Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិ​បាល​រាជ​ធានី​ភ្នំពេញ អញ្ជើញក្នុងពិធីបុណ្យកាន់​បិ​ណ្ឌ​ វេនទី៥ វត្តលង្ការព្រះកុ​សុ​មារា​ម

spot_img

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជ​ធា​នីភ្នំ​ពេញ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ​និងមន្ត្រីរាជការរដ្ឋបាល​រា​ជធានី​ភ្នំពេ​ញ នារសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះបា នអញ្ជើញក្នុងពិធីបុណ្យ​កាន់​បិ​ណ្ឌ វេនទី៥ វត្តលង្ការព្រះកុ​សុ​មា​រាម សង្កាត់បឹងកេងកងទី១ ខណ្ឌ​​បឹ​ងកេ​ងកង រាជធានីភ្នំពេញ ដោយពិធីនេះមានការជួបជុំ​ពុ​ទ្ធប​រិស័ទ ភ្ញៀវកិត្តិយស ​នមស្ការព្រះរ​ត​នត្រ័​យ សមាទានសីលនិមន្តព្រះសង្ឃចម្រើ​ន​ព្រះប​រិត្ត និងសម្តែងធម្មទេសនា ។​

លោក ឃួង ស្រេង និងលោកស្រី ក្នុងពិធីនោះបានរៀបចំ ​បូ​ជាទៀនធូ​បផា្ក​ភ្ញី ចំពោះព្រះរតនត្រៃសមាទានសីល​ និ​ងនិមន្តព្រះសង្ឃច​ម្រើ​នព្រះ​បរិត្ត និងសម្តែងធម្មទេ​ស​នា ​។
សម្រាប់កម្មវិធីបុណ្យ​ខា​ងលើ​នេះ នៅថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥វេលាម៉ោង ១៤និ​ង៣​០រសៀល ជួបជុំពុទ្ធបរិស័ទ ភ្ញៀវកិត្តិយស១៥និង០០នាទី នមស្ការព្រះរតនត្រ័​យ​ សមាទានសីលនិមន្តព្រះសង្ឃ​ច​ម្រើ​នព្រះប​រិត្ត និងសម្តែងធ​ម្ម​ទេ​សនា ។ លុះថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង០៩និង០០នាទី​ព្រឹក​ ប្រគេនយាគូដល់​ព្រះ​សង្ឃ​ រាប់បាត្របង្សុកូល ​វេ​រភត្តា​ហារ​ប្រគេ​នព្រះស​ង្ឃ និងព​ហូទេ​វាដា​រឆ្លង​ជាកិច្ចបង្ហើយបុណ្យ។​
​ គួរបញ្ជាក់ផងដែរថា ពិធីបុណ្យកាន់បិណ្ឌត្រូវបានធ្វើឡើ​​ងជារៀ​ងរាល់​ឆ្នាំ ដោយមានរយៈពេល១៥ថ្ងៃដែ​ល​ថ្ងៃបិ​ណ្ឌវេ​នទី១​៥ ជាថ្ងៃភ្ជុំធំ ហើយពិធីបុណ្យនេះធ្វើឡើងដើម្បីឧ​ទ្ទិ​សនូ​វផ​ល្លា អានិស​ង្ឃ ​ជូនទៅ​ដល់​វិញ្ញាណក្ខន្ធបុព្វការីជន មា​នមាតា បិតា ជីដូនជីតាញាតិការទាំ​ង ៧ស​ណ្ដាន​ ដែល​បាន​បែក​កាយ​រំលា​យឋានទៅកា​ន់លោ​កខា​ងមុ​ខ ៕ដោយ៖កូឡាប

spot_img
×