Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​ក្រិត​ស្ដីពី​ការគ្រប់គ្រង​ប្រ​ព័័​ន្ធ​លូ​និង​ប្រព​ន្ធ័​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​

spot_img

​ខេត្តស្វាយរៀង​ ៖ ​រដ្ឋលេខាធិការ​និង​ជា​អនុប្រធាន​ប្រចាំការ​គ​ណះ​កម្ម​ការដឹកនាំ​កំណែទម្រង់​វិម​ជ្ឍ​ការ​និង​វិ​ស​ហម​ជ្ឍ​ការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​លោក សួន រចនា នៅ​ព្រឹក​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៅក្នុង​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​ក្រិត​ស្ដីពី​ការគ្រប់គ្រង​ប្រពន្ធ​លូ​និង​ប្រព​ន្ធ័​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​និង​កា​រប​ណ្ដុ​ញ​បណ្ដាល​មន្ត្រី​នៃ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ក្រុង​ស្រុក​ទៅលើ​មុខងារ​ដែល​បានធ្វើ​ប្រតិភូកម្ម​រយៈពេល​២​ថ្ងៃ​នា​សាលប្រជុំ​វ៉ៃ​គោ​ក្រុង​ស្វាយរៀង​។​

​លោកស្រី ឯក សុវណ្ណ​ភា​រះ អភិបាលរង​តំណាង​លោក​អភិបាលខេត្ត​ស្វាយរៀង​បាន​មាន​ប្រសា​ស​ន៏​ថា​: ឆ្នាំនេះ​ក្រសួង​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​បានសម្រេច​ជ្រើស​រើសយក​ខេត្តស្វាយរៀង​ដើម្បី​រៀបចំ​សិក្ខាសាលា​ដោយ​ប្រមូលផ្ដុំ​រាជធានី​ខេត្ត​ចំនួន​៦​មានដូចជា​ខេត្តស្វាយរៀង តាកែវ កណ្ដាល បាត់ដំបង ព្រៃវែង​និង​រាជធានី​ភ្នំពេញ​។​

​លោកស្រី​បាន​បន្តថា​ ៖ រាជរដ្ឋាភិបាល​អណ​ត្តិ​ទី​៦​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​បុ​ិ​ន​ប្រសព្វ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ជំរុញ​ការងារ​កំណែទម្រង់​វិម​ជ្ឍ​ការ​និង​វិ​ស​ហម​ជ្ឍ​ការ​ដែលជា​ស្នូល​នៃ​កំណែ​ទំរង់​អភិបាលកិច្ច​ល្អ​ក្នុង​គោលបំណង​អនុវត្ត​ការងារ​អោ​យាន​ប្រសិទ្ធភាព​គុណភាព​គណនេយ្យភាព​និង​តម្លាភាព​ផងដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ​លោក សួន រចនា រដ្ឋលេខាធិការ​និង​ជា​អនុប្រធាន​ប្រចាំការ​គ​ណះ​កម្ម​ការដឹកនាំ​កំណែទម្រង់​វិម​ជ្ឍ​ការ​និង​វិ​ស​ហម​ជ្ឍ​ការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក៏បាន​សម្ដែង​ការ​កោត​ស​សើរ​ដោយស្មោះ​ចំពោះ​លេខាធិការដ្ឋាន​គ​.​ជ​.​អ​.​ប លេខាធិការដ្ឋាន​នៃ​គ​ណះ​កម្ម​ការដឹកនាំ​កំណែទម្រង់​វិម​ជ្ឍ​ការ​និង​វិ​ស​ហម​ជ្ឍ​ការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នាយកដ្ឋាន​គោលនយោបាយ​នៃ​អគ្គនាយកដ្ឋាន​ផែនការ​និង​គោលនយោបាយ​និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង​ដែល​បាន​ខិតខំ​សហការ​សម្របសម្រួល​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ស្របតាម​ផែនការ​ដែល​បានគ្រោង​ទុក​។​

​លោក​បាន​បន្តថា​ ៖ ​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​ជា​រដ្ឋបាល​ផ្ដល់​សេវា​ដែល​ស្ថិតនៅ​កៀក​ជិត​ប្រជាពលរដ្ឋ​ដូច្នេះ​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​ត្រូវ​ពង្រឹង​និង​បង្កើន​សមត្ថភាព​ការងារ​បន្ថែមទៀត​ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់់តែ​ល្អប្រសើរ​និង​ត្រៀមខ្លួន​ទទួល​មុខងារ​និង​ធនធាន​ដែល​រដ្ឋបាល​ថ្នាក់ជាតិ​ផ្ទេរ​អោយ​ជា​បន្តបន្ទាប់​។​ហើយ​ប្រធានបទ​ដែល​និង​ត្រូវ​លើកយក​មក​ផ្សព្វផ្សាយ​និង​បណ្ដុះបណ្ដាល​នា​ថ្ងៃនេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​កើតចេញពី​កុ​ច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​គ​ណះ​កម្ម​ការដឹកនាំ​កំណែទម្រង់​វិម​ជ្ឍ​ការ​និង​វិ​ស​ហម​ជ្ឍ​ការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដោយមាន​កិច្ចសហការ​ពី​គ​.​ជ​.​អ​.​ប និង​មន្ត្រី​ជំនាញ​ក្រសួងមហាផ្ទៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មន្ទី​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​រាជធានី​ខេត្ត​ក៏ដូចជា​អ្នក​ពាក់​ព​ន្ធ័​ទាំងអស់​ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​និង​ពេលវេលា​ដើម្បី​ជំរុញ​និង​បង្កើន​ប្រសិទ្ធភាព​គុណភាព​ការផ្ដល់សេវា​និង​ការអភិវឌ្ឍ​ន៏​មូលដ្ឋាន​។​

​លោក​បាន​បន្ថែមទៀតថា​ ៖ ទន្ទឹម​និង​នេះ​អង្គសិក្ខាសាលា​និង​មាន​ការធ្វើ​បទ​បង្ហាញ​ដោយ​ក្រុមការងារ​បច្ចេក​ទេស​ផ្ទេរ​មុខងារ​នៃ​ក្រសួង​សា​ធា​រណះ​ការ​នឹង​ដឹកជញ្ជូន​ស្ដីពី​ទ​ការផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​ក្រិត​ស្ដីពី​

១.​ការគ្រប់គ្រង​ប្រព​ន្ធ័​លូ​និង​ប្រព​ន្ធ័​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​

២.​ប្រព​ន្ធ័​ចុះបញ្ជី​ទោចក្រយានយន្ត​ត្រីចក្រយានយន្ត​នឹង​រឺ​ម៉ក​សណ្ដោង​

៣.​ប្រព​ន្ធ័​សុវត្ថិភាព​ដរ​ចម្លង​និង​៤.​ការពិភាកស្សា​សំណួរចម្លើយ​ផងដែរ​ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×