេន​ចង្ហាន់​បិណ្ឌបាត ដល់​ព្រះសង្ឃ​ឧទ្ទិស​កុសល ដល់​អ្នក​ដែល​បាន​រងគ្រោះ​ស្លាប់​ទាំង​វេទនា នៅក្នុង​ការធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​ក្នុង​គុក ទួលស្លែង​កាលពី​អំឡុង​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ។ តាម​ការស្រាវជ្រាវ មនុស្ស​មិនតិចជាង ៧​ម៉ឺន​នាក់​ទេ ដែល​ត្រូវ​យកមក​ធ្វើ​ទារុណកម្ម និង​សម្លាប់​ក្នុង​គុក​ទួលស្លែង​នេះ ក្រោម​ការគ្រប់គ្រង​រប​ស់ កាំ​ង ហ្គិ​ច​អ៊ីវ ហៅ ឌុ​ច ដែល បច្ចុប្បន្ន​ត្រូវបាន​តុលាការ​សម្រេច​កាត់ទោស​ជាប់គុក​អស់​មួយជីវិត​៕ ដោយ​៖ កូ​ឡាប​

spot_img
×