Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​ស្ដីពី​”​យុទ្ធនា​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​បណ្ដោយ​ព្រំដែន​

spot_img

​ខេត្តស្វាយរៀង​ ៖ ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត តំណាង​លោក​អភិបាលខេត្ត នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ជា​អធិប​ត​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​”​យុទ្ធនា​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​បណ្ដោយ​ព្រំដែន និង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការបង្កើត​ភូមិ ឃុំ​/​សង្កាត់ ស នៅតាម​ព្រំដែន (​កម្ពុជា​-​វៀតណាម​)“ នៅ​សាលប្រជុំ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៦០៩ និង​មានការ​ចូលរួម​ពី លោក​ឧត្ដមសេនីយ៍ត្រី​ស្នងការរង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​អភិបាលរងក្រុង​បាវិត លោក​អភិបាលរង​ស្រុក​ចន្ទ្រា លោក​អភិបាលស្រុក​កំពង់រោទិ៍ លោក​អភិបាលស្រុក​ស្វាយជ្រំ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​៦០៩ លោក​ប្រធាន​ច្រកទ្វារ​អន្តរជាតិ លោកនាយក​ទី​ចាត់​ធនធានមនុស្ស លោក លោកស្រី​សមាជិក​លេខាធិការដ្ឋាន លោក​លោក​មេបញ្ជាការរង​វរ​សេនា​តូច​ការពារ​ព្រំដែន​៦០៩ លោក លោកស្រី​មេភូមិ មេឃុំ ចៅសង្កាត់​ជាប់​ព្រំដែន លោកនាយ​ប៉ុស្ដិ៍នគរបាល​ជាប់​ព្រំដែន លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាវិត ស្រុក​ស្វាយជ្រំ ស្រុក​កំពង់រោទិ៍ ស្រុក​ចន្ទ្រា មន្ត្រីរាជការ​សាលាខេត្ត មន្ត្រី​សាខាគយ និង​រដ្ឋាករ ក្រុង​បាវិត លោក លោកស្រី​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល ។​

​លោក​អភិបាលរង​ខេត្ត​ក៏បានផ្តល់​អនុសាសន៍​មួយចំនួន​ដូចជា​ ៖

-​ទី​១.​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​គ្រឿងញៀន ហើយ​ត្រូវ​ចាត់ទុកថា​បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​របស់​យើងទាំងអស់គ្នា ពីព្រោះ​ក្នុងពេល ដែល​ក្រុមគ្រួសារ​អ្នកដទៃ កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​នេះ ក្រុមគ្រួសារ​របស់​យើង​ក៏​អាច បាននិងកំពុង​ជួបប្រទះ​នឹង​បញ្ហា​ដូចគ្នានេះដែរ​។​ម្យ៉ាងទៀត​មិនត្រូវ​ឆ្លៀត ឱកាស​កេង​ប្រ​វញ្ច​យក​ផលចំណេញ​ពី​សកម្មភាព​ប្រើប្រាស់ ជួញដូរ​គ្រឿងញៀន​ដូចជា ជួល​បន្ទប់ ជួល​ទីតាំង ឬ​ទទួល​ផ្ញើ​ម៉ូតូ ឬ​មធ្យោបាយ​ផ្សេងៗ ។​

-​ទី​២.​ចំពោះ​មាតាបិតា ត្រូវ​ពង្រឹង​ការទទួលខុសត្រូវ​ថែមទៀត ក្នុងការ​អប់រំ ណែនាំ ថែទាំ និង​ត្រួតពិនិត្យ​ឱ្យបាន​ជាប្រចាំ ដើម្បីឱ្យ​កូនចៅ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។​ក្នុងនោះ ត្រូវ​ចេះ​ស្វែងយល់​ពី​កូនចៅ ដោយ​ត្រូវ​ធ្វើការ​ស្តាប់ សង្កេត និង​ការផ្លាស់ប្តូរ​ឥរិយាបទ​របស់ កូនចៅ ។​

-​ទី​៣.​គណៈក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន​ក្រុង ស្រុក​ត្រូវតែ​រៀបចំ និង​ពង្រឹង យន្តការ​សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឲ្យ​សមស្រប​តាម​តួនាទី ពាក់ព័ន្ធ និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ដើ​ក្បី​ឲ្យ​ការអនុវត្ត​ផែនការ​សកម្មភាព​យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង​គ្រឿង ញៀន​ខុសច្បាប់ លើក​ទី​៤ ឲ្យ​បានល្អ​ប្រសើរ ។​

-​ទី​៤.​គណៈ​ក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន​ក្រុង ស្រុក ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​បទបញ្ជា​លេខ ០១ ស្តីពី​ការពង្រឹង​វិធានការ ប្រយុទ្ធប្រឆាំង​គ្រឿង ញៀន និង​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ ស គ្មាន​គ្រឿងញៀន ព្រមទាំង​ផែនការ និង​វិធានការ​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល ដោយ​ត្រូវ​រៀបចំ​ឲ្យ​មាន​យន្តការ​ច្បា​ស់លា​ល់ពី​ថ្នាក់​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ផែនការ សកម្មភាព​ប្រចាំឆមាស និង​ឆ្នាំ​ច្បាស់លាស់ ហើយ​ធ្វើការ​អនុវត្ត​ឲ្យ​បានជា​ប្រចាំ ដើម្បី​ឲ្យ​ការ ទប់ស្កាត់​ការរីក​រាលដាល នៃ​បញ្ហា​គ្រឿងញៀន​ទៅដល់​មូលដ្ឋាន និង​ទីជនបទ កាន់​តែមាន ប្រសិទ្ធភាព ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×